តាមស្វែងរកសន្តិភាពគំរូ
មានសន្តិភាពជាមួយនឹងបរិស្ថានរបស់អ្នក
ភាពភ័យខ្លាចអាចលួចយកនូវក្ដីសុខសាន្ដរបស់យើង។ តើអ្នកធ្លាប់មើលព័ត៌មាន រួចហើយអ្នកចាប់ផ្ដើមភ័យញាប់ញ័រ ដោយអ្នកឃើញថា ពិភពលោកនេះចាប់ផ្ដើមមានអំពើហិង្សា កាន់តែខ្លាំងឡើងៗ ដែរឬទេ? នៅកណ្ដាលភាពមហន្តរាយនៃធម្មជាតិ ការផ្លាស់ប្ដូអាកាសធាតុ និងភារវកម្ម ព្រះយេស៊ូទ្រង់មិនផ្ទុំលក់ទេ ហើយព្រះអង្គនៅកំពុងគំរាមភាពភ័យខ្លាច ហើយនៅតែកំពុងបង្គាប់ឲ្យយើង ចាប់យកជំនឿ ហើយកុំឱ្យភ័យខ្លាច។
នៅក្នុងពិភពលោកដែលរង្គោះរង្គើ និងពេញដោយភាពភ័យខ្លាច វាមើលទៅហាក់បីដូចជាសុខស្រួលជាង ក្នុងការកសាងសន្តិភាព នៅក្រោមជម្រកនៃសុវត្ថិភាព ដោយប្រឹងព្យាយាមស្វែងរកខ្លឹមសារនៃសន្តិភាព នៅក្នុងរូបយើងផ្ទាល់ តាមរយៈការខំប្រមែប្រមូលទ្រព្យសម្បត្តិ ភាពជោគជ័យ ការសម្រេចការនានា និងជ័យលាភីផ្សេងៗ។
សុភាសិតអាហ្រ្វិក:
ទ្រព្យធនដែលជាធ្នាក់ទាក់ខ្លួនឱ្យជាប់ជាទាសករ នោះមិនមែនជាទ្រព្យសម្បត្តិទេ។. ~ យូរ៉ូបា-Yoruba
ក្ដីសុខសាន្ដដែលព្រះគ្រិស្តប្រទានមក គឺពិតជាខុស និងចម្លែកពីគេណាស់។ ក្ដីសុខសាន្ដនោះ ស្ថិតនៅក្នុងកណ្ដាលភាពឈឺចាប់ និងទុក្ខលំបាក។ ទ្រង់មានបន្ទូលប្រាប់យើងថា៖ «កុំខ្លាចអី គឺខ្ញុំទេតើ!»។ នៅគ្រាពេលអាហារចុងក្រោយ ព្រះយេស៊ូបានមានបន្ទូលថ្លែងឡើងជាថ្មីទៀតថា៖ «កុំមានទុក្ខព្រួយ ឬភ័យខ្លាចឡើយ»។
ព្រះហឫទ័យរបស់ព្រះចំពោះយើង គឺចង់ឲ្យយើងរស់នៅដោយមិនចាំបាច់ភ័យខ្លាច ប៉ុន្តែយើងមិនអាចធ្វើវាបានទេ ប្រសិនបើយើងគ្មានព្រះជាម្ចាស់នោះ។
អង្គការ Tearfund ធ្វើការនៅទីកន្លែង ដែលជួបរងទុក្ខលំបាកនៃគ្រោះមហន្តរាយ ដោយប្រឹងដើរតាមព្រះគ្រិស្ត គឺទៅដល់ទីកន្លែងណា ដែលមានតម្រូវការខ្លាំងបំផុត។ សូមមើល វីដេអូនេះ ដើម្បីបានឃើញពីសកម្មភាពរបស់ អង្គការ Tearfund នៅ New Zealand ក្នុងការឆ្លើយតបទៅកាន់ការត្រាស់ហៅ ដើម្បីនាំសន្តិភាពមកដល់ផែនដីនេះ។
សកម្មភាព:
សូមមើលពីខ្សែព័ត៌មាន បន្ទាប់ពីមើលរួចហើយ សូមបិទទូរទស្សន៍ ដាក់កាសែតចុះ ហើយបិទសំឡេងវិទ្យុ។ ចូរអធិស្ឋានទៅដល់ព្រះជាម្ចាស់ អំពីស្ថានភាពទាំងប៉ុន្មាននេះ ហើយទូលសូមព្រះអង្គ សូមទ្រង់បាននាំក្ដីសុខសាន្ដ សន្តិភាពរបស់ព្រះអង្គ មកដល់គ្រប់ផ្នែក និងស្ថានការណ៍នានា ដែលអ្នកបានមើល និងបានស្ដាប់ រួចហើយទាំងនេះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
អង្គការ TearFund ស្វះស្វែងរកការដឹកនាំពីព្រះជាម្ចាស់ នៅក្នុងរបៀបនៃការក្លាយជាអ្នកបញ្ចេញសំឡេងនៃសន្តិភាពយ៉ាងសកម្ម ជាអ្នកនាំការផ្សះផ្សាដល់ទំនាក់ទំនង និងជាតំណស្អិតរមួតក្នុងចំណោមសហគមន៍នានា នៅជុំវិញពិភពលោក។ ការសិក្សារយៈពេល ៧ ថ្ងៃ មានភ្ជាប់ជាមួយសកម្មភាព សម្រាប់នាំការជាសះស្បើយដល់ទំនាក់ទំនងរបស់អ្នកផ្ទាល់ និងធ្វើការអធិស្ឋានសម្រាប់ពិភពលោក ដែលយើងកំពុងរស់នៅ ដោយប្រើប្រាស់ប្រាជ្ញាដ៏ហូរហៀរ ដកស្រង់ចេញពីសុភាសិតរបស់ប្រជាជននៅទ្វីបអាហ្រិ្វក ដើម្បីជួយឱ្យយើងអាចស្វែងរកឃើញព្រះហឫទ័យរបស់ព្រះ សម្រាប់សន្តិភាពដ៏ពិតប្រាកដ។
More