#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ
ប្រជាជនអ៉ីស្រាអែលបានស្ថិតនៅក្នុងប្រទេសអេហ្ស៊ីបអស់រយៈពេលជាង ៤០០ ឆ្នាំមកហើយ។ ដំបូងអ្វីៗទាំងអស់ល្អណាស់ តាមរយៈផែនការដ៏ឆ្លាតវៃរបស់យ៉ូសែបបានធ្វើឱ្យពួកគេអាចរួចផុតពីគ្រោះទុរ្ភិក្សនៅក្នុងប្រទេស
របស់ពួកគេ។ ការអភិវឌ្ឍរបស់ពួកគេអាចប្រសើរជាងនេះទៅទៀត ខាងផ្នែកសេដ្ឋកិច្ច គ្រួសារមានសុខភាពល្អ និង សន្តិភាព ប៉ុន្តែអ្វីដែលដំបូងមើលទៅល្អប្រែជាមានការច្រណែនឈ្នានីសគ្នា។ ប្រជាជនអេហ្ស៊ីបបានឃ្លាតឆ្ងាយហើយសែនឆ្ងាយ អំពីការទទួលបានភាពជោគជ័យ ដូចនេះ ពួកគេត្រូវបានផ្លាស់ប្តូរទីលំនៅឋាន ហើយកន្លែងធ្វើការរបស់ពួកគេឆ្ងាយពីគ្នា និងវប្បធម៌របស់ពួកគេត្រូវបានបាត់បង់។
នៅពេលព្រះចៅអធិរាជផារ៉ោនទ្រង់បានឡើងកាន់កាប់អំណាច ហើយត្រូវបានផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងទាំងស្រុង។ វប្បធម៌នៃការស្វាគមន៍ត្រូវបានជំនួសដោយការស្អប់ខ្ពើម។ ជនជាតិអ៉ីស្រាអែលត្រូវបានក្លាយជាទាសករ និងទទួលការជិះជាន់ និងរំលោភបំពានផ្សេងៗ។ ពួកគេបានក្លាយជាអ្នកទោសនៅប្រទេសផ្សេង។ អំពើហឹង្សាបានឈានដល់កម្រិតកំពូលនៅពេលដែលព្រះចៅអធិរាជផារ៉ោន បានអនុម័តច្បាប់អោយសម្លាប់ក្មេងប្រុសជនជាតិហេប្រ៊ឹដែលទើបនឹងកើតទាំងអស់។ លោកម៉ូសេបានរស់រានមានជីវិតដោយការអស្ចារ្យ ហើយថែមទាំងធំធាត់ឡើងនៅ ឯព្រះបរមរាជវាំងរបស់ស្តេចផារ៉ោន។ គាត់ទទួលបានការអប់រំល្អបំផុតនៅក្នុងប្រទេសមួយនេះ។ ក៏ប៉ុន្ដែលោកម៉ូសេជំពប់ដួលនឹងកំហឹងរបស់គាត់ បន្ទាប់ពីគាត់បានសម្លាប់ឆ្មាំអេហ្ស៊ីបម្នាក់ នៅពេលមានការឈ្លោះប្រកែកគ្នា ហើយគាត់ត្រូវតែភៀសខ្លួនចេញ។ ក្តីសង្ឃឹមចុងក្រោយរបស់ជនជាតិហេប្រ៊ឺជាមួយគាត់ ត្រូវបានរសាត់ឆ្ងាយនៅវាលរហោស្ថាន។
សម្រាប់អ្នកជាប់ទោសទាំងអស់ហាក់បីដូចជាគ្មានសង្ឃឹមអ្វីបន្តិចទាល់តែសោះ។ អស់រយៈពេលសែសិបឆ្នាំក្រោយមកលោកម៉ូសេបានជួបនឹងអព្ភូតហេតុដ៏អស្ចារ្យ គឺនៅគុម្ពោតព្រៃដែលកំពុងឆាតឆេះយ៉ាងសន្ធោកសន្ធៅ ហើយរំពេចនោះគាត់បានលឺសំឡេងមួយនិយាយថា: “ ខ្ញុំជាព្រះដែលបានឃើញ ហើយដឹងថាតើមានអ្វីកើតឡើងទៅលើអ្នក!” នៅចំណុចទាបបំផុតនោះព្រះលេចមុខឡើងហើយលោកម៉ូសេអាចសួរទ្រង់ថា៖ «ឱព្រះអង្គអើយតើព្រះអង្គនៅឯណា? តើអស់រយៈពេល ១០០ ឆ្នាំមុនមកនេះ ទ្រង់កំពុងតែផ្ទំលក់ឬ? តើទ្រង់បំភ្លេចនូវអ្វីដែលកំពុងកើតឡើងឬ? តើទ្រង់មិនជ្រាបទេឬថាមានអ្វីខ្លះដែលយើងបានឆ្លងកាត់?”
លោកម៉ូសេមានសំនួរបែបនេះ ឬក៏ស្រដៀងនេះទៅកាន់ព្រះជាម្ចាស់ ប៉ុន្ដែព្រះបាននាំមុខគាត់ មុនពេលគាត់និយាយ ទ្រង់បញ្ជាក់យ៉ាងច្បាស់ថាទ្រង់ជ្រាបរាល់អ្វីៗទាំងអស់ ហើយដឹងគ្រប់ពេល ទ្រង់បានទតឃើញពីទុក្ខវេទនា ការឈឺចុកចាប់ និង ទឹកភ្នែកគ្រប់បែបយ៉ាង។ ព្រះជាម្ចាស់គង់នៅទីនោះ។
ការអនុវត្ត
តើមានកន្លែងណា ឬចំណុចណាមួយក្ក្នុងជីវិតរបស់អ្នកដែលមិនដឹងថាអ្នកបានជួបប្រទះអ្វីខ្លះ ហើយអ្នកមានអារម្មណ៍ថាព្រះជាម្ចាស់នៅឆ្ងាយ? តើអ្នកចង់ទទួលបានសេរីភាពថ្មីពីស្ថានភាពហ្នឹង ដែលបានឃុំអ្នកដែរឬទេ? សូមអធិស្ឋាននៅថ្ងៃនេះថា“ ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយ តើព្រះអង្គនៅឯណា? កូនចង់ស្វែងរកទ្រង់អស់ពីដួងចិត្តនៃកូន ហើយកូនត្រៀមខ្លួនរួចជាស្រេចដើម្បីជួបព្រះវត្តមានទ្រង់។ អាម៉ែន។
Mike Schmidt, ICF Reutlingen
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។
More
យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus