#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 11 ក្នុងចំណោម 35 ថ្ងៃ

កម្មវិធី Netflix, Amazon-Prime / Prime Video, Spotify, Youtube, WhatsApp, Telegram, Snapchat, Bible Apps, Instagram, Facebook, AliExpress, ផ្សារទំនើបទិញឥវ៉ាន់ ... អីយ៉ា! មិនធ្លាប់មានពីមុនទេ មនុស្សយើងមានជម្រើសច្រើនណាស់ដើម្បីធ្វើឲ្យជីវិតរបស់យើងមានរូបរាងថ្មី ឬជួយយើងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនៅទូទាំងពិភពលោក។

យើងទាំងអស់គ្នាស្រឡាញ់កម្មវិធីទាំងនេះ 

ខ្ញុំអាចមានទំនាក់ទំនងជាមួយមនុស្សច្រើនជាងពីមុន ហើយខ្ញុំសប្បាយចិត្តនឹងវា។  ខ្ញុំអាចជ្រើសរើសគម្រោងអានព្រះគម្ពីរ​ ដែលខ្ញុំត្រូវការសម្រាប់ខណៈពេលខ្ញុំកំពុងជួបក្នុងជីវិតរបស់ខ្ញុំ ហើយទាំងនោះមិនគិតថ្លៃទៀត។ ប៉ុន្តែទំនាក់ទំនងរបស់ខ្ញុំដែលខ្ញុំអាចបណ្ដុះតាមរយៈបណ្តាញសង្គមអិនធឺណែតនេះគឺមិនសូវជាស៊ី

ជម្រៅ ព្រោះខ្ញុំត្រូវសរសេរទៅមនុស្សយ៉ាងហោចណាស់ ២០ នាក់។ ហើយដោយសារតែជម្រើសដ៏ល្អនៃគំរោងព្រះគម្ពីរច្រើន ដែល​ “មិនអាចសម្រេចចិត្តបាន” ខ្ញុំមិនបានរៀបចំភ្ជាប់ទំនាក់ទំនងជាមួយព្រះបានល្អទេ។ ភាគច្រើននៅតែមានលក្ខណៈទំនើប។

យើងមករកព្រះពេញមួយទំហឹង រឺក៏លើសទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃទៅទៀត ហើយជារឿយៗយើងមិនបានរៀបចំធ្វើឲ្យទំនាក់ទំនងនេះមានភាពជិតស្និតគ្នា 

ឬក៏និងមនុស្សដែលស្និតនឹងយើងបានទេ ដោយសារតែត្រូវបានរំខានដោយគំនិត ឬ កិច្ចការផ្សេងៗ។ ល។ ថ្មីៗនេះរឿងនេះច្រើនពេកសម្រាប់ខ្ញុំ ខ្ញុំចង់ភ្ជាប់ទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយចំណាយពេលច្រើនជាង ៥ នាទីជាមួយទ្រង់ ប៉ុន្តែខ្ញុំមិនអាចធ្វើបាន។

បន្ទាប់មកព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលមកកាន់ខ្ញុំ (អរគុណព្រះជាម្ចាស់ ទ្រង់នៅតែរករៀបចំផ្លូវសម្រាប់អ្នក និង ខ្ញុំ) ។ចូរស្វែងរកដំណោះស្រាយ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយព្រះជាម្ចាស់វិញ។ " ព្រះយេស៊ូផ្ទាល់បានតមអាហារអស់រយៈពេល ៤០ ថ្ងៃ ដូច្នេះទ្រង់អាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះវរបិតា។

ការអនុវត្ត

ឥឡូវនេះចំណាយពេលអធិដ្ឋាន ហើយគិតអំពីផ្នែកណាមួយនៃជីវិតរបស់អ្នក ដែលអ្នកអាចធ្វើការតមអាហារ ដើម្បីឲ្យព្រះយេស៊ូវអាចបំពេញអ្នកម្តងទៀត។ ពេលខ្លះមានភាពងាយស្រួលក្នុងការតមអាហារជាមួយអ្នកដទៃ។ គិតអំពីអ្នកណាដែលអាចតមអាហារជាមួយអ្នក។


Danila Rodriguez, ICF Karlsruhe 


អត្ថបទគម្ពីរ

ថ្ងៃ 10ថ្ងៃ 12

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus