តើសេចក្ដីពិតជាអ្វីទៅ?គំរូ

What Is Truth?

ថ្ងៃទី 4 ក្នុងចំណោម 7 ថ្ងៃ

សេរីភាព!

ស្គាល់ព្រះយេស៊ូវ នោះក៏ដូចជាស្គាល់ពីសេចក្ដីពិតដែរ។ សេចក្ដីពិតដែលជាអ្វីមិនក្លែងក្លាយ មានលក្ខណៈជាទំនាក់ទំនង មិនផ្លាស់ប្រែ ហើយតែងតែផ្ដល់នូវជីវិត។ នោះគឺដោយសារតែសេចក្ដីនោះបានហ៊ុំព័ទ្ធនៅក្នុងអង្គព្រះយេស៊ូវដោយផ្ទាល់។ ព្រះអង្គគឺជាប្រភពរបស់យើង។ យើងបានពិភាក្សារួចហើយ ថាសេចក្ដីនេះ នាំឱ្យយើងបានទទួលការកំសាន្តចិត្តប៉ុណ្ណា នៅពេលយើងដឹងថាសេចក្ដីពិតគឺមិនមែនចង់រំលោភបំពាន ឬខ្វះការគណនាទេ ប៉ុន្តែ យើងអាចពឹងផ្អែក និងអាចជ្រាបដឹង។ ដោយព្រោះសេចក្ដីនេះ គឺជាទំនាក់ទំនង ដែលយើងអាចដាក់ជាចំណុចកណ្ដាលនៃជីវិតរបស់យើងជាប្រចាំថ្ងៃ។ សេចក្ដីពិតនេះ មិនមែនគ្រាន់តែនាំឱ្យយើងបានធូរស្បើយ ក្នុងលំនឹងនៃជីវិតប៉ុណ្ណោះនោះទេ តែសេចក្ដីពិតក៏នាំឱ្យយើងមាននូវសេរីភាពរាល់គ្រប់ទីកន្លែងដែលយើងនាំសេចក្ដីពិតទៅជាមួយផងនោះដែរ។

វាជារឿងសំខាន់មែនទែន ដែលយើងជ្រាបយល់ពីការនេះ។ នេះក៏ដោយសារតែមានរឿងដូច អ័ដាមនិងអេវ៉ា ដែលមានចែងក្នុង លោកុប្បត្តិ ៣ ថាយើងអាចនឹងរងការល្បួងក្នុងសេចក្ដីកុហក ថាសេចក្ដីពិត ក្នុងនិយមន័យផ្ដល់ដោយព្រះ និងទំនាក់ទំនងរបស់យើងជាមួយនិងព្រះអង្គ ថាវាជារឿងរឹតត្បិតនិងបែបជិះជាន់។ នៅពេល អ័ដាមនិងអេវ៉ា ជ្រើសរើសជឿតាមពស់ (ដែលជាអារក្ស) នោះពួកគេកំពុងតែយល់ស្របជាមួយនឹងវា ថាព្រះជាម្ចាស់កំពុងតែលាក់បាំងអ្វីមួយពីពួកគេ។ យើងមើលឃើញយ៉ាងច្បាស់ប្រាកដ ថាករណីនេះ វាមិនមែនយ៉ាងដូច្នេះនោះទេ ហើយតាមពិតទៅគឺថា ព្រះជាម្ចាស់កំពុងតែចង់ការពារបុត្រធីតារបស់ទ្រង់ ពីការកាត់ចេញឆ្ងាយពីព្រះអង្គ ដែលជាការឆ្លងកាត់នូវបទពិសោធន៍នៃភាពច្របូកច្របល់និងក្ដីស្លាប់ ដែលកើតឡើង នៅពេលដែលយើងឃ្លាតចេញឆ្ងាយពីប្រភពនៃភាពនឹងនរនិងជីវិត តែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី សេចក្ដីកុហកនេះ គឺវាពិតជាពិសពុលណាស់។ 

សេចក្ដីកុហកនាំឱ្យយើងជាប់ឃុំឃាំង។ វាចាក់សោយើងជាប់នៅក្នុងវដ្ដនៃការលាក់កំបាំង ភាពញៀន ក្ដីអាម៉ាស់ និងភាពឯកោតែឯង។ សេចក្ដីពិតវិញ មានសារធាតុផ្ទុយពីនេះ។ សេចក្ដីពិតមិនមែនរឹតត្បិត ឬក៏ជិះជាន់យើងដែរ។ ពិតជាក់ប្រាកដណាស់ សេចក្ដីពិត នាំឱ្យយើងមានសេរីភាព។

ចំពោះអស់សាសន៍យូដាដែលបានជឿដល់ទ្រង់ នោះព្រះយេស៊ូវមានបន្ទូលថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច» យ៉ូហាន ៨៖៣១-៣២ (គកស១៦)

តើអ្នកតាមទាន់ព្រះបន្ទូលនោះអត់? ការស្គាល់នូវសេចក្ដីពិត គឺនាំឱ្យយើងរួច (មានសេរីភាព)! សេរីភាពនេះគឺជាផលបានមកពីការនៅជាប់ជិតស្និទ្ធ និងការទុកចិត្តលើអង្គព្រះយេស៊ូវ (ដែលជាសេចក្ដីពិត)។ ឃើញទេ ការដើរក្នុងសេចក្ដីពិត មិនមែនគ្រាន់តែនៅជាប់និងកាន់តាមបញ្ជីនៃច្បាប់មួយចំនួននោះទេ។ វាជាការដែលយើងអាចទទួលបាននូវភាពសប្បាយរីករាយ នៅក្នុងទំនាក់ទំនងផ្ទាល់ជាមួយនឹងព្រះសង្គ្រោះ ដែលជាម្ចាស់រំដោះយើងឱ្យរួចពីភាពជាទាសករ និងជាឈ្លើយ។ នៅពេលព្រះអង្គបង្រៀននៅក្នុងទីប្រជុំ នៅគ្រាដំបូងនៃព័ន្ធកិច្ចរបស់ព្រះអង្គ ព្រះយេស៊ូវបានលើកឡើងពីអ្វីដែលព្យាការីអេសាយបានចែងថា៖ 

«ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ព្រោះ​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ខ្ញុំឲ្យ​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​ក្រី‌ក្រ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រកាស​ពី​ការ​ដោះ​លែង​ដល់​ពួក​ឈ្លើយ និង​សេចក្តី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​រំ​ដោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់​សង្កិត​ឲ្យ​រួច ...» លូកា ៤៖១៨ (គកស១៦)

ព្រះយេស៊ូវបន្តមានបន្ទូលត្រង់ៗថា សេចក្ដីពណ៌នាពីព្រះសង្គ្រោះនេះ នោះគឺជាប្រវត្តិរូបផ្ទាល់របស់ព្រះអង្គ ត្បិតទាំងនោះហើយ ដែលបង្ហាញពីព្រះអង្គ និងជាកិច្ចការដែលព្រះអង្គបានយាងមក ដើម្បីបំពេញ៖ រំដោះមនុស្សឱ្យរួច។ 

ដូច្នេះហើយ ចូរកុំធ្លាក់ទៅក្នុងសេចក្ដីល្បួងតាំងពីបុរាណកាល ដែលព្យាយាមនាំឱ្យអ្នកបដិសេធនូវសេចក្ដីពិត ដោយគិតថា សេចក្ដីពិតកំពុងតែរារាំងរូបអ្នក។ វាមិនមែនត្រឹមត្រូវទេ។ សេចក្ដីពិតមាននូវមុខមាត់ ហើយសេចក្ដីពិត គឺជាអង្គព្រះយេស៊ូវ ដែលជាព្រះបានយាងមកដើម្បីរំដោះយើងចេញពីទីឃុំឃាំង សូម្បីតែជាគុក ដែលយើងជាអ្នកបង្កើតវាឡើងដោយផ្ទាល់ផង។

ការប្រឡងប្រជែងរបស់យើង៖ ចូរសម្គាល់នូវសេចក្ដីកុហកណាមួយ ដែលកំពុងរារាំងអ្នកមិនឱ្យទៅទទួលពីជីវិតដែលព្រះជាម្ចាស់មានបំណងចង់ផ្ដល់ឱ្យអ្នក។ វាប្រហែលជាអ្វីមួយដែលតូច ហើយក៏កំពុងតែប៉ះពាល់ដល់ទំនាក់ទំនងនានារបស់អ្នក។ ប្រហែលវាជាអ្វីមួយដែលធំ ដែលអ្នកកំពុងតែប្រឈមតទល់ជាមួយវាជាយូរយារណាស់ហើយ។ ចូរកត់ត្រាវាចុះ រួចហើយស្វែងរកព្រះបន្ទូលរបស់ព្រះយេស៊ូវ សម្រាប់សេចក្ដីពិត ដែលនាំឱ្យអ្នកបានមានសេរីភាព។ ចូរប្ដេជ្ញាចិត្តទន្ទេញចងចាំនូវខគម្ពីរ ដែលព្រះបង្ហាញដល់រូបអ្នក ដើម្បីឱ្យអ្នកអាចរំឮកដល់ខ្លួនឯង រាល់ពេលវេលាណា ដែលអ្នករងការល្បួង និងចង់ធ្លាក់ទៅក្នុងសេចក្ដីកុហកទាំងនោះម្ដងទៀត។

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

What Is Truth?

តើវាជាសេចក្ដីពិតរបស់ខ្ញុំ ឬជាសេចក្ដីពិតនៃព្រះ? តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលសេចក្ដីទាំងពីរ ប៉ះទាស់ប្រឆាំងនឹងគ្នា? តើយើងអាចដឹងបានថាអ្វីមួយជាសេចក្ដីពិតប្រាកដ ឬក៏មិនមែន បានយ៉ាងដូចម្ដេចទៅ? មកចូលរួមជាមួយនឹងយើងខ្ញុំ ប្រមាណជារយៈពេល ៧ ថ្ងៃបន្តបន្ទាប់ ក្នុងខណៈពេលដែលយើងធ្វើការគិតពិចារណាទៅលើគំនិតនៃសេចក្ដីពិត ដោយថាសេចក្ដីពិតមិនមែនជាគោលគំនិតនោះទេ ប៉ុន្តែជាមនុស្សដ៏ពិតមួយអង្គ។ ជាមនុស្សដែលមាននាមនិងមានមុខមាត់ម្នាក់។ ជាមនុស្សដែលមានទំនាក់ទំនង មិនចេះផ្លាស់ប្រែ ជាម្នាក់ដែលផ្ដល់នូវជីវិត ហើយតែងតែផ្ដល់នូវក្ដីស្រឡាញ់ជានិរន្តរ៍។ ម្នាក់នោះគឺជាអង្គព្រះយេស៊ូវ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ LifeChurch.tv ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.life.church/