តាម​ស្វែង​រក​សន្តិ​ភាពគំរូ

Pursuing Peace

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

មានសន្តិភាព​ចំពោះ​អតីតកាល   

ការស្វែងរក​សន្តិ​ភាព​ជាមួយ​នឹង​អតីតកាល​ អាច​ជាកិច្ចលំបាក​បន្តិច ដោយព្រោះថា ការ​សម្រេច​ចិត្តកន្លង ធ្លាប់ជាអ្វីដែលអ្នកមាន​វប្បដិសារីក្នុងការប្រព្រឹត្ដ ឬ​ក៏ជាទង្វើដែលអ្នកត្រូវចេះអត់ឱន​ទោស ទៅ​ដល់​មនុស្ស​ដែល​បាន​ធ្វើ​ខុសចំពោះរូបអ្នក។ វា​ជា​រឿង​សំខាន់​ ដែលអ្នក​ត្រូវតែ​ដោះ​ស្រាយ ​ចំពោះ​អតីតកាលរបស់អ្នក ដើម្បី​កុំ​ឲ្យ​វាមានសិទ្ធិ​អំណាចទៅ​លើ​បច្ចុប្បន្នកាល និង​អនាគតកាល​របស់​អ្នក។ ចូរអ្នកសាក​គិតលមើល វាប្រៀបបាន​ដូច​ជា​រឿង​ជិះ​កង់ អ៊ីចឹង។ បើ​អ្នក​គិត​តែ​ពីមើលទៅ​ក្រោយ ឬ​ផ្ដោតចិត្ដ​តែទៅ​ខាង​ក្រោម នោះ​អ្នក​ប្រាកដ​ជាជិះទៅ​បុក​អ្វី​មួយជាមិនខានហើយ។ វា​ជា​រឿង​សំខាន់ ​ដែល​អ្នក​ត្រូវ​តែ​សម្លឹង​មើល​ទៅ​មុខ ហើយដាក់ចិត្ដ ចំពោះអ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើនោះវិញ។  

វិធី​ដ៏​សំខាន់​មួយដែល​អាច​បង្កើត​សន្តិ​ភាព​ជាមួយ​នឹង​អតីតកាល​ដែល​ឈឺចាប់របស់អ្នកបាន នោះអ្នក​ត្រូវតែជ្រើស​រើស​យកផ្លូវ​នៃ​ការ​អត់​ឱនទោស។ ពេលអ្នក​អត់​ទោស​ដល់​នរណា​ម្នាក់ ដែលបាន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់ នោះ​មិនមែន ​មាន​ន័យ​ថា​អ្នក​យល់​ស្រប​ជាមួយ​នឹង​អ្វីដែល​បាន​កើត​ឡើង​នោះ​ទេ។ ជួសវិញ នោះវា​មាន​ន័យ​ថា ​អ្នក​បាន​អនុញ្ញាតឲ្យ​ជីវិតរបស់​អ្នក អាចមានដំណើរឆ្ពោះទៅមុខ ទៅវិញទេ​។ អតីតកាល​ដ៏​ស្រស់ត្រកាលរបស់​អ្នកក្លាយទៅជារឿងពីរ៖ ទីមួយ គឺថា អ្នកបានរៀនអំពីវា ហើយមួយទៀត គឺថា អ្នកបានមានដួងចិត្ដរីករាយជាមួយនឹងជីវិត ដែលព្រះជាម្ចាស់បានប្រទានដល់រូបអ្នក។

តាមសុភាសិត​អាហ្រ្វិក នោះចែងថា៖

«នៅពេល​មាន​សន្តិភាព​នៅក្នុង​ស្រុក នោះមេ​ស្រុក​មិន​ចាំ​បាច់​កាន់​ខែលតាមខ្លួន​ទេ»។. ~ សុភាសិត របស់ យូហ្កាន់ដា

សន្តិភាព ​និង​ការ​ផ្សះផ្សា គឺជា​ដំណើរនៃ​ការ​ព្យាបាល​ ដែលអង្គការ​ Tearfund បាន​ទទួល​ពរ​ និងមានចំណែកចូលរួម នៅក្នុងព័ន្ធកិច្ច។ នៅត្រង់នេះ មានរឿង​រ៉ាវ​មួយ​អំពី​ប្រទេស​រ៉ូវ៉ាន់ដា ​ដែលជារឿងថ្លែងបង្ហាញពី របៀប​នៃ​ការ​អត់​ឱនទោស​ ដែលបាន​ធ្វើការព្យាបាល​ ទោះបីជា​របួសនោះវាមានជម្រៅ​ជ្រៅ​ប៉ុណ្ណា​ក៏​ដោយ។

សកម្ម​ភាព: 

តើ​អ្នកធ្លាប់មានស្ថានភាពណា ឬកាលៈទេសៈណា ដែលអ្នកត្រូវកាន់ខែលការពារ (ឬការត្រៀមចិត្ដនិងអារម្មណ៍) ដោយសារតែកង្វះនៃសន្តិភាព ដែរឬទេ? ប្រសិនបើអ្នកមានចិត្ដក្លាហាន ចូរទៅឯទីកប់ខ្មោច ឬប៉ាឆាខ្មោច ហើយដើរកាត់ទីកន្លែងនោះ ដើម្បីទៅទទួលយកនូវអារម្មណ៍ និងទស្សនៈយល់ឃើញអំពី អតីតកាល បន្តិចលមើល។ មានតំបន់ផ្នូរខ្មោចខ្លះ គេនឹងមានចែងនូវឃ្លាអក្សរចុងក្រោយខ្លះៗ ដោយអ្នកនៅរស់ ដែលជាមនុស្សជាទីស្រឡាញ់របស់អ្នកចែកឋានទៅ។ មានឃ្លាខ្លះអ្នកនឹងឃើញមានពាក្យដូចជា​​ «ទៅឱ្យបានសុខ / សូមឱ្យបានសុគតិភព​ / សូមឱ្យបានស្ងប់»។ ចូរផ្ដល់ដល់រូបអ្នកនូវពេលវេលា ដើម្បីឱ្យអ្នកអាចទម្លាក់រាល់ខែលការពារ ឬចិត្ដចាំតែរងការឈឺចាប់ចេញ ដោយអនុញ្ញាតឱ្យព្រះជាម្ចាស់ បានជួយឱ្យអ្នក ចេះបង្កើតសន្តិភាព ជាមួយនឹងរូបខ្លួនអ្នកផ្ទាល់ ប្រសិនបើរូបអ្នក មានវិប្បដិសារី ឬការមិនអត់ឱនទោសណាមួយ ដែលធ្លាប់មាននៅក្នុងអតីតកាលរបស់អ្នក នោះចុះ។ 

អត្ថបទគម្ពីរ

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Pursuing Peace

អង្គការ​ TearFund ស្វះស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះ​ជា​ម្ចាស់ នៅក្នុងរបៀបនៃការ​ក្លាយ​ជា​អ្នក​បញ្ចេញ​សំឡេងនៃ​សន្តិភាព​យ៉ាង​សកម្ម ជាអ្នកនាំ​ការ​ផ្សះផ្សា​ដល់​ទំនាក់​ទំនង និងជាតំណស្អិតរមួតក្នុងចំណោម​សហគមន៍នានា​ នៅជុំ​វិញ​ពិភព​លោក។ ការ​សិក្សា​រយៈពេល ​៧ ​ថ្ងៃ​ មាន​ភ្ជាប់ជាមួយសកម្ម​ភាព ​សម្រាប់នាំ​ការ​ជា​សះ​ស្បើយ​ដល់​ទំនាក់​ទំនង​របស់​អ្នក​ផ្ទាល់ និង​ធ្វើការអធិស្ឋាន​សម្រាប់​ពិភពលោក​ ដែល​យើង​កំពុង​រស់​នៅ ដោយ​ប្រើ​ប្រាស់​​ប្រាជ្ញាដ៏ហូរហៀរ ដកស្រង់ចេញពី​សុភាសិត​របស់ប្រជាជននៅទ្វីប​អាហ្រិ្វក​ ដើម្បី​ជួយឱ្យយើងអាច​ស្វែង​រក​ឃើញព្រះ​ហឫ​ទ័យ​របស់​ព្រះ ​សម្រាប់​សន្តិ​ភាព​ដ៏​ពិត​ប្រាកដ។

More

សូម​ថ្លែង​អំណរ​គុណ​ដល់ Tearfund ដែល​បាន​ផ្ដល់​នូវ​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ http://www.tearfund.org/yv