#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 22 ក្នុងចំណោម 35 ថ្ងៃ

ខ្ញុំធំលូតលាស់ឡើងនៅក្នុងភូមិតូចមួយ នៅក្បែរច្រាំងនៃសមុទ្រខាងជើង។ កីឡាជិះទូកក្តោងជាចំណូលចិត្តរបស់ខ្ញុំ រហូតដល់ឥឡូវនេះ។ ខ្ញុំចូលចិត្តទឹកសមុទ្រ ព្រះអាទិត្យ និងភាពល្វឹងល្វើយនៃសមុទ្រនិងឆ្នេរ។ ពេលខ្លះ ខ្ញុំ​គិតថាតើមានអ្វីដែលនៅពីក្រោយផ្ទៃដ៏ល្វឹងល្វើយនៃសមុទ្រទាំងមូល អំឡុងពេលផឹកភេសជ្ជៈត្រជាក់ ដែលមានរស់ជាតិប្រៃមកដូចពីទឹកសមុទ្រស្រោចពាសពេញសក់ និង ស្បែកខ្ញុំ។

ខ្ញុំនឹកមិនចេញទេថាប្រជាជនរបស់ព្រះមានអារម្មណ៍យ៉ាងម៉េច បន្ទាប់ពីចាកចេញពីពីអេសុីប ហើយឈរនៅលើឆ្នេរសមុទ្រក្រហមដែលរស់ជាតិប្រៃនេះ គឺដូចគ្មានអីសប្បាយសម្រាប់គេសោះ ក្រៅបញ្ហាដ៏ធំនៅចំពោះមុខគេនោះទេ។  ហើយនៅពីក្រោយពួកគេ គឺកងទ័ពរបស់ស្តេចផារ៉ោននៃប្រទេសអេសុីប ដេញប្រហារ។ ឥឡូវនេះ អ្វីដែលគេអាចធ្វើបានគឺទុកចិត្តលើព្រះ ថាទ្រង់នឹងអាចនាំពួកគេឲ្យមានសេរីភាព ដែលស្ថិតនៅត្រោយម្នាងទៀតនៃសមុទ្រនេះ។ ហើយអ្វីដែលពួកគេត្រូវការនោះគឺសេចក្តីជំនឿ សេចក្តីជំនឿដែលធ្វើឲ្យដំបងសាមញ្ញរបស់លោកម៉ូសេ អាចញែកទឹកសមុទ្រ ហើយប្តូរភាពភ័យខ្លាចរបស់គេទៅជាអំណរវិញ។

នៅពេលព្រះយេស៊ូយាងចូលយេរូសាឡឹមដោយគង់លើខ្នងលា ទ្រង់ព្រះន្សែងព្រោះទ្រង់បានទតឃើញបញ្ហានិងភាពឈឺចាប់កំពុងតែចូលមក។ បញ្ហាជាមួយអ្នកគ្រប់គ្រងនៅទីនោះ ភាពឈឺចាប់នៅលើឈើឆ្កាង និងការរងបន្ទុកអំពើបាបរបស់លោកិយ៍។ អ្វីដែលព្រះយេស៊ូអាចធ្វើបានគឺទុកចិត្តលើព្រះបិតា។

ហើយឈើឆ្កាងនោះនឹងលាងអំពើបាបនៃលោកិយ៍នេះ។ ភាពភ័យខ្លាចនិងការឈឺចាប់របស់ទ្រង់នៅលើឈើឆ្កាងនឹងប្រែទៅជាអំណរបន្ទាប់ពីការសុគតរបស់ទ្រង់ ហើយអំណរសម្រាប់អស់អ្នកណាដែល ទទួលបានការលើកលែងទោសតាមរយៈឈើឆ្កាងនេះ។

ពេលខ្លះក្នុងជីវិតយើង យើងក៏មានបញ្ហាយ៉ាងធំប្រៀបដូចជាសមុទ្រនៃទុក្ខលំបាកកំពុងនៅមុខយើង និងភាពឈឺចាប់ពីអតីតកាលនៅជាប់ជាមួយយើង។ យើងមានអារម្មណ៍ថាជាប់គាំង ប៉ុន្តែព្រះជាម្ចាស់តែងតែផ្តល់ដំណោះស្រាយដែលនាំទៅកាន់សេរីភាព។

ការអនុវត្ត

ពេលក្រោយ ពេលអ្នកជួបបញ្ហាធំដូចសមុទ្រនៅមុខអ្នក សូមគិតពីជនជាតិអុីស្រាអែលនិងព្រះយេស៊ូ ដែលពួកគេទាំងពីរត្រូវការទុកចិត្តលើព្រះជាម្ចាស់ ថាទ្រង់នឹងផ្តល់ដំណោះស្រាយ។ ចូរទូលសុំព្រះជាម្ចាស់អំពីដំណោះស្រាយសម្រាប់បញ្ហារបស់អ្នកឥឡូវនេះ។ សូមធ្វើនូវអ្វីដែលទ្រង់មានបន្ទូល ហើយជឿថានៅត្រើយម្ខាងនៃផ្ទៃមេឃដ៏ធំល្វឹងល្វើយ នោះគឺជាសេចក្តីអំណរដល់អស់អ្នកដែលមានសេចក្តីទុកចិត្តលើព្រះជាម្ចាស់។

Arie Spaanderman, ICF Leiden 


អត្ថបទគម្ពីរ

ថ្ងៃ 21ថ្ងៃ 23

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus