#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 26 ក្នុងចំណោម 35 ថ្ងៃ

នាដំណើរជីវិតរបស់ខ្ញុំ ខ្ញុំបានឃើញថាខ្ញុំកំពុងរស់នៅក្នុងភាពតឹងតែងក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ នៅពេលដែលខ្ញុំមានអារម្មណ៍ថាទំនាក់ទំនងខ្ញុំបានបាត់បង់ជាមួយទ្រង់។ ប៉ុន្តែជាញឹកញយអារម្មណ៍នៃការបាត់បង់ ទំនាក់ទំនងនេះបានរលាយបាត់វិញដោយសារការចំណាយពេលអធិស្ឋានទៅកាន់ព្រះ។

នេះហើយជាកាដូរដ៏ស្រស់ស្អាតរបស់ព្រះជាម្ចាស់តាមរយៈព្រះយេស៊ូដែលបានសុគតនៅលើឈើឆ្កាង ដោយជំនួសពីបុណ្យចម្លងនៃកូនចៀម។  ព្រះបិតាបានប្រទានព្រះយេស៊ូជាតង្វាយចុងក្រោយសម្រាប់លាងអំពើបាបយើងជារៀងរហូត។ ព្រះលោហិតព្រះយេស៊ូបានស្រក់ចុះ ហើយរងទុក្ខរហូតដល់អ្វីគ្រប់យ៉ាងបានសម្រេច នៅពេលដែលវាំងនននៅវិហារបរិសុទ្ធរហែកជាពីរ ពីលើដល់ក្រោម។ ព្រះយេស៊ូរងទុក្ខ ប៉ុន្តែក្នុងព្រះបន្ទូលទ្រង់ផ្ទាល់”«ខ្ញុំ​បាន​សម្រេច​សព្វ​គ្រប់​អស់​ហើយ!»។ 

ដំណើរការនៃសម្រេចរបស់ទ្រង់គឺសែនឈឺចាប់ ប៉ុន្តែលទ្ធផលទទួលបានគឺអ្វីដែលមិនធ្លាប់កើតឡើងពីមុន។ 

ការចុះចូលទៅរកព្រះ និងសក្តានុពលរបស់មនុស្សលោកទាំងអស់ត្រូវបានបើកចំហរគ្មានដែនកំណត់ ដែលមិនដែលកើតមានពីមុន ។ ហើយការនេះនៅរហូតដល់សព្វថ្ងៃ។ វាំងននបានឃាំងយើងពីព្រះជាម្ចាស់បានរហែក ហើយផ្តល់ឲ្យយើងទៅរកព្រះជាម្ចាស់គ្មានដែនកំណត់ ដែលជាព្រះបិតាពោលពេញដោយក្តីស្រលាញ់ និងព្រះហឬទ័យសប្បុរសដែលមិនអាចវាស់ស្ទង់បាន។

ក្នុងទ្រង់យើងតែងតែមានក្តីសង្ឃឹម មានដំណោះស្រាយ ទទួលបានការព្យាបាល ព្រះពរ ប្រាជ្ញា ការលួងលោម សេរីភាពពីភាពជាទាសករ ការផ្គត់ផ្គង់ ចម្លើយទៅកាន់តម្រូវការចាំបាច់របស់យើង។ នេះជាដំណឹងល្អដែលអាចនាំស្នាមញញឹមមកកាន់អ្នកបាន☺។ នៅពេលដែលខ្ញុំគិតពីការនេះ ខ្ញុំពេញដោយចម្ងល់ ថាតើដំណឹងល្អនោះល្អប៉ុណ្ណាទៅ។ ពេលខ្លះខ្សែរជីវិតធ្វើឲ្យខ្ញុំភ្លេច ថាតើខ្ញុំមានទំនាក់ទំនង និងក្តីជំនឿជាមួយព្រះយេស៊ូ ហើយរបៀបដែលទ្រង់ផ្លាស់ប្រែដំណើរជីវិតរបស់ខ្ញុំនៅលើពិភពលោកនេះ។ ប៉ុន្តែព្រះបន្ទូលសន្យានៅក្នុងព្រះគម្ពីរគឺពិតជាត្រឹមត្រូវ ហើយខ្ញុំសែនប្រាកដពីព្រោះខ្ញុំមានបទពិសោធន៍ផ្ទាល់។ 

ដូច្នេះ ការផ្តោតអារម្មណ៍ថ្មីរបស់ខ្ញុំគឺចងចាំថាវាំងននដែលឃាំងខ្ញុំបានរហែក ហើយរស់នៅជីវិតខ្ញុំដោយភាពបរិសុទ្ធ។ 

ការអនុវត្ត 

  • រស់នៅដោយប្រព្រឹត្តអំពើស្អាតបរិសុទ្ធជារៀងរាល់ថ្ងៃ
  • សូមចំណាយពេល នឹកចាំពីវាំងននដែលរហែកជាពីរ ហើយគិតពីការដែលយើងអាចចូលទៅកាន់ព្រះដ៏អស្ចារ្យ  ដោយគ្មានដែនកំណត់
  • សរសេរចូល៣ចំណុចពីវិធីចំណាយពេលស្គាល់ពីព្រះជាម្ចាស់ ដែលអ្នកអាចធ្វើបាន
Stéphane Richle, ICF ….


អត្ថបទគម្ពីរ

ថ្ងៃ 25ថ្ងៃ 27

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus