#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ
កាលពីប៉ុន្មានខែមុនខ្ញ៉ំបានសម្រាកព្យាបាលនៅមន្ទីពេទ្យដោយសង្ស័យមានដុះដំសាច់ ហើយខ្ញ៉ំ ក៏មិនដែលមានបទពិសោធន៍នៃការអស្ចារ្យ ក្នុងការព្យាបាលឡើយ ក៏ប៉ុន្តែព្រះយេស៊ូបានដឹកនាំខ្ញ៉ំរាល់កាលទាំងអស់នោះដែលមិនគួរឲ្យជឿ ។ នៅកំឡុងពេលដ៏លំបាក ខ្ញ៉ំពិតជាមានការអំណរគុណជាខ្លាំងដល់ទ្រង់ ការដឹងគុណចំពោះជីវិតរបស់ខ្ញ៉ំ ជាមួយនិងព្រះយេស៊ូសម្រាប់ភរិយារបស់ខ្ញ៉ំ កូន ក្រុមគ្រួសារ មិត្តភក្តិ និងក្រុមជំន៉ំរបស់ខ្ញ៉ំ។ នេះគឺជាផ្លូវមួយដែលពោលពេញទៅដោយអំណរ និង ការអបអរនៅក្នុងជីវិតរបស់ខ្ញ៉ំ។ នៅក្នុងអំឡុងពេលដ៏រំភើបបំផុតនៃជីវិត ខ្ញុំពិតមានភាពរីករាយជាខ្លាំង។
ការដឹងគុណគឺជាវិធីសាមញ្ញមួយដើម្បីអបអរសាទរដោយមានអំណរ ហើយជាវិធីមួយដែលចាប់ផ្តើមពីផ្នូរទទេ វិធីមួយដែលអបអរសាទរជ័យជំនះរបស់ព្រះយេស៊ូ វាជាវិធីមួយដែលអនុវត្តពីភាពទុក្ខព្រួយនិងការធ្លាក់ទឹកចិត្ត។
វិធីមួយដែលជួយយើងធ្វើវាឆ្លងកាត់ពេលមានគ្រាលំបាក វិធីមួយដែលប្រកាសពីការអបអរសាទរនិងអំណរខ្លាំងបំផុតលើសពីមធ្យមនៅពិធីជប់លៀងជាមួយព្រះយេស៊ូដែលបានរស់ឡើងវិញនៅស្ថានសួគ៌។
បន្ទាប់ពី ៤០ ថ្ងៃកន្លងមកគឺជាឱកាសមួយដើម្បីជួបជាមួយព្រះយេស៊ូដែលជាកូនចៀម។ គាត់បានរំដោះយើងពីអ្វីៗទាំងអស់ ដែលធ្វើឱ្យជីវិតរបស់យើងជូបបញ្ហាក្រីក្រ ព្រួយបារម្មណ៍ និងគ្មានន័យ ផ្នូរទទេគឺជាការចាប់ផ្តើមនៃជំពូកថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក - ជំពូកនៃសេចក្តីអំណរនិងការអបអរសាទរជាមួយព្រះយេស៊ូ។
ការអនុវត្ត
ចូរអរព្រះគុណ ចាប់ផ្តើមអរព្រះគុណនូវរាល់កិច្ចការដ៏តូចនៅក្នុងជីវិតរបស់អ្នក ប្រសិនបើវាអាចជួយអ្នកក្នុងការធ្វើបញ្ជីកត់ត្រានូវអ្វីដែលអ្នកចង់អរព្រះគុណ ហើយកត់ចូលគំនិតថ្មី ពីរ បី ជារៀងរាល់ថ្ងៃ។ អបអរជាមួយជីវិតរបស់អ្នក ព្រោះវាជាអំណោយដែលមិនគួរអោយជឿមកពីព្រះអង្គ
Wojciech Andruszkiewicz, ICF Bydgoszcz
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។
More
យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus