#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 24 ក្នុងចំណោម 35 ថ្ងៃ

ធំលូតលាស់ឡើង ក្នុងនាមជាក្មេងម្នាក់នៅក្នុងក្រុមជំនុំបែបប្រពៃណី ធ្វើជាសាក្សីក្នុងពិធីលាងព្រះអម្ចាស់ ហើយខ្ញុំតែងតែឆ្ងល់។ មនុស្សទាំងនេះ ផឹកស្រាទំពាំងបាយជូរដោយប្រើកែវតែមួយរួមគ្នា ស្មោគគ្រោកណាស់! និងការនិយាយបង្ហាញពីនិមិត្តសញ្ញានៃលោហិតព្រះយេស៊ូ។ ខ្ញុំមិនដឹងថាអ្នកគិតយ៉ាងម៉េច តែចំពោះខ្ញុំ ឈាមដូចជាគ្មានទំនាក់ទំនងអីនឹងគ្នាសោះ។ វារំលឹកខ្ញុំពីភាពឈឺចាប់ ឬ ការរងរបួស។ អ្នកខ្លះប្រហែលជា អាចរកសន្លប់ពេលឃើញឬគិតពីឈាម។ ហើយខ្ញុំក៏មិនដែលយល់ ជាក់លាក់ថាតើលោហិតនៃព្រះយេស៊ូជាអ្វីមួយដែលគួរតែយកមកអបអរឬរំលឹកដែរ។

ប៉ុន្តែសូមកុំភ្លេចថា ឈាមតំណាងឲ្យជីវិត បើគ្មានឈាម យើងនឹងស្លាប់។ តាមរយៈគម្ពីរសញ្ញាចាស់ យើងឃើញថាឈាមរបស់សត្វអាចយកមកលាងអំពើបាបមនុស្សឲ្យស្អាតបរិសុទ្ធបាន។ មានចាំទេ ក្នុងគម្ពីរនិក្ខមនំ ដែលបាននិយាយពីយប់មួយ ដែលជនជាតិអុីស្រាអែល ត្រូវលាបឈាមលើក្របទ្វារមុខផ្ទះរបស់គេ ដើម្បីការពារកូនច្បងពីសេចក្តីស្លាប់។ មើលទៅគួរឲ្យចាប់អារម្មណ៍ណាស់ ពីរបៀបដែលឈាមរបស់សត្វដែលស្លាប់ទៅហើយ អាចការពារជីវិតបាន ឈាមគឺមានអំណាច។

តែសួរថាលោហិតព្រះយេស៊ូមានអំណាចខ្លាំងជាងនឹងប៉ុណ្ណាទៅ? ការលះបង់របស់ទ្រង់ចំពោះយើង ការលះបង់លោហិតរបស់ទ្រង់អាចលើកលែងអំពើបាបរបស់យើងយើង។ ហើយនៅពេលផ្នែកណាមួយនៃជីវិតយើងមិនដំណើរការ ប្រហែលជានៅក្នុងទំនាក់ទំនង ពិបាកផ្លូវអារម្មណ៍ ឬបាត់បង់សេចក្តីជំនឿ គឺមានតែព្រះយេស៊ូដែលអាចនាំមកនូវជីវិតទៅកាន់ផ្នែកទាំងនោះវិញ។

ទ្រង់ចង់យកអ្វីដែលគ្មានជីវិត នាំទៅកាន់ជីវិតម្តងទៀត ដើម្បីឲ្យយើងអាចមានសរីភាព ស្រស់ស្រាយ រឹងមាំ និងរស់នៅដើម្បីបម្រើព្រះ។

ដូច្នេះ នៅពេលក្រោយដែលអ្នកទទួលពិសារស្រាទំពាំងបាយជូក្នុងពិធីលាងព្រះអម្ចាស់ សូមគិតអំពីការដំណាងផ្នែកទាំងអស់នៃជីវិតអ្នក និងអរគុណព្រះយេស៊ូសម្រាប់ការលះបង់របស់ទ្រង់។

ការអនុវត្ត

តើនៅក្នុងផ្នែកណានៃជីវិតអ្នក ដែលអ្នកត្រូវការការស្តារឡើងជាថ្មីម្តងទៀត? សូមអធិស្ឋាន និងហើយសូមអោយព្រះយេស៊ូនាំឲ្យមានភាពរស់រវើកម្តងទៀតទៅលើផ្នែកនោះ ដើម្បីឲ្យអ្នកអាចមានសេរីភាព រឹងមាំនិងរស់នៅដើម្បីបម្រើទ្រង់។

Arie Spaanderman, ICF Leiden


អត្ថបទគម្ពីរ

ថ្ងៃ 23ថ្ងៃ 25

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus