#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 29 ក្នុងចំណោម 35 ថ្ងៃ

អំឡុងពេលវគ្គនេះ យើងបានឆ្លុះបញ្ចាំងឃើញខ្លួនឯងច្រើនមែនទែន ជាពិសេសនៅជំពូកទី១២នៃគម្ពីរនិក្ខមនំ។ គឺនិយាយពី គ្រោះកាចទាំង១០ មានពិធីបុណ្យរំលងនៃសត្វចៀម​ ការរំដោះ​ និងទេវតានៃសេចក្តីស្លាប់ ។ ឥឡូវនេះយើងចង់មើលតាំងពីដើមដំបូងនៃជំពូកនេះ។ ព្រះបានបង្គាប់ឲ្យប្រជាជនរបស់ទ្រង់ផ្លាស់ប្តូរការគិតរបស់គេ។ ឆ្នាំនេះ គួរតែចាប់ផ្តើមជាមួយការចងចាំនៃការរំដោះប្រជាជនអុីស្រាអែលពីអេសុីបដ៏អស្ចារ្យ  ។ 

ប្រហែល១៤០០ឆ្នាំក្រោយ ពេលវេលាបានផ្លាស់ប្តូរម្តងទៀត។ ឥឡូវនេះពេលវេលាបានបែងចែកជាពីរគឺមុននិងក្រោយគ្រិស្តសករាជ។ ផ្ទុយពីការរៀបរាប់ខាងលើផ្លាស់ប្តូរពេលវេលា ដែលបានដាក់ប្រើក្នុងតំបន់  គឺជនជាតិ Jews ការផ្លាស់ប្តូរថ្មីនេះ បានដាក់ប្រើជុំវិញពិភពលោក។ ស្តាប់ទៅត្រឹមត្រូវ។ ប្រសិនបើការរំដោះដំបូងស្ថិតនៅក្រោមលោកម៉ូសេស គឺជនជាតិអុីស្រាអែល ការរំដោះទី២ គឺព្រះយេស៊ូសម្រាប់មនុស្សជុំវិញពិភពលោក។

ព្រះជាម្ចាស់ក៏ចង់ឲ្យអ្នកដាក់យុគសម័យថ្មីក្នុងជីវិតអ្នកម្តងទៀត។ ទ្រង់ក៏ចង់ឲ្យអ្នកមានបទពិសោធន៍ការនេះ មុន និងក្រោយ។  ការមុន អ្នកប្រហែលនៅជាប់ជាឈ្លើយដោយមិនផ្សះផ្សារ ហើយក្រោយមក ប្រហែលអ្នករស់នៅដោយសន្តិភាព។ ពីមុនដែលអ្នកធ្លាប់នៅជាប់ដោយភាពសង្ស័យលើខ្លួនឯង ហើយក្រោយមកអ្នកអាចឆ្លងកាត់ជីវិតដែលជឿទុកចិត្តខ្លួនឯង និង ទុកចិត្តលើព្រះ។ ព្រះក៏ចង់សរសេរចូលពេលវេលាអ្នកម្តងហើយម្តងទៀត។

ការអនុវត្ត

សរសេរចូលនៅផ្នែកណាដែលអ្នកទទួលបានការផ្លាស់ប្តូរក្នុងរយៈពេល៤០ថ្ងៃមុន។ តើមានអ្វីខ្លះបានផ្លាស់ប្តូរ? តើយើងអាចឃើញការផ្លាស់ប្តូរនោះដោយរបៀបណា? អរគុណព្រះជាម្ចាស់សម្រាប់ការនេះ

Joel Suter, ICF Luzern


អត្ថបទគម្ពីរ

ថ្ងៃ 28ថ្ងៃ 30

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus