អធិស្ឋានជាមួយចិត្តដ៏ស្ញប់ស្ញែងក្នុងរដូវណូអែលគំរូ

Praying With Wonder Through Christmas

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

តោះចូរយើងអធិស្ឋាន៖

 

ព្រះបិតានៅឯស្ថានសួគ៌ សូមនាំឱ្យយើងខ្ញុំក្លាយដូចជាអ្នកគង្វាលដែលបានទៅមើលព្រះយេស៊ូវនៅពេលព្រះអង្គប្រសូត ទាំងថ្វាយសិរីរុងរឿងដល់ព្រះអង្គ តាមរយៈអំណររបស់យើងខ្ញុំដែលមាននៅក្នុងព្រះអង្គ ហើយនិងលើកសរសើរតម្កើងព្រះអង្គ តាមរយៈពាក្យពេចន៍របស់យើងខ្ញុំ ព្រមទាំងការធ្វើស្មរបន្ទាល់ពីព្រះអង្គនៅក្នុងពិភពលោកនេះ។

យើងខ្ញុំមិនចង់ធ្វើពើ ថាខ្លួនយើងខ្ញុំខ្លាំង មានប្រាជ្ញា និងថ្លៃថ្នូរឡើយ។

យើងខ្ញុំទទួលស្គាល់ពីភាពទន់ទាបនិងស្ញប់ស្ញែង ដែលព្រះអង្គបានបញ្ជូនព្រះបុត្រាព្រះអង្គ ពីស្ថានដ៏ខ្ពង់ខ្ពស់បំផុត មកកាន់ទីដ៏តូចទាបនៃផែនដី ទាំងគ្មានកន្លែងស្នាក់អាស្រ័យសមរម្យ ទោះមានការប្រកាសនិងសម្រេចចំពោះដំណឹងល្អពេញដោយអំណរដ៏អស្ចារ្យ។ 

 

យើងខ្ញុំសូមអធិស្ឋានដោយក្នុងព្រះនាមរបស់ព្រះអង្គ។ អាមែន។

អត្ថបទគម្ពីរ

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Praying With Wonder Through Christmas

រឿងណូអែលមានហេតុការណ៍ភ្ញាក់ផ្អើលពីមួយរឿងទៅមួយរឿង។ ប៉ុន្តែរឿងលម្អិតខ្លះ បានធ្វើឱ្យអ្នកស្ដាប់ គាត់ស៊ាំ រហូតដល់ហេតុការណ៍ទាំងនោះបាត់បង់នូវឥទ្ធិពលរបស់វា។ សេចក្ដីអធិស្ឋានខ្លីៗ ក្នុងពេលវេលាស្មឹងស្មាធិ៍ជាមួយព្រះទាំងនេះ នឹងជួយដល់អ្នកឱ្យស្ថិតនៅក្នុងទីដ៏ជ្រាលជ្រៅនៃព្រឹត្តិការណ៍ ដែលអ្នកមិនធ្លាប់នឹកដល់ និងជាហេតុដ៏សំខាន់ក្នុងប្រវត្តិសាស្រ្ត គឺថា៖ ព្រះជាម្ចាស់ផ្ទាល់ បានក្លាយមកជាមនុស្សម្នាក់រួមជាមួយនឹងយើងរាល់គ្នា។ សេចក្ដីអធិស្ឋាននីមួយៗបានតាក់តែងដោយលោក ដាវីឌ ម៉ាធីស (David Mathis) ដែលជាអ្នកប្រតិបត្តិបោះពុម្ពរបស់ព័ន្ធកិច្ច ប្រាថ្នាចង់បានព្រះ (desiringGod.org) និងជាគ្រូគង្វាលនៅឯក្រុមជំនុំទីក្រុង (Cities Church) នៅក្នុងទីក្រុង សេន ផល (Saint Paul) នៃរដ្ឋ មីនីសូតា (Minnesota)។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច សៀវភៅដ៏ល្អ (The Good Book) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.thegoodbook.com/the-christmas-we-didnt-expect

គម្រោងអានដែលពាក់ព័ន្ធ