អធិស្ឋានជាមួយចិត្តដ៏ស្ញប់ស្ញែងក្នុងរដូវណូអែលគំរូ

Praying With Wonder Through Christmas

ថ្ងៃទី 4 ក្នុងចំណោម 7 ថ្ងៃ

តោះចូរយើងអធិស្ឋាន៖

 

ព្រះបិតាអើយ យើងខ្ញុំពិតជាស្ញប់ស្ញែងចំពោះអង្គព្រះបុត្រាតែមួយរបស់ព្រះអង្គ។

ទ្រង់ពិតជាព្រះដ៏ពេញលក្ខណៈ។ ភាពបរមសុខមាននៅជាប់នឹងព្រះអង្គតាំងពីអស់កល្បជានិច្ច។ តែទោះជាយ៉ាងនេះក្ដី ព្រះអង្គនៅតែទទួលយកសភាពជាមនុស្ស និងបានដាក់អង្គទ្រង់ផ្ទាល់ ឱ្យមករងនឹងភាពឈឺចាប់និងទុក្ខសោករីងរៃយ៉ាងច្រើន ដែលវាជាផលនៃបាបក្នុងផែនដីពេញដោយជំងឺ ដើម្បីបានជាប្រយោជន៍ឱ្យយើងខ្ញុំបានទទួលនូវការសង្គ្រោះ។

សេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះយើងខ្ញុំ ដែលមានក្នុងនិងតាមរយៈអង្គព្រះគ្រីស្ទ នោះគឺលើសពីការយល់ដឹង និងការដែលយើងខ្ញុំអាចស្វែងរកមើលឃើញទៅទៀត។ ប៉ុន្តែព្រះអង្គអើយ យើងខ្ញុំនៅតែចង់ស្គាល់ពីក្ដីស្រឡាញ់នេះបន្ថែមទៀត។ ហើយអ្វីដែលយើងខ្ញុំបានដឹង នោះពិតជាហេតុនាំឱ្យយើងខ្ញុំចង់សរសើរនិងថ្វាយបង្គំព្រះអង្គដោយអស់ពីចិត្ត។

យើងខ្ញុំពិតជាគោរពស្រឡាញ់ព្រះបុត្រារបស់ព្រះអង្គ។ ឱ ព្រះជាបិតា យើងខ្ញុំពិតជាប្រាថ្នាចង់ស្គាល់និងចង់រីករាយក្នុងព្រះអង្គបន្ថែមទៀតនារដូវកាលនៃគ្រាទន្ទឹងចាំថ្ងៃណូអែលនេះ។

 

យើងខ្ញុំសូមអធិស្ឋានដោយនៅក្នុងព្រះនាមអង្គព្រះយេស៊ូវ។ អាមែន។

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Praying With Wonder Through Christmas

រឿងណូអែលមានហេតុការណ៍ភ្ញាក់ផ្អើលពីមួយរឿងទៅមួយរឿង។ ប៉ុន្តែរឿងលម្អិតខ្លះ បានធ្វើឱ្យអ្នកស្ដាប់ គាត់ស៊ាំ រហូតដល់ហេតុការណ៍ទាំងនោះបាត់បង់នូវឥទ្ធិពលរបស់វា។ សេចក្ដីអធិស្ឋានខ្លីៗ ក្នុងពេលវេលាស្មឹងស្មាធិ៍ជាមួយព្រះទាំងនេះ នឹងជួយដល់អ្នកឱ្យស្ថិតនៅក្នុងទីដ៏ជ្រាលជ្រៅនៃព្រឹត្តិការណ៍ ដែលអ្នកមិនធ្លាប់នឹកដល់ និងជាហេតុដ៏សំខាន់ក្នុងប្រវត្តិសាស្រ្ត គឺថា៖ ព្រះជាម្ចាស់ផ្ទាល់ បានក្លាយមកជាមនុស្សម្នាក់រួមជាមួយនឹងយើងរាល់គ្នា។ សេចក្ដីអធិស្ឋាននីមួយៗបានតាក់តែងដោយលោក ដាវីឌ ម៉ាធីស (David Mathis) ដែលជាអ្នកប្រតិបត្តិបោះពុម្ពរបស់ព័ន្ធកិច្ច ប្រាថ្នាចង់បានព្រះ (desiringGod.org) និងជាគ្រូគង្វាលនៅឯក្រុមជំនុំទីក្រុង (Cities Church) នៅក្នុងទីក្រុង សេន ផល (Saint Paul) នៃរដ្ឋ មីនីសូតា (Minnesota)។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច សៀវភៅដ៏ល្អ (The Good Book) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.thegoodbook.com/the-christmas-we-didnt-expect

គម្រោងអានដែលពាក់ព័ន្ធ