តាមស្វែងរកសន្តិភាពគំរូ
សន្តិភាពជាមួយនឹងព្រះជាម្ចាស់
មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង ដែលព្រះអង្គបានសម្រុះសម្រួលឲ្យយើងជានានឹងព្រះជាម្ចាស់វិញនៅពេលនេះ។ (រ៉ូម 5:11)
ការស្វែងរកសន្តិភាពគឺជាអ្វីមួយដែលយើងអាចផ្ទុកដាក់សម្រាប់ខ្លួនយើង ហើយដោយខ្លួនយើងផ្ទាល់ផងដែរ។ សន្តិភាពអាចស្វែងរកឃើញនៅគ្រប់ទីកន្លែងនានាជាច្រើន។ ទោះបីនៅស្ប៉ា កន្លែងហាត់ប្រាណ ឬកន្លែងណាដែលជួយឲ្យអ្នកមានអារម្មណ៍សម្រាក។ វាជារឿងល្អដែលយើងមានបំណងចិត្ត ក្នុងការស្វែងរកទីកន្លែងដែលនាំឲ្យយើងមានចិត្ដស្ងប់សុខ។
ពាក្យ "ទីស្ងប់សុខ" គឺមានប្រភពមកពីភាសាឡាតាំងថា "សេងទឺស--sanctus" ដែលមានន័យថា កន្លែងដ៏ពិសិដ្ឋ ឬដ៏វិសុទ្ធ។ នៅក្នុងការស្វែងរកក្ដីសុខសាន្ដ យើងត្រូវតែប្រយ័ត្ន ដោយមិនត្រូវភ្លេចនូវអ្វី ដែលជាភាពពិសិដ្ឋ។
ទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់ត្រូវបានផ្សះផ្សាតាមរយះព្រះអម្ចាស់ព្រះយេស៊ូគ្រិស្ត ព្រោះទ្រង់បាននាំយើងចូលទៅកាន់ទំនាក់ទំនងដ៏រស់រវើកជាមួយនឹងព្រះបិតា ហើយទ្រង់អនុញ្ញាតឲ្យយើងក្លាយទៅជាមិត្តរបស់ព្រះជាម្ចាស់។
ជាមួយនឹងមិត្តភាពដ៏មានន័យ យើងត្រូវតែស្មោះត្រង់ ស្អាតស្អំ សម្រាប់ទំនាក់ទំនងដ៏ជ្រាលជ្រៅមួយនេះ។ ចូលទៅកាន់ព្រះជាម្ចាស់ ជាមួយនឹងអ្វីដែលអ្នកអាចចុះចូលជាមួយទ្រង់ ស្វែងរកនូវព្រះទ័យដ៏សប្បុរសរបស់ទ្រង់ ដើម្បីព្រះអង្គអាចប្រទាននូវសន្តិភាពមកដល់អ្នក។ ទូលសុំឲ្យព្រះអង្គនៅតែបន្តលត់ដំអ្នក ឲ្យមានលក្ខណះដូចព្រះគ្រិស្ត។
តាមសុភាសិតអាហ្រ្វិក
មិត្តដែលអ្នករាប់អាន ប្រាប់ពីសណ្ឋានអត្តចរិតរបស់អ្នក។ ~ សុភាសិតអាហ្វ្រិក
សកម្មភាព៖
ចូរធ្វើការសន្ទនាជាមួយកល្យានមិត្តណាម្នាក់របស់អ្នក ហើយនិយាយពីអ្វីដែលអ្នកគិតថាមានតម្លៃសម្រាប់មិត្តភាពរបស់អ្នក។ បន្ទាប់ពីការសន្ទនានោះ ចូរពិចារណាមើលពីរបៀប ដែលអ្នកអាចកសាងទំនាក់ទំនងស្រដៀងគ្នាជាមួយនឹងព្រះជាម្ចាស់ ដ្បិតព្រះអង្គបានរាប់អ្នកជាមិត្តរបស់ទ្រង់ផងដែរ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
អង្គការ TearFund ស្វះស្វែងរកការដឹកនាំពីព្រះជាម្ចាស់ នៅក្នុងរបៀបនៃការក្លាយជាអ្នកបញ្ចេញសំឡេងនៃសន្តិភាពយ៉ាងសកម្ម ជាអ្នកនាំការផ្សះផ្សាដល់ទំនាក់ទំនង និងជាតំណស្អិតរមួតក្នុងចំណោមសហគមន៍នានា នៅជុំវិញពិភពលោក។ ការសិក្សារយៈពេល ៧ ថ្ងៃ មានភ្ជាប់ជាមួយសកម្មភាព សម្រាប់នាំការជាសះស្បើយដល់ទំនាក់ទំនងរបស់អ្នកផ្ទាល់ និងធ្វើការអធិស្ឋានសម្រាប់ពិភពលោក ដែលយើងកំពុងរស់នៅ ដោយប្រើប្រាស់ប្រាជ្ញាដ៏ហូរហៀរ ដកស្រង់ចេញពីសុភាសិតរបស់ប្រជាជននៅទ្វីបអាហ្រិ្វក ដើម្បីជួយឱ្យយើងអាចស្វែងរកឃើញព្រះហឫទ័យរបស់ព្រះ សម្រាប់សន្តិភាពដ៏ពិតប្រាកដ។
More