#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ
សារនេះបានបង្ហាញយើង ៣ចំណុច ពីរបៀបដែលយើងគួរដោះស្រាយជាមួយនឹង ការផ្លាស់ប្តូរក្នុងជីវិតយើង។
- “ការនឹកចាំ” ពេលដែលយើងសម្លឹងមើលជីវិតរបស់យើងមុនពេលដែល យើងចាប់ផ្តើមយល់ដឹងថា អំណាចនៃការរំដោះរបស់ព្រះយេស៊ូបានសម្រេចហើយ។ ប៉ុន្តែយើងភ្លេចការទាំងអស់នោះយ៉ាងឆាប់រហ័ស។ ជារឿយៗ យើងរស់នៅជាមួយភាពភ័យខ្លាច និង ព្រួយបារម្ភពីបច្ចុប្បន្នដែលធ្វើឲ្យទីបន្ទាល់របស់ទ្រង់ធ្លាប់កើតឡើងពីអតីតកាលបានបាត់បង់។ ការនឹកចាំ ជាវិញ្ញាណនៃការណែនាំមួយដ៏សំខាន់ ព្រោះថាវាចាំបាច់សម្រាប់ជួយឲ្យជំនឿយើងរឹងមាំសម្រាប់ការផ្លាស់ប្តូរខាងមុខ។
- ព្រះអម្ចាស់បាននាំយើងខ្ញុំចាកចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងពូកែ “ព្រះជាម្ចាស់នាំយើងចេញដោយព្រះហស្តដ៏មនចេស្តារបស់ទ្រង់”: ជីវិតជាអ្នកដើរតាមព្រះយេស៊ូគឺជាដៃគូរ។ ទំនាក់ទំនងរវាងយើងនិងព្រះ។ យើងទាំងពីរនាំចំណែករបស់យើងមក។ អំណួតមានន័យថា “ខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងតែឯង” វាធ្វើឲ្យភ្លេចពីសារៈសំខាន់នៃព្រះដ៏អស្ចារ្យ នៅក្នុងជីវិតយើង។ ការផ្លាស់ប្តូរត្រូវមានក្តីជំនឿ។ ក្តីជំនឿដែលជឿថាព្រះដ៏អស្ចារ្យ មិនត្រឹមតែបង្ហាញអង្គទ្រង់ផ្ទាល់តែពេលអតីតកាលប៉ុណ្ណោះទេ តែក្នុងពេលនេះ ឥឡូវនេះក៏ដូចគ្នា។
- “ព្រះជាម្ចាស់សន្យាថានឹងនាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិហេវី និងជនជាតិយេប៊ូស
វគ្គ #ព្រះយេស៊ូ២០២០ នេះសង្ឃឹមថានឹងជួយអ្នកឲ្យមានបទពិសោធន៍នៃការផ្លាស់ប្តូរដ៏យូរអង្វែងនៅក្នុងផ្នែកណាមួយនៃជីវិតរបស់អ្នក។ តែនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ ប្រជាជនអុីស្រអែលពោរពេញដោយអំណរពេលទទួលបានការរំដោះចេញពីភាពជាទាសករ តែព្រះជាម្ចាស់មានអ្វីច្រើនទៀតដែលទ្រង់ចង់ផ្តល់ឲ្យគេ។ ទ្រង់ក៏ចង់ប្រទានទឹកដីរបស់ជនជាតិកាណាន ជនជាតិហេតឲ្យគេ។ សូមកុំស្កប់ស្កល់ជាមួយនឹងបទពិសោធន៍នៃការផ្លាស់ប្តូរនោះឡើយ សូមអរគុណវា តែជឿថាកម្រិតនៃសេរីភាពនឹងដឹកនាំអ្នកទៅកាន់ទឹកដីដ៏សម្បូរហូរហៀដោយទឹកដោះនិងទឹកឃ្មុំ។
ការអនុវត្ត
តើនៅកន្លែងណានៃជីវិតអ្នកដែលអ្នកទទួលបានបទពិសោធន៍នៃការជ័យជម្នះយកឈ្នះអ្វីមួយ? អ្នកប្រហែលជាមានបទពិសោធន៍នៃសេរីភាព ប៉ុន្តែនៅមានកន្លែងច្រើនទៀតដែលត្រូវធ្វើ? សរសេរចូលនូវសេរីភាពដែលអ្នកមានរួចហើយ និងសេរីភាពដែលអ្នកនៅតែចង់មាន។
Joel Suter, ICF Luzern
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។
More
យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus