#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 34 ក្នុងចំណោម 35 ថ្ងៃ

នៅថ្ងៃអាទិត្យ ពេលកម្មវិធីព្រះវិហារកុមាររបស់ អាយ ស៊ី អេស អ្នកដឹកនាំម្នាក់បានប្រាប់ក្មេងៗអោយគូរនូវអ្វីៗ ដែលសិស្សរបស់ព្រះយេស៊ូបានធ្វើ។ ហើយនៅក្នុងចំណោមកទាំងនោះអ្នកខ្លះបានចែករំលែកនូវដំណឹងល្អៗ រីឯខ្លះទៀតទទួលបានការជាសះស្បើយពីជម្ងឺ ការព្យាករណ៍ ការចាក់ប្រេងតាំង ការដើរលើទឹក ហើយនឹង ការប្រោះមនុស្សស្លាប់ឲ្យរស់ឡើងវិញ មានតែការអស្ចារ្យប៉ុណ្ណោះ។

កិច្ចការទាំងនេះស្រដៀងគ្នានេះទៅនូវអ្វីដែលក្រុមយុវជនរបស់យើងបានធ្វើ។ ភារកិច្ចរបស់ពួកគេគឺ អាន និង កត់ត្រាអំពីដំណឹងល្អ ព្រមទាំងរាល់សកម្មភាពល្អរបស់ព្រះយេស៊ូ។

ដូច្នេះហើយវាបានបង្ហាញឲ្យឃើញថាកិរិយាសព្ទពិពណ៌នាអំពីការងារធម្មតា និងសកម្មភាពសាមញ្ញ ពួកសិស្សគ្រាន់តែដើរ តម្រង់ជួរ ញ៉ាំអាហារខ្លះ វង្វេង នាំមនុស្សឈឺមករកព្រះយេស៊ូ និងដើរជាមួយអ្នកដែលទទួលបានការជាសះស្បើយ ហើយរើសដំុនំបុ័ង រៀបចំអារហារពេលល្ងាច ដេក ហើយក៏ដេកម្តងទៀត តម្រង់ជួរ ញាំុ ធ្វើដំណើរ ហើយនៅចំពោះមុខ របស់គេផ្ទាល់ ព្រះយេស៊ូ បានធ្វើការអស្ចារ្យធំបំផុតនៅក្នុងប្រវត្ដិសាស្ដ្រសកលលោក។

ពួកសិស្សបានតម្រង់ជួរញឹកញាប់ពួកគេដើរលើទឹក។ដូច្នេះហេតុអ្វីបានជាយើងផ្សព្វផ្សាយជាញឹកញាប់អំពីការដើរលើទឹកជាជាងការចែវទូកប្រចាំថ្ងៃរបស់ព្រះយេស៊ូ?

វាបង្ហាញថាការនាំអ្នកណាម្នាក់ឈឺមកព្រះយេស៊ូវការដើរជាមួយនរណាម្នាក់បានជាសះស្បើយ ចែករំលែកនំប៉័ង ខ្ចីសត្វលា រៀបចំអាហារពេលល្ងាច បង់សំណាញ់មិនមែនជារឿងធម្មតាទេ ពេលអ្នកធ្វើវាសំរាប់ព្រះយេស៊ូ! ដំណឹងល្អត្រូវបានបំពេញដោយអព្ភូតហេតុដែលត្រូវបានអនុវត្តដោយព្រះយេស៊ូហើយនៅពេលដំណាលគ្នានោះពួកសិស្សកំពុងធ្វើគឺជារឿងធម្មតា។

នៅកំឡុងពេលសប្តាហ៍នេះយើងត្រូវបានអមដោយទស្សនៈនៃស្ថានសួគ៌និងសិរីល្អអស់កល្បជានិច្ច។ វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលនៅលើបល្ល័ង្កទាំងដប់ពីរនៅជុំវិញព្រះយេស៊ូមនុស្សនឹងទៅអង្គុយ ដែលបានសម្គាល់ដោយការពិតដែលថាព្រះយេស៊ូវបានជ្រើសរើសពួកគេហើយ ពួកគេទើបតែដើរតាមទ្រង់នៅក្នុងដំណើរមួយនេះ មិនថារាល់កិច្ចការអ្វីក៏ដោយដែលអ្នកធ្វើដោយសារព្រះយេស៊ូឬដោយសារទ្រង់បានមានព្រះបន្ទូលទៅកាន់អ្នក ដូច្នេះគឺអ្នកកំពុងរៀបចំត្រៀមការអស្ចារ្យ។អ្នកកំពុងតែកសាងអាណាចក្រមួយដែលស្ថិតស្ថេរជានិរន្តរ៍។ អ៊ំទូកឲ្យព្រះយេស៊ូវជាកិច្ចការមិនដែលជិនណាយឡើយ។

ការអនុវត្ត

សរសេរកិច្ចការប្រចាំថ្ងៃរបស់អ្នក៖ ចម្អិនអាហារពេលព្រឹក ទៅសាលារៀន ទៅធ្វើការ ទៅយកកូនមកពីសាលាមត្តេយ្យ ជួបជំុមិត្តភក្កិ។ គិតថាវាជាផ្នែកមួយនៃការបំរើ និងព្រះពររបស់ព្រះអង្គ។ មុនពេលចាកចេញទៅធ្វើការងារ ឬ សាលារៀន សូមអធិស្ឋានថា វាជាកន្លែងដែលអ្នកបម្រើ ព្រះយេស៊ូ។

Michal Wlodarczyk, ICF Bydgoszcz


អត្ថបទគម្ពីរ

ថ្ងៃ 33ថ្ងៃ 35

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus