អធិស្ឋានជាមួយចិត្តដ៏ស្ញប់ស្ញែងក្នុងរដូវណូអែលគំរូ
តោះចូរយើងអធិស្ឋាន៖
ព្រះបិតាអើយ ព្រះអង្គបានបន្ទាបជនមានអំនួត ហើយលើកតម្កើងដល់អ្នកចេះបន្ទាបខ្លួន ហើយយើងខ្ញុំឈរទាំងស្ញប់ស្ញែង។
យើងខ្ញុំទទួលស្គាល់ថា អារម្មណ៍ដែលយើងខ្ញុំមាន វាងាយនឹងប្រេះឆា ហត់នឿយ និងពេញដោយបន្ទុក ហើយគ្រាទន្ទឹងចាំណូអែលនេះ គឺប្រហែលជាមានន័យថា យើងខ្ញុំត្រូវមកត្រង់ទីកន្លែងនេះ សមតាមអ្វីព្រះអង្គសព្វព្រះទ័យសម្រាប់យើងខ្ញុំដែរហើយ។
ព្រះអង្គបានបញ្ជូនព្រះបុត្រាព្រះអង្គ ដើម្បីឱ្យមកជួយដល់អស់អ្នកដែលខ្សត់ខ្សោយនិងអស់កម្លាំងរលីង។ សូមព្រះអង្គបើកភ្នែកយើងខ្ញុំឱ្យមើលឃើញពីភាពខ្សោយទាំងប៉ុន្មាន ដែលយើងខ្ញុំបានព្យាយាមព្រងើយកន្តើយនិងប្រឹងលាក់បាំងវានោះផង។
នៅក្នុងព្រះបុត្រា យើងខ្ញុំមានសុខសុវត្ថិភាព ទោះបីជាយើងខ្ញុំមានភាពខ្សោយទាំងនោះក៏ដោយ ហើយចូរឱ្យយើងខ្ញុំចេះបន្ទាបខ្លួនពេលចូលទៅកាន់ព្រះអង្គ ដើម្បីឱ្យយើងខ្ញុំអាចរីករាយនិងអបអរសាទរនៅក្នុងព្រះអង្គ ហើយនិងនៅជាប់នឹងព្រះហស្ដដ៏ខ្លាំងក្លារបស់ព្រះអង្គ មិនប្រឹងតាមសមត្ថភាពយើងខ្ញុំនោះទេ។
ចូរតម្កើងអង្គទ្រង់នៅក្នុងយើងខ្ញុំ នារដូវកាលនេះ តាមរយៈការដែលយើងចេះអបអររីករាយនៅក្នុងព្រះអង្គ ហើយនិងព្រះបុត្រារបស់ព្រះអង្គ។
ទូលបង្គំទូលសូមក្នុងព្រះនាមព្រះអង្គ។ អាមែន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
រឿងណូអែលមានហេតុការណ៍ភ្ញាក់ផ្អើលពីមួយរឿងទៅមួយរឿង។ ប៉ុន្តែរឿងលម្អិតខ្លះ បានធ្វើឱ្យអ្នកស្ដាប់ គាត់ស៊ាំ រហូតដល់ហេតុការណ៍ទាំងនោះបាត់បង់នូវឥទ្ធិពលរបស់វា។ សេចក្ដីអធិស្ឋានខ្លីៗ ក្នុងពេលវេលាស្មឹងស្មាធិ៍ជាមួយព្រះទាំងនេះ នឹងជួយដល់អ្នកឱ្យស្ថិតនៅក្នុងទីដ៏ជ្រាលជ្រៅនៃព្រឹត្តិការណ៍ ដែលអ្នកមិនធ្លាប់នឹកដល់ និងជាហេតុដ៏សំខាន់ក្នុងប្រវត្តិសាស្រ្ត គឺថា៖ ព្រះជាម្ចាស់ផ្ទាល់ បានក្លាយមកជាមនុស្សម្នាក់រួមជាមួយនឹងយើងរាល់គ្នា។ សេចក្ដីអធិស្ឋាននីមួយៗបានតាក់តែងដោយលោក ដាវីឌ ម៉ាធីស (David Mathis) ដែលជាអ្នកប្រតិបត្តិបោះពុម្ពរបស់ព័ន្ធកិច្ច ប្រាថ្នាចង់បានព្រះ (desiringGod.org) និងជាគ្រូគង្វាលនៅឯក្រុមជំនុំទីក្រុង (Cities Church) នៅក្នុងទីក្រុង សេន ផល (Saint Paul) នៃរដ្ឋ មីនីសូតា (Minnesota)។
More