តើសេចក្ដីពិតជាអ្វីទៅ?គំរូ
តើសេចក្ដីពិតជាអ្វី
តើអ្នកធ្លាប់ឆ្ងល់ដែរឬអត់ថាសេចក្ដីពិតស្ថិតនៅទីណា? ដោយមានព័ត៌មានក្លែងក្លាយ និងមតិគំនិតផ្សេងៗពីគ្នា វាប្រៀបហាក់បីដូចជា ម្ខាងៗមានការបកស្រាយពីសេចក្ដីពិត និងមានគំនិត ដើម្បីឱ្យយើងគួរតែជឿតាម។ វាអាចនាំឱ្យយើងមានភាពស្មុគស្មាញ នាំឱ្យភិតភ័យ និងច្របូកច្របល់ ក្នុងការដើររកទិសទៅតាមហេតុការណ៍ ដែលនាំឱ្យខ្មួលខ្មាញ់ជានិច្ចជាកាល។
លោក ពីឡាត់ ដែលជាទេសាភិបាលនៃអាណាចក្ររ៉ូម៉ាំង ក្នុងខណៈពេលគាត់ចោទសួរទៅអង្គព្រះយេស៊ូវ ក្នុងគ្រាគេចង់ធ្វើការកាត់សេចក្ដីចំពោះទ្រង់ គាត់ទទួលនូវអារម្មណ៍តានតឹងនេះ ទាំងបន្លឺសំឡេងយ៉ាងក្រេវក្រោធថា៖ «តើសេចក្ដីពិតជាអ្វីទៅ?»
អ្វីដែលគាត់មិនបានយល់ឃើញ នោះគឺថាគាត់កំពុងតែសម្លឹងមើលចំពីមុខនៃសេចក្ដីពិតនោះស្រេចទៅហើយ។ ឃើញទេ អង្គព្រះយេស៊ូវ ចែងនៅក្នុង យ៉ូហាន ១៤៖៦ ទ្រង់ប្រកាសថា ព្រះអង្គ គឺជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ នេះមានន័យថា សេចក្ដីពិត មិនមែនគ្រាន់តែជា "អ្វី" ប៉ុណ្ណោះនោះទេ ប៉ុន្តែជា "នរណា" នោះវិញ។ សេចក្ដីពិតមាននាម ហើយនិងមុខមាត់ ហើយនាមនោះ គឺជានាមអង្គព្រះយេស៊ូវ។
តើព្រះយេស៊ូវអាចប្រកាសយ៉ាងអង់អាចថាទ្រង់គឺជាសេចក្ដីពិតយ៉ាងដូចម្ដេចទៅ? មែន សេចក្ដីពិត មានអត្ថន័យដោយអ្វីដែលស្ថិតស្ថេរ រួមជាមួយនឹង អ្វីដែលមានតាំងពីដើម ឬជាការណ៍ពិត។ នៅក្នុង យ៉ូហាន ១ យើងអានឃើញថា៖
កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។ ព្រះអង្គគង់នៅជាមួយព្រះតាំងពីដំបូង។ យ៉ូហាន ១៖១-២ (គកស១៦)
តើបន្ទូលនេះមានន័យយ៉ាងដូចម្ដេចទៅ? ព្រះយេស៊ូវគង់នៅជាមួយនឹងព្រះជាម្ចាស់ តាំងពីដើមដំបូង ហើយព្រះអង្គ គឺជាព្រះអម្ចាស់! ដូច្នេះ ព្រះយេស៊ូវ ដែលលើសពីមនុស្សដទៃ ឬអ្វីណាមួយទាំងអស់ ព្រះអង្គស្ថិតស្ថេរ ហើយនៅជាដរាបតាំងពីដើម ដោយសារតែព្រះអង្គ គឺជា អង្គគង់នៅតាំងពីដើម! ព្រះអង្គគង់នៅតាំងតែពីគ្រាដំបូងបង្អស់។
ដូច្នេះហើយ ដោយសារតែសេចក្ដីពិត មានភ្ជាប់ជាមួយនឹងអង្គព្រះយេស៊ូវ នោះមានអ្វីមួយចំនួនដែលយើងអាចដឹងថាជាការជាក់និងពិតប្រាកដ។ ជាសេចក្ដីផ្ដើម សេចក្ដីពិតមិនមែនជាអ្វីតាមតែការគិតរបស់យើងម្នាក់ៗនោះទេ។ សេចក្ដីពិត មានលក្ខណៈជាទំនាក់ទំនង។ នេះគឺមានន័យថា យើងអាចដឹងថាអ្វីមួយគឺជាការពិត ដោយយោងលើទំនាក់ទំនងរបស់យើងជាមួយនឹងព្រះអង្គ ដែលជាសេចក្ដីពិត។ បើនិយាយតាមមួយបែបទៀត នោះគឺថា សេចក្ដីពិត មិនមែនជាអ្វីតាមការគិតចង់បានរបស់យើង ឬយោងលើអារម្មណ៍ ឬសូម្បីតែតាមវប្បធម៌ និងការចិញ្ចឹមបីបាច់ ដែលមនុស្សបានផ្ដល់ក្នុងគ្រាកាលកន្លងមកនោះឡើយ។ សេចក្ដីពិតមានឫសនៅក្នុងអង្គព្រះយេស៊ូវ ដែលព្រះអង្គបានអញ្ជើញយើងឱ្យចូលមកក្នុងទំនាក់ទំនងជាមួយនឹងទ្រង់។ យើងអាចយល់ដឹងពីសេចក្ដីពិត ដោយព្រោះតែយើងអាចយល់ដឹងពីព្រះយេស៊ូវ។
ការប្រឡងប្រជែងរបស់យើង៖ ជំហានទីមួយក្នុងការឈានទៅស្វែងរកឃើញនូវសេចក្ដីពិតនៅក្នុងពិភពលោកនេះ នោះគឺជាការបង្កើតនូវទំនាក់ទំនងមួយជាមួយនឹងអង្គព្រះយេស៊ូវ ដែលជាព្រះអម្ចាស់តាំងពីដើមមក។ តើអ្នកអាចឈានទៅកសាង ឬពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះអង្គនៅថ្ងៃនេះ បានដោយរបៀបណាដែរ? ចូរឆ្លើយសំណួរនេះ តាមរបៀបនៃសេចក្ដីអធិស្ឋាន។ ចូរទូលសូមព្រះយេស៊ូវ ដើម្បីឱ្យព្រះអង្គជួបរូបអ្នក នៅទីកន្លែងដែលអ្នកកំពុងស្ថិតនៅ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃជាបន្តបន្ទាប់នេះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើវាជាសេចក្ដីពិតរបស់ខ្ញុំ ឬជាសេចក្ដីពិតនៃព្រះ? តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលសេចក្ដីទាំងពីរ ប៉ះទាស់ប្រឆាំងនឹងគ្នា? តើយើងអាចដឹងបានថាអ្វីមួយជាសេចក្ដីពិតប្រាកដ ឬក៏មិនមែន បានយ៉ាងដូចម្ដេចទៅ? មកចូលរួមជាមួយនឹងយើងខ្ញុំ ប្រមាណជារយៈពេល ៧ ថ្ងៃបន្តបន្ទាប់ ក្នុងខណៈពេលដែលយើងធ្វើការគិតពិចារណាទៅលើគំនិតនៃសេចក្ដីពិត ដោយថាសេចក្ដីពិតមិនមែនជាគោលគំនិតនោះទេ ប៉ុន្តែជាមនុស្សដ៏ពិតមួយអង្គ។ ជាមនុស្សដែលមាននាមនិងមានមុខមាត់ម្នាក់។ ជាមនុស្សដែលមានទំនាក់ទំនង មិនចេះផ្លាស់ប្រែ ជាម្នាក់ដែលផ្ដល់នូវជីវិត ហើយតែងតែផ្ដល់នូវក្ដីស្រឡាញ់ជានិរន្តរ៍។ ម្នាក់នោះគឺជាអង្គព្រះយេស៊ូវ។
More