#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 32 ក្នុងចំណោម 35 ថ្ងៃ

ស្រមៃថាអ្នកកំពុងឈរនៅក្នុងហ្វូងមនុស្សយ៉ាងច្រើន ហើយសូមស្រមៃថា មនុស្សសែនច្រើន ហើយច្រើនជាងចំនួនចូលរួមការប្រគំតន្ត្រីដ៏ធំបំផុតមួយ ។ មនុស្សគ្រប់គ្នាស្រែកហ៊ោច្រៀងថ្វាយបង្គំព្រះ។ ពួកគេកំពុងស្រែក«សិរីរុងរឿង» និងស្រែក«ព្រះយេស៊ូ ព្រះយេស៊ូ»។ ស្រមៃថាអ្នកគឺជាផ្នែកមួយនៃស្ថានភាពហ្នឹង ដែលបានពិពណ៌នាដោយលោកយ៉ូហាន នៅក្នុងគម្ពីរវិវរណៈ។ នេះគឺជារបៀបដែលលោកយ៉ូហានបានរៀបរាប់អំពីឋានសួគ៌ - ដូចជាការប្រគំតន្ត្រីដ៏ធំសែនធំមួយ ហើយពោលពេញដោយភាពសប្បាយរីករាយ និងអំណរហូរហៀរ។

នៅចំកណ្តាលនៃសំលេងទាំងនេះ គឺព្រះយេ៊ស៊ូវដែលទទួលបានជ័យជំនះកំពុងអង្គុយលើបល្ល័ង្កនៃសកលលោក។ ប៉ុន្តែយ៉ូហានរៀបរាប់អំពីទ្រង់តាមរបៀបចំលែកមួយ ដែលហាក់បីដូចជាមិនត្រូវក្នុងបរិយាកាសនៃសេចក្តីអំណរ និងជ័យជំនះនេះ។

"... ខ្ញុំបានឃើញកូនចៀមមួយមើលទៅដូចជាវាត្រូវបានគេសម្លាប់" ។ តើមានន័យថា​យ៉ាងម៉េច? យ៉ាងណាមិញវាគួរតែជាពេលវេលាដែលពោលពេញដោយអំណរ និងសប្បាយរីករាយ។ តើទ្រង់គឺជាស្តេចដែលទទួលបានជ័យជំនះ ឬក៏ជាកូនចៀមដែលមើលទៅដូចជាត្រូវបានគេសម្លាប់? តើព្រះគម្ពីរចែងយ៉ាងណាអំពីការរៀបរាប់យ៉ាងចម្លែកនេះ?

នៅចំណុចកណ្តាលសម្រែកសរសើរតម្កើង និងកណ្តាលនៃសេចក្តីអំណរដ៏ធំបំផុត ស្លាកស្នាមរបួស (ដំបៅ) ពីការឆ្កាងទ្រង់នៅតែអាចមើលឃើញ។ អូ! ស្នាមរបួសទាំងហ្នឹង នឹងអាចមើលឃើញជារៀងរហូត។ វាពិតជាអស្ចារ្យមែនទែន ហើយនេះជាសញ្ញានៃសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់។ វាគឺជាអ្វីមួយដែលមិនអាចលុបបាត់បានទេ។  ប្រសិនបើអ្នកក្រឡេកមើលទៅព្រះយេស៊ូវស្នាមរបួសនៃការដំដែកគោលលើទ្រង់ អ្នកអាចឃើញនៅក្នុងព្រះហស្តរបស់ទ្រង់។ ស្លាកស្នាមដែលមិនមានពីមុន និងមិនមានទេកាលពី ២០០០ ឆ្នាំមុន។

វាក៏អាចទៅរួចដែល ដោយអ្វីដែលមនុស្សលោកបានធ្វើនៅលើផែនដីនេះ នឹងនៅជាប់ជាមួយគេជារៀងរហូត គឺស្នាមរបួសរបស់ព្រះយេស៊ូនៅលើឈើឆ្កាង។

រាល់ការជោគជ័យ សមិទ្ធិផលផ្សេងៗដែលបានបង្កើតឡើង នឹងរលាយបាត់ ហើយការទាំងអស់នោះមិនអាចឃើញនៅនគរស្ថានសួគ៌ទេ។ សម្រាប់ខ្ញុំភាពផ្ទុយគ្នានិងការពិពណ៌នានេះគឺពិតជាបានរៀបរាប់ពីសេចក្តីស្រលាញ់ដ៏ធំធេង

ដែលគ្មានអ្វីអាចពិពណ៌នាបាន។ ការអត់ទោសដែលគ្មានអ្វីអាចវាស់ស្ទង់បាន។ ការបង្ហាញពីព្រះគុណដ៏ធំធេងដែលគ្មាននរណាម្នាក់អាចបញ្ចេញបាន។

ព្រះជាម្ចាស់ស្រឡាញ់យើងជារៀងរហូត។ ខ្ញុំគិតថាអ្វីដែលជាការអាក្រក់បំផុត គឺនៅពេលដែលយើងគិតថា យើងនឹងអាចធ្វើអ្វីមួយដែលធ្វើព្រះឈប់ស្រលាញ់ពួកយើង ប៉ុន្តែយើងមិនអាចបញ្ឈប់សេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ ទោះបីយើងធ្វើអ្វីក៏ដោយ។ សេចក្តីស្រលាញ់របស់ទ្រង់នៅជាមួយយើងជារាងរហូត។ 

ការអនុវត្ត

រាល់ពេលមានរឿងកើតឡើងនៅក្នុងជីវិតរបស់យើងដែលយើងគិតថាវាអាចបំបែកយើងចេញពីព្រះ ជារៀងរហូត។ គិតអំពីសញ្ញានៃសេចក្ដីស្រឡាញ់ដែលអាចមើលឃើញជារៀងរហូត ស្លាកស្នាម (ស្នាមរបួស) របស់ព្រះយេស៊ូបន្ទាប់ពីការឆ្កាង។ ជឿថាគ្មាននរណាម្នាក់ សូម្បីតែរឿងអាក្រក់បំផុត ដែលបានកើតឡើង នៅក្នុងជីវិតរបស់អ្នក អាចធំធេងជាងសេចក្តីស្រឡាញ់និងការអភ័យទោសរបស់ទ្រង់ឡើយ។

Michal Wlodarczyk, ICF Bydgoszcz


អត្ថបទគម្ពីរ

ថ្ងៃ 31ថ្ងៃ 33

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus