#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 19 ក្នុងចំណោម 35 ថ្ងៃ

រឿងមួយដែលខ្ញុំចាំយ៉ាងច្បាស់គឺ កាលពីឆ្នាំមុននៅពេលដែលយើងរៀបចេញដំណើរទៅវិស្សមកាលជាលក្ខណៈគ្រួសារទាំងមូល ហើយយើងត្រូវបើកឡានអស់រយៈពេល១០ម៉ោង។ កូនៗខ្ញុំគ្មាននរណាសប្បាយចិត្តទេ ពេលត្រូវជិះយូរយ៉ាងនេះ សូម្បីតែខ្ញុំនិងប្រពន្ធរបស់ខ្ញុំក៏ដោយ។  ទោះបីជាយ៉ាងណា យើងក៏បានរៀបចំចេញទៅ តម្រង់ទៅទិសខាងជើង។ គោលដៅយើងគឺចង់ទៅសម្រាកនៅផ្ទះដ៏កក់ក្តៅមួយនៅក្បែរមាត់ខ្សាច់នៅប្រទេស ឌិនម៉ាក។ ពួកយើងរំពឹងទុកថាយើងទទួលបានបទពិសោធន៍និងរីករាយដ៏ល្អក្នុងអំឡុងពេលវិស្សមកាលនោះ។ យើងរំពឹងទុក និង ជឿជាក់ថាយើងនឹងទទួលបានពេលវេលាដ៏ល្អ ព្រោះវានឹងសាកសមនឹងការចំណាយពេលដ៏យូរដែលយើងបានធ្វើដំណើរនេះ។ 

ខណៈពេលជីវិតយើងមានការផ្លាស់ប្តូរ វាក៏អាចនៅជាប់ដោយ៖ ភាពរំភើបរីករាយ និងការរំពឹងទុកវិជ្ជមាន ឬដោយភាពភ័យខ្លាច ការព្រួយបារម្ភនិងអសុវត្ថិភាព។

ពេលខ្លះចំណុចទាំងពីរខាងលើនេះ ហាក់បីដូចជាចម្លែកណាស់។ តើអ្នកយល់អារម្មណ៍នេះទេ? ពេលខ្លះ អ្វីមួយថ្មីកើតឡើង អ្នកក៏ត្រូវប្រឈមនឹងការសម្រេចចិត្តចាកចេញពីកន្លែងដែលអ្នកធ្លាប់នៅ ហើយស្វែងរកអ្វីដែលថ្មី។ 

ខ្ញុំចង់ផ្តល់ឲ្យចំណុច៣យ៉ាង លើដំណើររបស់អ្នក។ 

ចំណុចទាំងបីនេះ អាចជួយអ្នកឲ្យស្វែងរកឃើញសន្តិភាព និង ទំនុកចិត្តនៅពេលដែលមានការផ្លាស់ប្តូរមិនច្បាស់លាស់ និង ភាពចលាចលណាមួយកើតឡើង៖

  1. ជឿលើ “អ្នកដឹកនាំផ្លូវ”
  2. មាននិមិត្តចំពោះន្លែងដែលអ្នកកំពុងទៅ ហើយកន្លែងនោះមានទិដ្ឋភាពបែបណា
  3. នៅជាប់ជាមួយមនុស្សដែលអ្នកស្រលាញ់

សម្រាប់លេខ១: ជឿលើ “អ្នកដឹកនាំផ្លូវ”

ពេលដែលខ្ញុំកំពុងបើកយ៉ាងលឿនលើផ្លូវ ក្នុងល្បឿន ២០០គមក្នុងមួយម៉ោង បើកបាន១០០គីឡូ ពេលនោះកូនៗខ្ញុំកំពុងតែដេកយ៉ាងលង់លក់។ ពួកគេដឹងថា ខ្ញុំដឹងគោលដៅ ហើយចេះគ្រប់គ្រងល្បឿន និង ដឹងថាទេវតារបស់ព្រះជាម្ចាស់គឺនៅជុំវិញការពារគេ។

នៅពេលអ្នកផ្តល់ចង្កូតនៃជីវិតរបស់អ្នកទៅព្រះ អ្នកអាចទុកចិត្តទ្រង់ ថាទ្រង់នឹងយាងទៅគោលដៅជាមួយអ្នក។ ផ្លូវជាមួយព្រះយេស៊ូ ពេលខ្លះអាចនឹងមានឧបសគ្គ មានភាពលំបាក មានជម្លោះ និងភាពសង្ស័យ ប៉ុន្តែឆ្លងកាត់ការនេះ អ្នកអាចប្រាកដចិត្តបានថាព្រះជាម្ចាស់មានអំណាច ហើយទ្រង់ចង់ផ្តល់អ្វីដែលល្អបំផុតសម្រាប់អ្នក។

យើងនឹងមើលទៅលើចំណុច២ទៀតនៅថ្ងៃស្អែក។

ការអនុវត្ត 

បិទភ្នែកអ្នកមួយភ្លែត ហើយស្រមើស្រម៉ៃមើលថាអ្នកកំពុងអង្គុយនៅកៅអីក្រោយ ហើយព្រះជាម្ចាស់កាន់ដៃ​ចង្កូតនៃជីវិតអ្នកក្នុងព្រះហស្តទ្រង់យ៉ាងជាប់។

Daniel Kalupner, ICF Nürnberg


អត្ថបទគម្ពីរ

ថ្ងៃ 18ថ្ងៃ 20

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus