#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 4 ក្នុងចំណោម 35 ថ្ងៃ

ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ យើងបានអានថាព្រះជាម្ចាស់ជ្រាបនូវសំឡេងយំរបស់យើង ទ្រង់ទតឃើញពីតម្រូវការរបស់យើង តាមរបៀបដែលទ្រង់បានរំដោះប្រជាជនអ៉ីស្រាអែលរបស់ទ្រង់ មានសេរីភាព ដែលបានជាប់ជាទាសករអស់រយៈពេល ៤៣០ ឆ្នាំ។ នៅក្នុងយ៉ូហាន ១២:១២ ទ្រង់បានរំដោះប្រជាជនរបស់ទ្រង់ មានន័យថា ប្រជាជនទាំងអស់ដែលចង់ដើរតាមទ្រង់ - ពីបន្ទុកនៃការបែកបាក់រវាងព្រះជាម្ចាស់និងមនុស្ស។ ប្រាំបីជំពូកនៅក្នុងសៀវភៅដំណឹងល្អរបស់យ៉ូហាន (យ៉ូហាន ១២ ដល់ ១៩) ប្រាប់យើងអំពីពេលវេលាចុងក្រោយរបស់ព្រះយេស៊ូមុនពេលទ្រង់សោយទីវង្គត។ ពួកគេចាប់ផ្តើមដោយការយាងចូលទៅក្នុងទីក្រុងយ៉េរូសាឡឹម។

នៅពេលចូលដល់ទីក្រុងប្រជាជនទទួលស្វាគមន៍ទ្រង់ដូចជាវីរៈបុរស ប៉ុន្តែពីរបីថ្ងៃក្រោយមក ប្រជាជននៅទីក្រុងតែមួយទាមទារឱ្យកាត់ទោសប្រហារជីវិតទ្រង់។ វាមិនសមហេតុផលទាល់តែសោះ!

សំនួរនោះគឺតើអ្នកនៅខាងណា? តើអ្នកជឿថាព្រះចង់ចូលមកក្នុងជីវិតរបស់អ្នក និងជីវិតរបស់មនុស្សនៅជុំវិញអ្នក ឬអ្នកគួរតែដកទ្រង់ចេញពីជីវិតរបស់អ្នក? តើអ្នកបានត្រៀមខ្លួនចូលមករកទ្រង់ដោយមានមែកឈើក្រាលធ្វើផ្លូវដើរ

ហើយស្វាគមន៍ទ្រង់យ៉ាងកក់ក្តៅក្នុងជីវិតរបស់អ្នកទេ? 

តើអ្នកចង់ចូលរួមច្រៀងសរសើរតម្កើងដល់ព្រះជាម្ចាស់ជាមួយប្រជាជនដ៏ទៃដែរឬទេ! សូមថ្វាយព្រះពរដល់ព្រះអង្គជាម្ចាស់ ដែលយាងមកក្នុងនាមព្រះ និងជាស្ដេចនៃអ៉ីស្រាអែល! »។

ការអនុវត្ត

រៀបរាប់ឈ្មោះនៃកន្លែងណាក្នុងជីវិតរបស់អ្នក ដែលអ្នកចង់ស្វាគមន៍ព្រះយេស៊ូវរយៈពេល 

៤០ថ្ងៃ ចាប់ពីពេលនេះ។ ចំណុចណាខ្លះដែលអ្នកយល់ថាព្រះយេស៊ូវមិនទាន់សោយរាជ្យពេញលេញនៅក្នុងអ្នក។

Joel Suter, ICF Luzern

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus