#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 12 ក្នុងចំណោម 35 ថ្ងៃ

តើអ្នកធ្លាប់ឈប់ហើយគិតអំពីអ្វីដែលមានឥទ្ធិពលលើអ្នក ឬផ្ទុយទៅវិញតើនរណាមានឥទ្ធិពលលើអ្នក?

យើងទាំងអស់គ្នាអាចស្គាល់ពាក្យស្លោកមួយ "អ្វីដែលអ្នកញ៉ាំគឺអ្វីដែលអ្នកទទួល!" នេះមានន័យថាប្រសិនបើអ្នកញ៉ាំមិនទៀងទាត់ ឬអាហារមិនល្អវាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកអវិជ្ជៈមាន ឬ វិជ្ជមាន។ នៅពេលយើងក្រឡេកមើលព្រះគម្ពីរ គឺបានចែងចំៗដូចគ្នាអំពីមនុស្សនៅជុំវិញខ្លួនយើង។ នៅក្នុងគម្ពីរសុភាសិតក៏បានចែងថា ដែក​រមែង​សំលៀង​ដែក​យ៉ាង​ណា មនុស្ស​ក៏​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។ នៅពេលដែលយើងនៅជាមួយមនុស្សល្អយើងអាចបង្កើនប្រាជ្ញា ហើយថែមទាំងអាចក្លាយជាមនុស្សល្អប្រសើរតាមរយៈពួកគេទៀតផង។

សម្រាប់ពួកយើងដែលជាគ្រីស្ទានមានន័យថាប្រសិនបើយើងបណ្ដុះទំនាក់ទំនងជាមួយអ្នកមាន​ជំនឿដូចគ្នា ហើយស្រឡាញ់ព្រះយេស៊ូវនិងចង់រីកលូតលាស់នូវសេចក្តីជំនឿរបស់ពួកគេ

ដូចយើងដែរ នោះយើងនឹងក្លាយជាមនុស្សកាន់តែប្រសើរឡើងដោយស្វ័យប្រវត្តិតាមរយៈការប្រកបនេះ។ ប្រសិនបើយើងនៅតែបន្ទាបខ្លួននៅក្នុងទំនាក់ទំនងរបស់យើងនោះយើងក៏បើកទ្វារឱ្យព្រះជាម្ចាស់លត់ដំជីវិតយើងតាមរយៈអ្នកដ៏ទៃទៀត។

ប៉ុន្តែចុះបើសិន“ ឥទ្ធិពលអាក្រក់”វិញ? 

កូរិនថូស ជំពូកទី ១ បានដាស់តឿនយើង ហើយចែងថាយើងគួរតែមានប្រាជ្ញាអំពីអ្នកនៅជុំវិញខ្លួនយើង ព្រោះបើនៅក្នុងក្រុមអាក្រក់ធ្វើឱ្យចរិកល្អទៅជាអាក្រក់។ យើងមិនចង់ឲ្យចរិតរបស់យើងទទួលឥទ្ធិពលពីអ្វីដែលផ្ទុយពីការណែនាំរបស់ព្រះជាម្ចាស់ឡើយ។

ទ្រង់គឺជាគង្វាលដ៏ល្អ ជាពន្លឺដែលដឹកនាំយើង ជាផ្លូវតូចចង្អៀតដែលនាំយើងទៅឯព្រះវរបិតា។ នៅពេលដែលយើងជួបជុំគ្នាជាមួយមនុស្សដែលមានគំនិតដូចគ្នា ហើយមានព្រះយេស៊ូវជាចំណុចកណ្តាលពេលនោះយើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកភាពជោគជ័យហើយ។

នៅពេលដែលព្រះយេស៊ូវនៅលើឈើឆ្កាងទ្រង់ជ្រាបថាបេសកកម្មរបស់ទ្រង់មកដល់ទីបញ្ចប់ហើយ។ ប៉ុន្តែពួកសិស្សរបស់ទ្រង់នឹងបន្តនៅជាក្រុមដែលមានមិត្តភាពពិតប្រាកដ ដែលចេះពង្រឹងលត់ដំ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។

ការអនុវត្ត 

តើអ្នកស្ថិតនៅក្នុងក្រុមតូចដែលមានមនុស្សមានគំនិតដូចគ្នាឬទេ? ចូរក្រឡែកមើលទៅ លើមនុស្សដែលនៅជុំវិញខ្លួនអ្នកឲ្យបានកាន់តែច្បាស់។ តើនរណាខ្លះជះឥទ្ធិពលវិជ្ជមានមកលើអ្នក ហើយនរណាខ្លះជះឥទ្ធិពលអវិជ្ជមាន?


Danila Rodriguez, ICF Karlsruhe 


ថ្ងៃ 11ថ្ងៃ 13

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus