អធិស្ឋានជាមួយចិត្តដ៏ស្ញប់ស្ញែងក្នុងរដូវណូអែលគំរូ
តោះចូរយើងអធិស្ឋាន៖
ព្រះបិតានៅឯស្ថានសួគ៌ យើងខ្ញុំសូមអរគុណព្រះអង្គ សម្រាប់អំណរដ៏អស្ចារ្យនារដូវណូអែលនេះ។
ការយាងមករបស់ព្រះបុត្រារបស់ព្រះអង្គ សម្រាប់រូបយើងខ្ញុំ និងសម្រាប់ការសង្គ្រោះរបស់យើងខ្ញុំ នោះពិតជាហេតុនាំឱ្យយើងខ្ញុំមានអំណរដ៏អស្ចារ្យ ហើយរូបព្រះអង្គផ្ទាល់ គឺជាអំណរដ៏ធំបំផុត។
ព្រះបិតាអើយ សូមរញ្ជួយអ្វីៗដែលមានក្នុងយើងខ្ញុំ នារដូវកាលនៃគ្រាទន្ទឹងចាំថ្ងៃណូអែលនេះ។ ឱ្យយើងខ្ញុំមានពេញដោយអំណរក្នុងព្រះគ្រីស្ទ ដើម្បីឱ្យយើងខ្ញុំបានបង្កើននិងចម្រើនឡើងថែមទៀត នៅក្នុងទីជម្រៅនិងរង្វាស់ដ៏វែងអន្លាយនៃចិត្ត ជាប្រយោជន៍ឱ្យយើងខ្ញុំបានអត់ធន់ចំពោះការល្បួងលនិងទុក្ខសោកសង្រេងជាច្រើន ដែលយើងខ្ញុំនឹងជួបប្រទះនាសម័យកាលនេះ។
យើងខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
រឿងណូអែលមានហេតុការណ៍ភ្ញាក់ផ្អើលពីមួយរឿងទៅមួយរឿង។ ប៉ុន្តែរឿងលម្អិតខ្លះ បានធ្វើឱ្យអ្នកស្ដាប់ គាត់ស៊ាំ រហូតដល់ហេតុការណ៍ទាំងនោះបាត់បង់នូវឥទ្ធិពលរបស់វា។ សេចក្ដីអធិស្ឋានខ្លីៗ ក្នុងពេលវេលាស្មឹងស្មាធិ៍ជាមួយព្រះទាំងនេះ នឹងជួយដល់អ្នកឱ្យស្ថិតនៅក្នុងទីដ៏ជ្រាលជ្រៅនៃព្រឹត្តិការណ៍ ដែលអ្នកមិនធ្លាប់នឹកដល់ និងជាហេតុដ៏សំខាន់ក្នុងប្រវត្តិសាស្រ្ត គឺថា៖ ព្រះជាម្ចាស់ផ្ទាល់ បានក្លាយមកជាមនុស្សម្នាក់រួមជាមួយនឹងយើងរាល់គ្នា។ សេចក្ដីអធិស្ឋាននីមួយៗបានតាក់តែងដោយលោក ដាវីឌ ម៉ាធីស (David Mathis) ដែលជាអ្នកប្រតិបត្តិបោះពុម្ពរបស់ព័ន្ធកិច្ច ប្រាថ្នាចង់បានព្រះ (desiringGod.org) និងជាគ្រូគង្វាលនៅឯក្រុមជំនុំទីក្រុង (Cities Church) នៅក្នុងទីក្រុង សេន ផល (Saint Paul) នៃរដ្ឋ មីនីសូតា (Minnesota)។
More