#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 25 ក្នុងចំណោម 35 ថ្ងៃ

ដួងចិត្តនៃការចែកចាយដំណឹងល្អ ត្រូវគេចោទប្រកាន់ជារឿងអាស្រូវមួយ។  យើងអាចឃើញបានដោយសារបុរសដែលគ្មានកំហុសម្នាក់ត្រូវគេធ្វើទារុណកម្ម​ សូម្បីតែខ្លួនមិនបានប្រព្រឹត្តកំហុសឆ្គងសោះ។ ការទាំងនេះបានកើតឡើងទៅលើព្រះយេស៊ូ ទ្រង់ត្រូវបានគេ ខាក ស្តោះដាក់ សើចចម្អក វាយដំ និងធ្វើទារុណកម្មរហូតដល់សុគត។ ទ្រង់គ្មានទោសទាល់តែសោះ ត្រូវរងទុក្ខដោយអំពើឃោឃៅ និងត្រូវបានចោទប្រកាន់ជាអំពើឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ 

ទោះបីជាយ៉ាងណា នៅក្នុងការចោទប្រកាន់នេះ គឺព្រះជាម្ចាស់បានបើកបង្ហាញភាពយុត្តិធម៌និងក្តីស្រលាញ់របស់ទ្រង់។

“ព្រះ‌គ្រិស្ដ​គ្មាន​បាប​ទាល់​តែ​សោះ តែ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ទៅ​ជា​តួ​បាប​សម្រាប់​យើង ដើម្បី​ប្រោស​យើង​ឲ្យ​សុចរិត​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ​ដែរ។ ២ កូរិនថូស ៥:២១

ដើម្បីជម្រះចិត្តគំនិត  លាងសម្អាតកំហុសយើង និងសង្រ្គោះយើងពីកំដាប់ដៃរបស់អារក្ស ព្រះបិតាបានបញ្ចូនរបស់ដ៏មានតម្លៃរបស់ទ្រង់ គឺជីវិតរបស់ព្រះបុត្រាផ្ទាល់។ ហើយព្រះបុត្រាបានផ្តល់ដង្វាយដ៏មិនអាចកាត់ថ្លៃបានគឺជីវិតទ្រង់ផ្ទាល់។

ការលះបង់របស់ព្រះយេស៊ូគ្រិស្តធ្វើអោយការបូជាផ្សេងៗត្រូវបានបញ្ចប់។ 

គ្មានដង្វាយណាដែលអាចប្រៀបដូចបានឡើយ! ហើយគ្មានដង្វាយណាដែលយើងផ្តល់ឲ្យ មានតម្លៃស្មើនឹងតម្លៃនៃលោហិតនេះឡើយ។  ដូចទ្រង់បានមានបន្ទូលដូច្នេះ «ខ្ញុំ​បាន​សម្រេច​សព្វ​គ្រប់​អស់​ហើយ!»យ៉ូហាន ១៩:៣០

ចំពោះ​បងប្អូន​វិញ ពី​ដើម បងប្អូន​នៅ​ខាង​ក្រៅ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជា‌ម្ចាស់ ហើយ​ជា​សត្រូវ​នឹង​ព្រះអង្គ ព្រោះ​តែ​គំនិត និង​អំពើ​អាក្រក់​របស់​បងប្អូន។ ប៉ុន្តែ​ឥឡូវ​នេះ ព្រះអង្គ​បាន​សម្រុះ‌សម្រួល​បងប្អូន​ឲ្យ​ជា‌នា​នឹង​ព្រះអង្គ​វិញ ដោយ​ព្រះ‌បុត្រា ដែល​កើត​មក​ជា​មនុស្ស​បាន​សោយ​ទិវង្គត ដើម្បី​ឲ្យ​បងប្អូន​បាន​វិសុទ្ធ ឥត​សៅ‌ហ្មង ឥត​កំហុស និង​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។ កូឡូស ១:២១-២២

តើពេលខ្លះ អ្នកដែលសាកល្បងដាក់អ្វីបន្ថែមលើអ្វីដែលព្រះយេស៊ូបានសម្រេច

រួចហើយដើម្បីទទួលបានក្តីស្រលាញ់របស់ទ្រង់ដែរទេ? តើអ្នកមានកត់សម្គាល់ទេថា ការសាកល្បងដើម្បីទទួលបានក្តីស្រលាញ់និងការអត់ទោសនោះវាឥតប្រយោជន៍សោះ ព្រោះថាទ្រង់បានធ្វើឲ្យអ្នកបរិសុទ្ធនិងសុច្ចរិតដោយក្តីជំនឿរួចហើយនោះ?

ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង… ប៉ុន្តែ បើ​យើង​ទទួល​សារ‌ភាព​អំពើ​បាប​របស់​យើង នោះ​ព្រះ‌ជា‌ម្ចាស់​ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ និង​សុចរិតព្រះអង្គ​នឹង​អត់‌ទោស​យើង​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ជម្រះ​យើង​ឲ្យ​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។ ១ យ៉ូហាន ១:៨-៩

ការអនុវត្ត 

សូមចំណាយពេលដើម្បីអរគុណព្រះជាម្ចាស់ សម្រាប់ការដូដ៏អស្ចារ្យ    ដែលព្រះអង្គបានប្រទានមកតាមរយៈព្រះបុត្រារបស់ទ្រង់។

Ruben Binyet, ICF Geneva


អត្ថបទគម្ពីរ

ថ្ងៃ 24ថ្ងៃ 26

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus