#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ
នៅក្នុងការជួយសង្គ្រោះដ៏អស្ចារ្យបំផុតនេះមកពីព្រះជាម្ចាស់ ព្រះជាម្ចាស់បានបង្ហាញយ៉ាងច្បាស់នូវអ្វីដែលជនជាតិអ៊ីស្រាអែលគួរធ្វើ។ ស្វែងរកកូនចៀមដែលល្អឥតខ្ចោះហើយរៀបចំវា សម្រាប់គ្នាទៅវិញទៅមក។ ទិដ្ឋភាពមួយដែលប៉ះពាល់ខ្ញុំមែនទែនគឺថាព្រះប្រើអំណាចនៃសហគមន៍ដើម្បីផ្តល់នូវតុល្យភាព។ ប្រសិនបើកូនចៀមធំពេកសម្រាប់គ្រួសារមួយ ពួកគេគួរតែចែករំលែកវាទៅកាន់អ្នកជិតខាង។
សន្មត់ថាព្រះមិនត្រឹមតែយកចិត្តទុកដាក់នូវអ្វីដែលនៅសល់អោយនៅកំរិតទាបផ្ទុយទៅវិញបុគ្គលម្នាក់ៗគួរតែបើកចំហចេះចែករំលែកចំពោះអ្នកជិតខាងខ្លួន។ អ្នកណាដែលមានច្រើនគួរចេះចែករំលែកដល់អ្នកដែលមានតិចតូច។ បំណងប្រាថ្នារបស់ព្រះគឺទ្រង់ចង់ឃើញនៅក្នុងសហគមន៍នីមួយៗមានភាពស្មើគ្នា។ មនុស្សគ្រប់គ្នាគួរតែទទួលចំណែកនៃសាច់ចៀមនៃបុណ្យចម្លង។ មានតែតាមរយៈសហគមន៍ ប៉ុណ្ណោះដែលធ្វើអោយអំណាចនៃការដាក់ព្រំដែនគ្នាត្រូវបានផ្តាច់។
ការអនុវត្ត
នៅក្នុងទីក្រុងមួយដូចជាទីក្រុងប៊ែកឡាំង យើងជួបប្រទះលំហូរចូលដ៏ធំសម្បើមរបស់ប្រជាជន។ លើសពីនេះទៅទៀតមនុស្សកាន់តែច្រើនត្អូញត្អែរថាអ្នកជិតខាង ហាក់បីដូចជាអ្នកដ៏សែនឆ្ងាយ។ មនុស្សជាច្រើនបានបាត់បង់ចំណាប់អារម្មណ៍ក្នុងការថែរក្សាគ្នាទៅវិញទៅមក។ តើអ្នកស្គាល់អ្នកជិតខាងរបស់អ្នកបានល្អប៉ុណ្ណា?
ថ្ងៃនេះអ្នកអាចធ្វើការផ្លាស់ប្តូរដោយគិតអំពីវិធីយ៉ាងណាដើម្បីពង្រឹងទំនាក់ទំនងទាំងនេះឡើងវិញ។ មិនថាការដើរទិញឥវ៉ាន់ ដើរលេងកំសាន្ត បង្កើតកម្មវិធីខួបកំណើតកូនជាមួយគ្នា ឬទៅញ៉ាំកាហ្វេជាមួយគ្នា ... អ្នកអាចជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍របស់អ្នក។ មានភាពក្លាហាននិងធ្វើតាមគំនិតរបស់អ្នក! តាមរយៈការនេះវាក៏អាចកាត់ផ្តាច់ចំណងនៃការដាក់ព្រំដែនលើគ្នា។
André Schönfeld, ICF Berlin
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។
More
យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus