#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ
ព្រះយេស៊ូវស្ថិតនៅក្នុងពេលវេលាសោកសង្រែងបំផុតក្នុងជីវិតរបស់ទ្រង់។ ព្រលឹងទ្រង់សែនធ្ងន់ជាប់នូវបន្ទុកដែលទ្រង់ត្រូវទទួល
ក្នុងនាមជាកូនចៀមរបស់ព្រះ ហើយស្ទើរតែមិនអាចទ្រាំទ្របាន។ ទ្រង់បានលត់ជង្គង់អធិដ្ឋានតែម្នាក់ឯង ហើយសុំឱ្យព្រះវរបិតារបស់ទ្រង់ជ្រើសរើសវិធីផ្សេងទៀត។ ទ្រង់ក៏បាននាំសិស្សជិតដិតរបស់ទ្រង់ ដែលក៏ជាមិត្តល្អបំផុតរបស់ទ្រង់ ហើយចង់ ឲ្យ ពួកគេជួយទ្រង់សំរាលបន្ទុកនេះតាមការអធិដ្ឋាន។ ប៉ុន្ដែពួកសិស្សដេកលង់លក់អស់។ ស្រមៃមើលតើខណៈពេលនោះទ្រង់មានភាពស្មុគស្មាញខ្លាំងប៉ុណ្ណា? ព្រះយេស៊ូវទ្រង់គង់នៅម្នាក់ឯង! ទោះយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែបន្តឆ្ពោះទៅដល់ទីបញ្ចប់។
ជាក់ស្តែង នេះហើយគឺជាភាពខុសគ្នារវាងព្រះយេស៊ូវ និងអ្នក ហើយនិងខ្ញុំ។ ប្រយុទ្ធតែម្នាក់ឯង? គ្មានផ្លូវទេ! យើងត្រូវការគ្នា! យើងមិនមែនជាព្រះយេស៊ូវទេ! តើអ្នកណាតយុទ្ធជាមួយអ្នកក្នុងការអធិដ្ឋាន? តើអ្នកណាតយុទ្ធជាមួយអ្នកនៅក្នុងសមរភូមិនៃជីវិតរបស់អ្នក? តើដៃគូអធិដ្ឋានរបស់អ្នកនៅទីណា? តើនរណាអាច និង ប្តូរផ្តាច់នៅជាមួយអ្នករយៈពេលមួយម៉ោង?
ការអនុវត្ត
ស្វែងរកដៃគូអធិដ្ឋានដែលនៅតយុទ្ធក្នុងសមរភូមិនៃជីវិតជាមួយអ្នក
ជាពិសេសក្នុងរយៈពេល ៤០ ថ្ងៃនេះ។ តែម្នាក់ឯងអ្នកនឹងបរាជ័យប៉ុន្តែនៅជាក្រុមអ្នកនឹងទទួលបានជោគជ័យ!
Joel Suter, ICF Luzern
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។
More
យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus