#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 3 ក្នុងចំណោម 35 ថ្ងៃ

ទាសករដែលនៅក្រោមជនជាតិអេស៊ីបបានបន្សល់ទុកនូវស្លាកស្នាម (ទុក្ខវេទនា និងស្នាមរបួស) ។ពួកគេខ្លះមិនអាចទ្រាំទ្របាន​ ហើយជនជាតិហេប្រឺគិតថាគ្មានលទ្ធភាពនៃការផ្លាស់ប្តូរ ឬការជួយសង្គ្រោះកើតឡើងទេ។

លើសពីនេះទៀតពួកគេស្ថិតនៅក្រោមឥទ្ធិពលនៃសាសនាក្លែងក្លាយរបស់ជនជាតិអេស៊ីប។ ពួកគេលែងមើលឃើញពីព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។

ប្រហែលជាយើងក៏អាចស្គាល់ស្លាកស្នាមរបួសបែបនេះនៅក្នុងជីវិតរបស់យើងដែរ។ ការឈឺចាប់ ឬក៏តំរូវការណាមួយដែលបានស្ពាយតាមខ្លួនអស់រយៈពេលជាយូរណាស់មកហើយ។ ពេលខ្លះដំបៅនៃការឈឺចាប់ធ្វើអោយយើងមិនអាចទ្រាំទ្របាន ហើយអោយយើងកាន់តែផ្តោតអារម្មណ៍លើវាកាន់តែខ្លាំងឡើងៗ។ ការគិតអំពីវាចាប់ផ្តើមចងជាប់នូវគំនិតរបស់យើង។ សេចក្តីសង្ឃឹមថានឹងមានការផ្លាស់ប្តូរហាក់បីដូចជានៅសែនឆ្ងាយ។

ប្រហែលជាយើងរកវិធីដើម្បីបង្វែរអារម្មណ៍យើងចេញពីវា ឬដើម្បីមិនអើពើលើការឈឺចាប់ហ្នឹងតាមមធ្យោបាយផ្សេងៗ ព្រោះចង់អោយខ្លួនឯងមិនចាំបាច់ផ្តោតអារម្មណ៍លើវា ប៉ុន្តែការឈឺចាប់នៅតែកើតមាន។

ខ្ញុំមានបទពិសោធន៍ផ្ទាល់ពីជីវិតរបស់ខ្ញុំ គឺស្ថានភាពមួយដែលខ្ញុំពិតជាមានភាពសោកស្តាយយ៉ាងខ្លាំងបំផុត។ ហើយភាពសោកស្តាយដែលខ្ញុំមាន កាន់តែធំធ្វើឱ្យគំនិតខ្ញុំងងឹតវិលវល់ នឹងមើលមិនឃើញពីព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ហើយភាពងងឹតវិលវល់នេះបានឃុំឃាំងខ្ញុំ។ ក្នុងគ្រាលំបាកហ្នឹង ជាញឹកញ៉យខ្ញុំមើលមិនឃើញថាព្រះជាម្ចាស់ទ្រង់ជ្រាបអំពីទុក្ខលំបាកខ្ញុំ ហើយមើលមិនឃើញថាទ្រង់មានព្រះហឬទ័យប៉ះពាល់នូវតម្រូវការរបស់ខ្ញុំ។ ខ្ញុំបានភ្លេចពីព្រះបន្ទូលសន្យានិងសេចក្តីស្រឡាញ់របស់ទ្រង់។

នេះហើយជាការសំខាន់ដែលខ្ញុំគួរយល់ ("ស្គាល់") ពីនរណា និង ព្រះហឬទ័យរបស់ព្រះជាម្ចាស់ម្តងហើយម្តងទៀត។ ប្រសិនបើខ្ញុំក្រឡេកមើលអោយជិតទៅនឹង“ ខាងក្រោយនៃកញ្ចក់”ហើយឃើញការល្អទាំងអស់នៅក្នុងជីវិតខ្ញុំ ខ្ញុំអាចដឹងថាព្រះជាម្ចាស់ផ្ទាល់ និងការសន្យា ភាពស្មោះត្រង់របស់ទ្រង់គឺជាសេចក្តីពិតប្រាកដមែន។ ហើយនៅក្នុងការអធិស្ឋានដ៏សាមញ្ញមួយ ខ្ញុំអាចថ្វាយឱ្យទ្រង់នូវអ្វីគ្រប់យ៉ាងដែលរារាំងគំនិតរបស់ខ្ញុំមិនឱ្យឃើញទ្រង់ ហើយសុំឱ្យខ្ញុំបានជួបព្រះវត្តមានទ្រង់។

ព្រះជាម្ចាស់ស្គាល់នូវស្លាកស្នាមរបួសក្នុងជីវិតរបស់អ្នក ទ្រង់ទតឃើញសេចក្តីត្រូវការរបស់អ្នក។ ទ្រង់ទតឃើញនូវអ្វីដែលឃុំឃាំងដួងចិត្តអ្នក ហើយទ្រង់សែនស្រឡាញ់អ្នកយ៉ាងខ្លាំងណាស់រហូតដល់អនុញ្ញាតអោយអ្នកគឺជាខ្លួនអ្នកផ្ទាល់។

ការអនុវត្ត

ចូរមើល“ ខាងក្រោយនៃកញ្ចក់”របស់អ្នក ហើយសរសេរ ៥ ចំនុចដែលអ្នកចង់អរគុណដល់ព្រះនៅថ្ងៃនេះ។

Rainer Arndt, ICF Balingen 

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus