តាម​ស្វែង​រក​សន្តិ​ភាពគំរូ

Pursuing Peace

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

មានសន្តិភាព​ជាមួយ​មនុស្ស​ដទៃ

មាន​ក្រុម​ជំនុំ​ខ្លះ គេមានសកម្មភាពមួយ ដែលពួកគាត់ហៅថា ការដោះដូរនៃសន្តិភាព ដែលការនេះ​ជាសញ្ញាមួយ​បញ្ជាក់​ពី​ក្ដីស្រឡាញ់​ និងសាមគ្គីភាពរបស់​គ្រិស្ត​បរិស័ទ​ ដែលបានរួប​រួមនិងចែក​រំលែក​ក្នុងចំណោមអ្នកជឿព្រះទាំងឡាយ។ នៅពេល​ដែល​យើង​កាន់​តែ​ស៊ាំទាំ​នឹង​ទំនៀមទម្លាប់ វា​អាច​ជាកត្តានាំឱ្យយើងភ្លេចនូវអត្ថន័យពិត ដែលប្រាប់ពីហេតុផលសម្រាប់ទង្វើនោះ។ សហគមន៍​ដ៏​រឹង​មាំមួយ​ គឺ​ជា​សហគមន៍ ដែល​មាន​សន្តិភាព ទាំង​បាន​សាប​ព្រោះសន្តិភាព​ចូល​ទៅ​ក្នុង​ជីវិត​របស់អ្នក​ដទៃបន្ត​ទៀត។ ដោយគិតទៅលើកំនើននៃភាពឯកជន (ការគិតទៅលើអ្វីដែលជារបស់និងសម្រាប់ខ្លួនឯង) នៅក្នុង​សង្គម​របស់​យើង នោះ​ជញ្ជាំងខែល ក៏កាន់​តែ​សាង​ខ្ពស់​ឡើង​ៗ ពិបាកសម្រាប់ឡើង ក្នុងខណៈដែលយើងព្យាយាម​បង្ហាញ​ពីក្ដី​ស្រឡាញ់ និង​សន្តិភាព​ទៅដល់អស់មនុស្ស ​ដែល​យើងមិន​ធ្លាប់ស្គាល់។ 

ការ​ផ្ដល់​សន្តិភាព​ទៅដល់មនុស្ស​ដទៃ អាចជាសកម្មភាពដ៏​ងាយៗ ហើយសាមញ្ញ ដូចជា​ការទៅសួរសុខទុក្ខ​ចាស់​ទុំ​ អ្នកជិតខាង នៅ​ក្បែរៗអ្នក ឬផ្ដល់ជា​ទឹក​ដល់អ្នកដែលស្រេក ឬផ្ដល់​ជាអាហារ​ដល់​ជន​ក្រីក្រ ឬ​ក៏ជាការ​មើល​ថែដល់​ក្មេង​ៗ។ ជួន​កាល​ វាអាច​ជា​ការ​ដែលអ្នកត្រូវចេះអត់​ឱនទោស​ដល់​នរណា​ម្នាក់ ​ដែល​បាន​ធ្វើ​ខុស​ចំពោះ​រូបអ្នក ឬ​ក៏ជា​ការ​ពារ​ដល់​ជន​ដែល​រង​ការ​សង្កត់​សង្កិន ឬក៏ជាការ​ធ្វើ​លើស​ពី​ការ​ស្នើសុំ ឬ​ក៏​ជាការ​និយាយ​សុំ​ទោស សម្រាប់កំហុសឆ្គង។ សកម្ម​ភាព​ទាំង​នេះ​ ត្រូវ​តែ​ចាក់​ឫស​នៅ​ក្នុង​ជីវិត​នៃ​ការ​អធិស្ឋាន។ អធិស្ឋាន​សម្រាប់សន្តិភាព​ដ៏​ពិត​ ហើយ​កសាង​ព្រះរាជ្យ​នៃព្រះជាម្ចាស់ នៅ​លើ​ផែនដី​នេះ។

សុភាសិត​អាហ្វ្រិក៖

នៅពេលណា​មាន​សន្តិភាព​ក្នុង​ស្រុក នោះមេ​ភូមិ​ គាត់មិន​ចាំបាច់​កាន់​ខែល​ការពារ​ទេ។ ~ សុភាសិតពីស្រុកយូហ្កាន់ដា

នៅពេលណា ​ព្រះមហាក្សត្រ​មាន​ក្រុមទីប្រឹក្សាល្អ នោះទ្រង់នឹង​គ្រង​រាជ្យ​ដោយ​ភាពសុខសាន្ដ ។ ~ សុភាសិតពីស្រុកអាហ្សានទី

អង្គការ Tearfund មើល​ឃើញ​ពី​រឿងរ៉ាវ​ពិត ​នៃការបំផ្លាស់បំប្រែ ហើយ​និងការ​​កសាង​សន្តិភាព។ ចូរអានរឿងមួយ ពីដៃគូរបស់​ អង្គការ Tearfund ដែល​បាន​ជួយ​សម្រាល​រលក​នៃ​ភាព​សម្អប់ មាននៅ​ក្នុង​សហគមន៍​នៃប្រទេស​នីហ្សេរីយ៉ា--Nigeria។

សកម្ម​ភាព៖

តើ​អ្នក​ត្រូវ​ការ​ស្វែង​រក​​សន្តិភាព​ជាមួយនឹងនរណាម្នាក់​ដែរឬ​ទេ? សូម​ធ្វើ​ការ​ណាត់​ជួប​នឹងគាត់ ហើយ​ពន្យល់​ ថា​ហេតុ​អ្វីបាន​ជា​អ្នក​ត្រុវការធ្វើបែប​នេះ។ ចូរទូល​សូមដល់​ព្រះ សូមព្រះអង្គ​បង្ហាញ​អ្នក​នូវ​របៀប​ដែលអ្នកអាច​ផ្ដល់​ក្ដីស្រឡាញ់និងការអត់ឱនទោស ​ដូចអង្គ​ព្រះ​គ្រិស្ដ ដែរ។

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Pursuing Peace

អង្គការ​ TearFund ស្វះស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះ​ជា​ម្ចាស់ នៅក្នុងរបៀបនៃការ​ក្លាយ​ជា​អ្នក​បញ្ចេញ​សំឡេងនៃ​សន្តិភាព​យ៉ាង​សកម្ម ជាអ្នកនាំ​ការ​ផ្សះផ្សា​ដល់​ទំនាក់​ទំនង និងជាតំណស្អិតរមួតក្នុងចំណោម​សហគមន៍នានា​ នៅជុំ​វិញ​ពិភព​លោក។ ការ​សិក្សា​រយៈពេល ​៧ ​ថ្ងៃ​ មាន​ភ្ជាប់ជាមួយសកម្ម​ភាព ​សម្រាប់នាំ​ការ​ជា​សះ​ស្បើយ​ដល់​ទំនាក់​ទំនង​របស់​អ្នក​ផ្ទាល់ និង​ធ្វើការអធិស្ឋាន​សម្រាប់​ពិភពលោក​ ដែល​យើង​កំពុង​រស់​នៅ ដោយ​ប្រើ​ប្រាស់​​ប្រាជ្ញាដ៏ហូរហៀរ ដកស្រង់ចេញពី​សុភាសិត​របស់ប្រជាជននៅទ្វីប​អាហ្រិ្វក​ ដើម្បី​ជួយឱ្យយើងអាច​ស្វែង​រក​ឃើញព្រះ​ហឫ​ទ័យ​របស់​ព្រះ ​សម្រាប់​សន្តិ​ភាព​ដ៏​ពិត​ប្រាកដ។

More

សូម​ថ្លែង​អំណរ​គុណ​ដល់ Tearfund ដែល​បាន​ផ្ដល់​នូវ​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ http://www.tearfund.org/yv