អធិស្ឋានជាមួយចិត្តដ៏ស្ញប់ស្ញែងក្នុងរដូវណូអែលគំរូ

Praying With Wonder Through Christmas

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

តោះចូរយើងអធិស្ឋាន៖

 

ព្រះបិតានៅឯស្ថានសួគ៌អើយ ទូលបង្គំទូលសូមព្រះអង្គ សូមឱ្យគ្រាទន្ទឹងចាំថ្ងៃណូអែលនេះ នាំឱ្យយើងជ្រាបយ៉ាងជ្រៅនៅក្នុងដួងព្រលឹងនិងចិត្តពីអត្ថន័យនៃការយាងមករបស់ព្រះបុត្រារបស់ព្រះអង្គ។ 

ព្រះយេស៊ូវយាងមកមិនមែនសម្រាប់ការកម្សាន្តរបស់មនុស្សឡើយ។ ព្រះអង្គបានយាងមក ក៏មិនមែននាំឱ្យរឿងស្តាប់ទៅថាគ្រាន់តែជាហេតុដ៏អស្ចារ្យមួយនោះដែរ។ 

ព្រះអង្គយាងមក ដើម្បីស្ដារយើង ដែលជាអ្នកបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ឱ្យបានជានានឹងគ្នា។ គ្រាទន្ទឹងចាំថ្ងៃណូអែល គឺជារឿងផ្ទាល់របស់យើងម្នាក់ៗ។ 

សូមព្រះអង្គនាំឱ្យយើងបានចូលទៅកាន់តែជិត ចំពោះព្រះហឫទ័យនៃព្រះគ្រីស្ទ ដែលតាមពិតទៅ ជាដួងចិត្តរបស់ព្រះអង្គ នាពេលសព្វថ្ងៃនេះ ហើយសូមឱ្យគ្រានៃការយាងមកដំបូងរបស់ព្រះអង្គ ក្លាយទៅជារឿងដ៏ពិតជាក់លាក់ និងអាចកាន់បាន នៅក្នុងជីវិតរបស់យើងខ្ញុំ។

 

ទូលបង្គំសូមអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Praying With Wonder Through Christmas

រឿងណូអែលមានហេតុការណ៍ភ្ញាក់ផ្អើលពីមួយរឿងទៅមួយរឿង។ ប៉ុន្តែរឿងលម្អិតខ្លះ បានធ្វើឱ្យអ្នកស្ដាប់ គាត់ស៊ាំ រហូតដល់ហេតុការណ៍ទាំងនោះបាត់បង់នូវឥទ្ធិពលរបស់វា។ សេចក្ដីអធិស្ឋានខ្លីៗ ក្នុងពេលវេលាស្មឹងស្មាធិ៍ជាមួយព្រះទាំងនេះ នឹងជួយដល់អ្នកឱ្យស្ថិតនៅក្នុងទីដ៏ជ្រាលជ្រៅនៃព្រឹត្តិការណ៍ ដែលអ្នកមិនធ្លាប់នឹកដល់ និងជាហេតុដ៏សំខាន់ក្នុងប្រវត្តិសាស្រ្ត គឺថា៖ ព្រះជាម្ចាស់ផ្ទាល់ បានក្លាយមកជាមនុស្សម្នាក់រួមជាមួយនឹងយើងរាល់គ្នា។ សេចក្ដីអធិស្ឋាននីមួយៗបានតាក់តែងដោយលោក ដាវីឌ ម៉ាធីស (David Mathis) ដែលជាអ្នកប្រតិបត្តិបោះពុម្ពរបស់ព័ន្ធកិច្ច ប្រាថ្នាចង់បានព្រះ (desiringGod.org) និងជាគ្រូគង្វាលនៅឯក្រុមជំនុំទីក្រុង (Cities Church) នៅក្នុងទីក្រុង សេន ផល (Saint Paul) នៃរដ្ឋ មីនីសូតា (Minnesota)។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច សៀវភៅដ៏ល្អ (The Good Book) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.thegoodbook.com/the-christmas-we-didnt-expect

គម្រោងអានដែលពាក់ព័ន្ធ