តើសេចក្ដីពិតជាអ្វីទៅ?គំរូ
![What Is Truth?](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F23637%2F1280x720.jpg&w=3840&q=75)
ចាប់ផ្ដើមជាមួយ រូបមុខម្នាក់នៅក្នុងកញ្ចក់
កាលពីម្សិលមិញ យើងឆ្លើយជំទាស់ចំពោះសេចក្ដីកុហកពីបុរាណ ដែលថាសេចក្ដីពិត គឺជាការជិះជាន់និងរឹតត្បិត។ នៅថ្ងៃនេះ យើងនឹងនិយាយសំដៅទៅកាន់ការយល់ខុសមួយផ្សេងទៀតអំពីសេចក្ដីពិត។ សេចក្ដីនេះ ជារឿងដែលគេមិននិយាយ ប៉ុន្តែក៏ជារឿងកំសត់ដែរ ដោយជារឿយៗ វាតែងរងការបំពានជាញឹកញាប់។ ឃើញទេ សេចក្ដីពិត មិនដែលមានចេតនាចង់ក្លាយទៅជាអាវុធនោះឡើយ តែសេចក្ដីពិតមានបំណងចង់ក្លាយទៅជាគ្រឹះទៅវិញទេ។ ប៉ុន្តែ សូម្បីតែនៅក្នុងសម័យព្រះយេស៊ូវ អ្នកដឹកនាំសាសនាបានប្រើប្រាស់ក្រឹត្យវិន័យ ដែលជាសេចក្ដីពិតនៃសម្ព័ន្ធមេត្រីដ៏ពិសេសរបស់ព្រះជាមួយនឹងប្រជារាស្រ្តរបស់ទ្រង់ យកធ្វើជាឧបករណ៍ ដើម្បីទទួលបានសិទ្ធិអំណាចលើមនុស្សដទៃ។ ហើយព្រះយេស៊ូវមិនសព្វព្រះទ័យជាមួយនឹងការនេះឡើយ។
នៅក្នុង ម៉ាថាយ ២៣ ព្រះយេស៊ូវទ្រាំលែងបាន ហើយបានបើកសំដែងពីពួកខាងគណៈផារិស៊ី យ៉ាងចាស់ដៃ រហូតដល់នាំឱ្យគេមានការភ័យខ្លាចផង។ ព្រះអង្គមិនបានបន្ធូរបន្ថយពីការលាតត្រដាងពីទង្វើពុករលួយ និងទង្វើពុតត្បុតរបស់ពួកគេនោះទេ។ ខាងក្រោមនេះជាបន្ទូលខ្លះ ព្រះអង្គបានថ្លែង៖
«វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទព្រះរាជ្យនៃស្ថានសួគ៌នៅចំពោះមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនព្រមចូលទេ ហើយក៏មិនបើកឲ្យអស់អ្នកដែលកំពុងចូលនោះ ចូលដែរ»។ ម៉ាថាយ ២៣៖១៣ (គកស១៦)
បន្ថែមពីនោះ ព្រះយេស៊ូវបានហៅពួកគេថាជាសត្វពស់ ទាំងថ្លែងថាពួកគេមានពេញទៅដោយសាកសពដែលស្អុយរលួយ ហើយនិងសន្និដ្ឋានពួកគេថា ជាកូនចៅនៃស្ថាននរក។ ព្រះអង្គមិនមែនថ្លែងលេងសើចនោះឡើយ។ ជាក់ច្បាស់ណាស់ ព្រះយេស៊ូវមិនឱ្យនរណាយកសេក្ដីពិត យកមកប្រើ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងនាំឱ្យមានការឈឺចាប់ឡើយ។
ចូរឱ្យយើងប្រុងប្រយ័ត្ន ថាយើងនឹងមិនបង្កើតកំហុសខុសឆ្គងដូចគ្នានេះ ឱ្យទាល់តែសោះ។ អ្នកអាចគិតថាវាមិនអាចទៅរួច ថាអ្នកស្ថិតនៅក្នុងរបៀបដូចអ្នកដឹកនាំសាសនានោះបានធ្វើ មែន។ តែតាមការពិតទៅ វាងាយស្រួលសម្រាប់ឱ្យយើងម្នាក់ៗគិត និងចង្អុលបង្ហាញពីកំហុសរបស់អ្នកដទៃ ជាជាងឱ្យយើងខ្លួនឯងហ៊ានចេះទទួលស្គាល់ និងបង្ហាញពីកំហុសរបស់ខ្លួន។ វាជារឿងងាយស្រួលសម្រាប់យើងក្នុងការរិះគន់គេ ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន និងសម្លឹងមើលឃើញថាខ្លួនឯងប្រសើរជាងអ្នកដទៃ។ និយាយមែនទៅ យើងអាចគិតថា "ខ្ញុំមិនធ្លាប់ធ្វើអ្វីដែលគាត់នោះធ្វើនោះទេ។ ហើយខ្ញុំក៏មិនជ្រុលហួសជាងម្នាក់នោះដែរ។" ប៉ុន្តែរបត់គំនិតយ៉ាងដូច្នេះ វាកំពុងតែដើរនៅក្នុងមាគ៌ាទៅរកភាពបែបដូចពួកផារិស៊ីដែរហើយ។
ហេតុដូច្នេះហើយបានជាព្រះយេស៊ូវដាស់តឿនយើងដោយប្រាជ្ញា ថាឱ្យយើងរៀនចេះពិនិត្យមើលខ្លួនឯងជាមុនសិន ដោយយក "ធ្នឹមពីភ្នែករបស់ខ្លួន" សិន សឹមនឹងយើងព្យាយាមដកល្អងធូលីដីចេញពីភ្នែករបស់អ្នកដទៃផ្សេងទៀត។ វាជារូបភាពកំប្លែងមួយ ប៉ុន្តែការគូរបង្ហាញនេះ គឺដើម្បីឱ្យយើងមើលយល់ពីទំនោររបស់យើង ក្នុងការមិនគិតពីបញ្ហានិងកំហុសផ្ទាល់របស់ខ្លួន ហើយប្រឹងស្វែងរក និងបំផ្លើសលើកំហុសរបស់អ្នកដទៃថែមទៀត។
ហេតុដូច្នេះហើយ បានជា សាវ័ក យ៉ាកុប ដែលជាប្អូនប្រុសរបស់ព្រះយេស៊ូវ បានប្រៀបធៀបសេចក្ដីពិតរបស់ព្រះជាម្ចាស់ ដែលជាក្រឹត្យវិន័យយ៉ាងល្អឥតខ្ចោះ ទៅនឹងកញ្ចក់។ ហើយនេះជាសេចក្ដីបើកសំដែង៖ អ្នកមិនប្រើកញ្ចក់ដើម្បីឆ្លុះមើលអ្នកដទៃនោះទេ។ អ្នកប្រើកញ្ចក់គឺដើម្បីឆ្លុះមើលខ្លួនឯង។
ការប្រឡងប្រជែងរបស់យើង៖ តើអ្នកងាយនឹងបែរកញ្ចក់នៃសេចក្ដីពិតទៅចំពោះមុខរបស់អ្នកដទៃ ប៉ុន្តែជារឿយៗ ភ្លេចសម្លឹងមើលពីស្ថានភាពនៃដួងចិត្តផ្ទាល់របស់ខ្លួន នោះឬយ៉ាងណា? ចូរឆ្លើយចំពោះសំណួរនេះ តាមបែបជាសេចក្ដីអធិស្ឋាន ដោយទូលសូមនូវការអត់ឱនទោស នៅត្រង់កន្លែងណាដែលអ្នកត្រូវការ ហើយដើម្បីសូមព្រះជាម្ចាស់បន្តស្វែងរកមើលពីរូបអ្នក ហើយនិងជួយដល់អ្នក ឱ្យចេះឆ្លើយតបយ៉ាងបន្ទាបខ្លួន ទៅកាន់រាល់អ្វីៗដែលព្រះអង្គបើកបង្ហាញឱ្យឃើញដល់រូបអ្នក។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![What Is Truth?](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F23637%2F1280x720.jpg&w=3840&q=75)
តើវាជាសេចក្ដីពិតរបស់ខ្ញុំ ឬជាសេចក្ដីពិតនៃព្រះ? តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលសេចក្ដីទាំងពីរ ប៉ះទាស់ប្រឆាំងនឹងគ្នា? តើយើងអាចដឹងបានថាអ្វីមួយជាសេចក្ដីពិតប្រាកដ ឬក៏មិនមែន បានយ៉ាងដូចម្ដេចទៅ? មកចូលរួមជាមួយនឹងយើងខ្ញុំ ប្រមាណជារយៈពេល ៧ ថ្ងៃបន្តបន្ទាប់ ក្នុងខណៈពេលដែលយើងធ្វើការគិតពិចារណាទៅលើគំនិតនៃសេចក្ដីពិត ដោយថាសេចក្ដីពិតមិនមែនជាគោលគំនិតនោះទេ ប៉ុន្តែជាមនុស្សដ៏ពិតមួយអង្គ។ ជាមនុស្សដែលមាននាមនិងមានមុខមាត់ម្នាក់។ ជាមនុស្សដែលមានទំនាក់ទំនង មិនចេះផ្លាស់ប្រែ ជាម្នាក់ដែលផ្ដល់នូវជីវិត ហើយតែងតែផ្ដល់នូវក្ដីស្រឡាញ់ជានិរន្តរ៍។ ម្នាក់នោះគឺជាអង្គព្រះយេស៊ូវ។
More