#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 31 ក្នុងចំណោម 35 ថ្ងៃ

ខពីរនេះគឺនិយាយពីពិធីជប់លៀង ការអបអរ។ ការប្រារព្ធពិធីតែងតែលើកមកនិយាយជាញឹកញាប់នៅក្នុងព្រះគម្ពីរ ហើយប្រជាជនអុីស្រាអែលក៏ត្រូវបានជម្រុញឲ្យប្រារព្ធពិធីជប់លៀងជាច្រើនដងក្នុងមួយឆ្នាំ។ ពិធីបុណ្យរំលងក៏ជាពិធីមួយក្នុងនោះដែរ។ ហេតុអ្វីក៏ពិធីជប់លៀងសំខាន់? ហេតុអ្វីបានជាការអបអរចាត់ទុកថាជាវិញ្ញាណនៃការណែនាំនៅក្នុងគម្ពីរ? អត្ថបទនេះនឹងប្រាប់ពីមូលហេតុ៣ដែលរៀបរាប់ថាហេតុអីបានជាការអបអរពិតជាសំខាន់

ការនឹកចាំពីជំនាន់”នៅថ្ងៃនោះ ចូរប្រាប់កូនរបស់អ្នក….” ឪពុកម្តាយនៅទីនោះនៅពេលដែលទេវតានៃសេចក្តីស្លាប់បានទុកជីវិតនៃកូនច្បងនៃជនជាតិអុីស្រាអែល។ ពួកគេនៅទីនោះ ពេលមានជ័យជំនះលើអេសុីប និង ការញែកសមុទ្រក្រហម។ ចុះក្មេងៗវិញ? ពួកគេចាប់ផ្តើមធុញទ្រាន់ នៅពេលឪពុកម្តាយគេនិយាយពីរឿងនេះជិត១០០ដងហើយ។ ព្រះបានបំពេញការនេះតាមបែបគរុកោសល្យ។ កូនៗមិនគួរធុញទ្រាន់ដោយរឿងនិទានកថាដដែលៗទេ តែគួរតែចងចាំពីវាដោយអបអរសប្បាយ។ 

ដូច្នេះបទពិសោធន៍នៃអ្នកជំនាន់មុនក្លាយជាបទពិសោធន៍របស់ពួកគេហើយជួយឲ្យក្តីជំនឿរឹងមាំ។

"ដូច្នេះការប្រារព្ធនេះ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើជារៀង​រាល់​ឆ្នាំ ពិធី​បុណ្យ​នេះ​ជា​សេចក្ដី​រំឭក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស​ ប្រសិនបើយើងមិនចង់ភ្លេចអ្វីមួយ យើងតែងដេរវានៅលើកន្សែងដៃ ឬដាក់ការរំលឹកនៅក្នុងទូរស័ព្ទដៃ។ ពិធីជប់លៀងរបស់ជនជាតិយូដា  គឺមានគោលបំណងដូចនេះគឺដើម្បី ចាំ ចាំ ចាំ។ រស់នៅ មានអំណរ វិជ្ជមាន ជីវិតរឹងមាំ មិនមែនធុញទ្រាន់ហើយគ្មានជីវិតទេ។ តាមរបៀបនេះ វាគួរតែក្លាយជានិមិត្តសញ្ញា​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ការប៉ាក់នៅលើកន្សែងដៃ ឬអាចជាការរំលឹកនៅក្នុងទូរស័ព្ទ។

“… ដែលថាច្បាប់នៃព្រះអម្ចាស់នេះ នៅជាប់នឹងមាត់អ្នក តើយើងគួរតែរំលឹកពីអ្វី? រំលឹកពីការល្អរបស់ព្រះ? ប្រាកដណាស់ តែលើសពីនោះ អ្វីដែលសំខាន់គឺគោរពបទបញ្ញាត្តិរបស់ព្រះ។ ដែលថាមានសេរីភាពក្នុងជីវិត ការរំដោះនិងការផ្លាស់ប្តូរពេលធ្វើការនេះ។ អស់អ្នកណាដែលគោរពបទបញ្ញាត្តិព្រះ បង្កើតឲ្យមានក្របខ័ណ្ឌដើម្បីបំបែកអ្វីមួយក្នុងជីវិតរបស់គេ។ 

ការអនុវត្ត

រៀបចំពិធីជប់លៀងដែលអាចឲ្យអ្នកអបអរអ្វីដែលព្រះបានប្រទានមកអ្នក(អាពាហ៍ពិពាហ៍របស់អ្នក កូនៗ ការផ្លាស់ប្តូរក្នុងជីវិត) អញ្ជើញមិត្តភ័ក្តិ ថ្វាយសិរីរុងរឿងទៅព្រះ ហើយអបអរ។

Joel Suter, ICF Luzern


អត្ថបទគម្ពីរ

ថ្ងៃ 30ថ្ងៃ 32

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus