អធិស្ឋានជាមួយចិត្តដ៏ស្ញប់ស្ញែងក្នុងរដូវណូអែលគំរូ

Praying With Wonder Through Christmas

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

តោះចូរយើងអធិស្ឋាន៖

 

ព្រះបិតានៅឯស្ថានសួគ៌ យើងខ្ញុំចងចាំថា មានគ្រាមួយ ដែលយើងខ្ញុំធ្លាប់នៅដាច់ឆ្ងាយពីព្រះគ្រីស្ទ។ យើងខ្ញុំធ្លាប់បែកចេញពីចំណោមប្រជារាស្រ្តរបស់ព្រះអង្គ ហើយក៏ធ្លាប់ជាមនុស្សចម្លែកចំពោះសម្ពន្ធមេត្រីរបស់ព្រះអង្គ ទាំងគ្មានសង្ឃឹម និងគ្មានព្រះអង្គគង់នៅជាមួយនៅក្នុងពិភពលោកនេះ។

ប៉ុន្តែឥឡូវនេះ ព្រះអង្គអើយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ យើងខ្ញុំដែលធ្លាប់នៅទីដ៏សែនឆ្ងាយ ដូចជាក្រុមពួកហោរា ត្រូវបាននាំឱ្យមកជិតព្រះអង្គ ដោយព្រះលោហិតរបស់ព្រះគ្រីស្ទ។

បុណ្យណូអែលគឺជាទីបន្ទាល់ដ៏រស់ ថ្វាយទៅកាន់ព្រះគុណរបស់ព្រះអង្គ ហើយវាមិនមែនដោយសារតែយើងខ្ញុំសក្តិសមនឹងទទួលឡើយ។ គ្រាទន្ទឹងចាំថ្ងៃណូអែល គឺដៅសម្គាល់ពីការយាងមករបស់ព្រះគ្រីស្ទ ដើម្បីដកយើងខ្ញុំចេញពីបាប ហើយបន្ទាប់មកយើងខ្ញុំអាចខិតចូលមកជិតព្រះគ្រីស្ទ នៅពេលយើងខ្ញុំមកលុតជង្គង់និងថ្វាយបង្គំដល់ព្រះអង្គ។

ព្រះអង្គយាងមកមិនមែនដើម្បីត្រាស់ហៅមនុស្សសុចរិតឡើយ ប៉ុន្តែគឺត្រាស់ហៅអ្នកមានបាបវិញ។ យើងខ្ញុំផ្ទាល់ជាម្ចាស់នៃទង្វើបះបោរនិងការធ្លាក់ក្នុងអំពើបាបជាច្រើន។ តែឥឡូវ យើងខ្ញុំពិតជារីករាយ ក្នុងការចូលមក ដើម្បីថ្វាយបង្គំនៅចំពោះព្រះបុត្រារបស់ព្រះអង្គ។

 

យើងខ្ញុំអធិស្ឋានដោយនៅក្នុងនាមព្រះអង្គ។ អាមែន។

ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Praying With Wonder Through Christmas

រឿងណូអែលមានហេតុការណ៍ភ្ញាក់ផ្អើលពីមួយរឿងទៅមួយរឿង។ ប៉ុន្តែរឿងលម្អិតខ្លះ បានធ្វើឱ្យអ្នកស្ដាប់ គាត់ស៊ាំ រហូតដល់ហេតុការណ៍ទាំងនោះបាត់បង់នូវឥទ្ធិពលរបស់វា។ សេចក្ដីអធិស្ឋានខ្លីៗ ក្នុងពេលវេលាស្មឹងស្មាធិ៍ជាមួយព្រះទាំងនេះ នឹងជួយដល់អ្នកឱ្យស្ថិតនៅក្នុងទីដ៏ជ្រាលជ្រៅនៃព្រឹត្តិការណ៍ ដែលអ្នកមិនធ្លាប់នឹកដល់ និងជាហេតុដ៏សំខាន់ក្នុងប្រវត្តិសាស្រ្ត គឺថា៖ ព្រះជាម្ចាស់ផ្ទាល់ បានក្លាយមកជាមនុស្សម្នាក់រួមជាមួយនឹងយើងរាល់គ្នា។ សេចក្ដីអធិស្ឋាននីមួយៗបានតាក់តែងដោយលោក ដាវីឌ ម៉ាធីស (David Mathis) ដែលជាអ្នកប្រតិបត្តិបោះពុម្ពរបស់ព័ន្ធកិច្ច ប្រាថ្នាចង់បានព្រះ (desiringGod.org) និងជាគ្រូគង្វាលនៅឯក្រុមជំនុំទីក្រុង (Cities Church) នៅក្នុងទីក្រុង សេន ផល (Saint Paul) នៃរដ្ឋ មីនីសូតា (Minnesota)។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច សៀវភៅដ៏ល្អ (The Good Book) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.thegoodbook.com/the-christmas-we-didnt-expect

គម្រោងអានដែលពាក់ព័ន្ធ