#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ
ថ្ងៃនេះ ខ្ញុំចង់លើកទឹកចិត្តអ្នក ឲ្យចំណាយពេលជាមួយមិត្តភ័ក្តិណាម្នាក់ដែលមិនទាន់ស្គាល់ព្រះយេស៊ូនៅឡើយ។ នៅក្នុងខគម្ពីរទី៣៦ យើងអាចអានឃើញថា មានប្រជាជាតិមួយដែលជះឥទ្ធិពល ទៅលើជនជាតិអេសុីប។
ជនជាតិអុីស្រាអែល និងជនជាតិអេសុីបមានទំនាក់ទំនងល្អនឹងគ្នា។ ហេតុផលនេះហើយ ដែលធ្វើឲ្យ ជនជាតិផ្សេងដែលមិនមែនជាជនជាតិអុីស្រាអែលបានចាកចេញពីប្រទេសខ្លួន ទៅជាមួយពួកគេ។
ការនេះរំលឹកខ្ញុំអំពីគម្ពីរ កិច្ចការ ២:៤៧
គេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។ ព្រះអម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។
ប្រសិនបើយើងមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនយើង ហើយរស់នៅដោយមានជំនឿត្រឹមត្រូវ ពួកគេនឹងកត់សម្គាល់ឃើញព្រះជាម្ចាស់នៅក្នុងយើង ហើយនឹងមកតាមយើង។ នៅពេលអ្នកនិយាយអ្វី ហើយធ្វើវា នោះអ្នកនឹងឃើញមានការជះឥទ្ធិពលវិជ្ជមានទៅកាន់បរិស្ថានជុំវិញខ្លួនអ្នក។
ការអនុវត្ត
សូមចំណាយពេល ដើម្បីអធិស្ឋានសួរព្រះ តើនរណាដែលយើងគួរចំណាយពេលជាមួយនៅថ្ងៃនេះ? ទៅមើលរឿងជាមួយនរណាម្នាក់ អញ្ជើញនរណាម្នាក់ញ្ញាំអាហារពេលល្ងាច ទៅលេងបាល់ទាត់ ឬក៏ទៅធ្វើក្រចកជាមួយគ្នាជាដើម។
Thomas Bosshard, ICF Brugg
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។
More
យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus