តាម​ស្វែង​រក​សន្តិ​ភាពគំរូ

Pursuing Peace

ថ្ងៃទី 4 ក្នុងចំណោម 7 ថ្ងៃ

មានសន្តិភាព​ជាមួយ​នឹងខ្លួន​ឯង  

ជា​រឿយៗ​ការ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​សម្រាប់​សន្តិភាព​ នោះគឺ​ស្ថិតនៅ​ខាងក្នុងជម្រៅចិត្ដនៃ​មនុស្សយើងម្នាក់ៗនោះឯង។ មាន​រឿង​មួយ​ដែល​និយាយ​ពី​ជីតា​ម្នាក់​ ដែលគាត់បាន​ប្រាប់​ទៅចៅ​របស់​គាត់​ថា៖ «តា​មាន​អារម្មណ៍ថា​ ដូច​ជា​មាន​កញ្ជ្រោង​ពីរ​កំពុង​តែ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ដួង​ចិត្ត​របស់តា។ កញ្ជ្រោង​ទីមួយ វា​ពេញ​ទៅ​ដោយ​ចិត្ត​សង​សឹក ឆេវឆាវ និង​ចេះប្រើ​តែទង្វើហឹង្សាប៉ុណ្ណោះ។ រីឯ​កញ្ជ្រោង​មួយ​ទៀត វា​ពេញទៅ​ដោយ​ក្ដីស្រឡាញ់ និង​ចិត្ត​មេត្តាករុណា»។ ចៅ​នោះក៏​បាន​សួរទៅ​ជីតារបស់គាត់ថា៖ «តើ​កញ្ជ្រោង​មួយ​ណា ​ដែល​ប្រយុទ្ធយក​ឈ្នះ​ចិត្តរបស់​លោកតានោះ?»។ ជីតាក៏​ឆ្លើយ​តប​ថា៖ «គឺកញ្ជ្រោងណា ​ដែល​តាបាន​ឲ្យ​ចំណីវាច្រើនជាងគេ»។

យើង​ជ្រើស​រើស​​ចំណី​ សម្រាប់​ព្រលឹង​របស់​យើង។ តើ​ការ​គិត​ប្រភេទ​ណា​ដែល​អ្នក​មាន​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់? ជីវិត​ខាងឯគំនិតនិងការ​គិត​របស់​យើង គឺយើងត្រូវ​ជួប​ប្រទៈវាជារាល់​ថ្ងៃ ហើយ​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ពី​របៀប​ដែល​យើង​ដោះ​ស្រាយ​ជាមួយ​នឹង​ទុក្ខ​ព្រួយ​របស់​យើង។ អត្ថបទ​ព្រះគម្ពីរ​​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ស្វែង​រក​សន្តិភាព​សម្រាប់​ខ្លួន​យើង ដោយ​ផ្ទេរ​ទុក្ខ​កង្វល់​របស់​យើង ​ទៅ​ដល់ព្រះ​ជាម្ចាស់ ហើយ​ទុក​ឲ្យ​ព្រះ​ទ្រង់​ការពារ​នូវ​ដួង​ចិត្ត​និង​គំនិតរបស់​យើង ទោះ​បើមានពេល​ខ្លះ​ យើង​មិនយល់​អ្វីទាំងអស់ ​ក៏​ដោយ​ចុះ។ 

តាមសុភាសិត​អាហ្រ្វិកមួយចែងថា៖

«ស្បែក​របស់​ខ្លារខិន ពីក្រៅគឺវាមើលទៅ​ ខ្មៅល្អ​ស្អាត​ណាស់ ប៉ុន្តែចិត្ត​របស់វា​មិន​ស្អាត​ នោះទេ»។ ~ សុភាសិត របស់ បាលូបា (Baluba)

មាន​ អត្ថបទ​ជំរុញ​ទឹកចិត្ត​នៅលើ​វេបសាយ Rhythms របស់អង្គការ Tearfund ដែលល្អសម្រាប់ពេលវេលា បើអ្នកអាន ដោយក្នុងនោះមានចោទសួរជាសំណួរ ថាតើអត្តសញ្ញាណរបស់អ្នក វាផ្សាភ្ជាប់ និងបង្ហាញឱ្យគេសម្គាល់ឃើញ តាមរយៈសម្លៀកបំពាក់ ដែលអ្នកមានពីក្រៅមែនដែរឬយ៉ាងណា។

សកម្ម​ភាព: 

ជា​ញឹក​ញាប់​យើងតែង​ស្វែង​រក​អត្ត​សញ្ញាណ​របស់​យើង​ ទៅតាម​​ទ្រព្យ​សម្បត្តិ និង​សម្ភារៈ​របស់​យើង។ ចូរ​ទៅ​ហាង​សម្លៀក​បំពាក់​ដែល​អ្នក​ចូល​ចិត្ត ដោយមិនបាច់​ទិញ​អ្វីទេ គ្រាន់​តែ​ដើរ​ចុះ ដើរ​ឡើង ទៅ​តាម​ជួរ​សម្លៀក​បំពាក់​ទាំងនោះ រួចហើយ​រក​ឱកាស​ គិតពិចារណា​ទៅ​លើ​តម្រូវ​ការ​របស់​អ្នកទៅមើល។ ចូរ​ថ្វាយ​​ពាក្យ​សរសើរ​តម្កើង ដោយព្រោះ​ព្រះ​ទ្រង់បាន​បំពាក់លើ​រូបអ្នក​នូវ​រ៉ូប​នៃ​សេចក្ដី​សុចរិត។ ចូរទូល​សូម​ព្រះអង្គ ​ឲ្យព្រះអង្គ បានបង្ហាញអង្គទ្រង់ នៅក្នុងស្ថានភាព និងគ្រា ដែលអ្នកគិតថាតម្លៃរបស់អ្នក ស្ថិតនៅលើតែសំបកក្រៅនោះ ទាំងធ្វើការនៅក្នុងដួងចិត្ដរបស់អ្នក ដោយឱ្យអ្នក​ចាកចេញពីហាងសម្លៀកបំពាក់​ ដោយដៃទទេ ទាំងឱ្យអ្នកដឹងថា អ្នកបានទៅស្វែងរកអ្វីមួយ ដែលមានតែព្រះជាម្ចាស់មួយប៉ុណ្ណោះ ដែលអាចផ្ដល់មកក្នុងជីវិតរបស់អ្នកបាន។ 

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Pursuing Peace

អង្គការ​ TearFund ស្វះស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះ​ជា​ម្ចាស់ នៅក្នុងរបៀបនៃការ​ក្លាយ​ជា​អ្នក​បញ្ចេញ​សំឡេងនៃ​សន្តិភាព​យ៉ាង​សកម្ម ជាអ្នកនាំ​ការ​ផ្សះផ្សា​ដល់​ទំនាក់​ទំនង និងជាតំណស្អិតរមួតក្នុងចំណោម​សហគមន៍នានា​ នៅជុំ​វិញ​ពិភព​លោក។ ការ​សិក្សា​រយៈពេល ​៧ ​ថ្ងៃ​ មាន​ភ្ជាប់ជាមួយសកម្ម​ភាព ​សម្រាប់នាំ​ការ​ជា​សះ​ស្បើយ​ដល់​ទំនាក់​ទំនង​របស់​អ្នក​ផ្ទាល់ និង​ធ្វើការអធិស្ឋាន​សម្រាប់​ពិភពលោក​ ដែល​យើង​កំពុង​រស់​នៅ ដោយ​ប្រើ​ប្រាស់​​ប្រាជ្ញាដ៏ហូរហៀរ ដកស្រង់ចេញពី​សុភាសិត​របស់ប្រជាជននៅទ្វីប​អាហ្រិ្វក​ ដើម្បី​ជួយឱ្យយើងអាច​ស្វែង​រក​ឃើញព្រះ​ហឫ​ទ័យ​របស់​ព្រះ ​សម្រាប់​សន្តិ​ភាព​ដ៏​ពិត​ប្រាកដ។

More

សូម​ថ្លែង​អំណរ​គុណ​ដល់ Tearfund ដែល​បាន​ផ្ដល់​នូវ​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ http://www.tearfund.org/yv