#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 15 ក្នុងចំណោម 35 ថ្ងៃ

នេះជាពិធីជប់លៀងដ៏ចម្លែកព្រោះជនជាតិអ៊ីស្រាអែលគួរតែទទួលបានភាពសប្បាយរីករាយ និង អបអរសាទរ។ ទោះបីជាមានភ្ញៀវ ហើយថែមទាំងមានសាច់ចៀមដ៏សែនឈ្ងុយឆ្ងាញ់ ប៉ុន្តែម្ហូបអាហារហាក់ដូចជាគ្មានរស់ជាតិទាល់តែសោះ។ វាក៏ហាក់បីដូចជាមិនមានភាពសុខស្រួលនៅពេលពួកគេបានស្លៀកពាក់សំលៀកបំពាក់សម្រាប់ធ្វើដំណើររួចហើយនោះ។ យើងក៏មិនអាចស្រម៉ៃថាស្ថានភាពនោះមានការស្រងាកចិត្តយ៉ាងណាដែល។ ការទទួលអាហារនាពេលយប់ជ្រៅ ឯខាងក្រៅមនុស្សកំពុងជិតស្លាប់។ នេះពិតជាមិនធ្វើឱ្យអ្នកមានអារម្មណ៍នៅក្នុងពិធីជប់លៀងទេ។ អ្នកព្យាយាមខិតជិតគ្នាតាមដែលអាចធ្វើទៅបាន ហើយសង្ឃឹមថាល្បិចចម្លែកនេះដែលមានឈាមនៅមាត់ទ្វារនឹងពិតជាដំណើរការ។

ជាក់ស្តែងណាស់កល្បល្បិចចម្លែកទាំងនេះនឹងមិនដំណើរការទេ។ មានតែការណែនាំជាក់លាក់ពីព្រះតាមរយៈលោកម៉ូសេទេ ... ហើយពួកគេត្រូវតែពឹងផ្អែកលើការណែនាំនេះ។ នេះហៅថាជំនឿ។

តើអ្នកធ្លាប់បានកត់សម្គាល់ទេថាពិធីជប់លៀងរបស់យើងដូចជាប្លែកខ្លះដែរមែនទេ? នៅបុណ្យណូអែលយើងធ្វើការអបអរថាព្រះរាជបុត្រានៃព្រះបានប្រសូត្រនៅក្នុងក្រោលសត្វ។ មានពិធីមួយអោយឈ្មោះថា “ថ្ងៃសុក្រដែលល្អ” ដែលឡើងដើម្បីចងចាំអំពីព្រះយេស៊ូវត្រូវបានជាប់ឆ្កាងនិងការសុគត ប៉ុន្តែតើមានអ្វីដើម្បីអបអរទៅ? នៅថ្ងៃបុណ្យអ៊ីស្ទើរយើងអបអរការរស់ឡើងវិញរបស់ព្រះយេស៊ូវ។ ហើយយើងសង្ឃឹមថារឿងនេះពិតជាបានកើតឡើង។ បើមិនដូច្នោះទេយើងអាចជាជឿលើព្រះយេស៊ូវដែលបានសុគត ហើយសេចក្តីជំនឿទាំងមូលរបស់យើងនឹងគ្មានន័យអ្វីឡើយ។

សេចក្តីជំនឿមានន័យថាយើងត្រូវជឿទុកចិត្តលើអ្វីដែលព្រះបានធ្វើ។ សេចក្តីជំនឿក៏មានន័យថាយើងត្រូវតែជឿទុកចិត្តលើអ្វីដែលព្រះបានសន្យាជាមួយយើង។ ហើយពេលខ្លះសេចក្តីជំនឿក៏មានន័យថាយើងត្រូវពឹងផ្អែកទាំងស្រុងលើការណែនាំរបស់ព្រះ ហើយធ្វើតាមអ្វីដែលទ្រង់មានព្រះបន្ទូល។ការនេះទាមទារភាពក្លាហាននិងការទុកចិត្តជាច្រើន។

ការអនុវត្ត 

យកភាពក្លាហានទាំងអស់របស់អ្នកនៅថ្ងៃនេះៈ ធ្វើអ្វីដែលព្រះចង់អោយអ្នកធ្វើ និងអ្វីដែលប្រហែលចាំអោយអ្នកធ្វើតាំងពីយូរណាស់មកហើយ។ បោះជំហាននៃជំនឿទៅមុខ ហើយជឿជាក់ថាព្រះយេស៊ូវគឺនៅក្បែរអ្នក។


Jan-Micha Schmitter, ICF Zürich-Oberland


អត្ថបទគម្ពីរ

ថ្ងៃ 14ថ្ងៃ 16

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus