#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 10 ក្នុងចំណោម 35 ថ្ងៃ

យើងបានផ្តោតលើអត្ថបទនេះអស់រយៈពេលពីរថ្ងៃកន្លងមកហើយ។ ហើយបាននិយាយច្រើនអំពីអំណាចនៃការសង្គ្រោះរបស់សហគមន៍មួយ។ ដោយសារតែកូនចៀមនៃបុណ្យចម្លងត្រូវតែប្រើប្រាស់ទាំងស្រុង ក្រុមគ្រួសារតូចៗត្រូវជួបជុំគ្នាឡើងវិញ។ អ្វីដែលបុគ្គលម្នាក់មិនអាចធ្វើបាន ប៉ុន្តែអាចធ្វើបានដោយសហគមន៍ទាំងមូល! កូនចៀមនៃបុណ្យចម្លងត្រូវបានជ្រើសរើសនៅថ្ងៃទីដប់នៃខែ ប៉ុន្តែអាចបរិភោគនៅថ្ងៃទីដប់បួនប៉ុណ្ណោះ។ នេះជារូបភាពនៃសហគមន៍ដែលជាប់ជាមួយព្រះយេស៊ូ ជាមួយកូនចៀម។ ក្រុមគ្រួសាររស់នៅជាមួយកូនចៀមចាប់ផ្តើមស្គាល់និងស្រឡាញ់វា។

នៅទីនេះយើងមើលឃើញមានពីរកម្រិតនៃសមាគមន៍គ្រីសស្ទាន គឺសមាគមន៍រវាងគ្នាទៅវិញទៅមក និងសមាគមន៍ជាមួយកូនចៀម។ ខទី ៦ ចែងថា៖ «អ្នក​រាល់​គ្នា​ត្រូវ​រក្សា​សត្វ​នោះ​ទុក​រហូត​ដល់​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​នេះ ទើប​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​អារ ក​សត្វ​នោះ​ក្រោយ​ថ្ងៃ​លិច»។ ការការពារកូនច្បងមិនត្រូវបានអនុវត្តចំពោះប្រជាជនទាំងអស់នោះទេ ប៉ុន្តែមានតែប្រជាជនអ៊ីស្រាអែលប៉ុណ្ណោះ។ ជនជាតិអេស៊ីបមិនបានស្ថិតនៅក្រោមការការពារនៃលោហិតកូនចៀមនៃពិធីបុណ្យចម្លងទេ។ នៅក្នុងសម្ព័ន្ធមេត្រីថ្មីរបស់អ៊ីស្រាអែល គឺជារូបភាពមួយសម្រាប់ក្រុមជំនុំ។ ដំណាក់របស់ព្រះយេស៊ូវផ្តល់ឱ្យអ្នកនូវការការពារ និងគ្របបាំងខាងព្រលឹងវិញ្ញាណ។

ឯកសិទ្ធិជនជាច្រើន​ នៅពេលដែលក្លាយជាកម្មសិទ្ធិក្រុមជំនុំរបស់ព្រះយេស៊ូ។ 

ក្នុងអំឡុងពេល ៤០ ថ្ងៃនេះ វាពិតជាសំខាន់ខ្លាំងណាស់ដែលអ្នកមិនរស់ជា“ ជីវិតគ្រីសស្ទានតែឯង” ប៉ុន្តែត្រូវស្វែងរកសហគមន៍ណាមួយឱ្យបានរហ័សតាមដែលអាចធ្វើទៅបាន ដូចជា ចូលរួមថ្វាយបង្គំ ក្រុមតូច ឬ ជំនួបអធិស្ឋាន ហើយទាំងនេះគឺជាការសំខាន់ណាស់។ យើងនឹងអាចមានបទពិសោធន៍នៃការការពារ ការផ្លាស់ប្តូរ ប្រោះលោះឥ

ឲ្យជាពីជំងឺ និង អំណរដ៏លើសលប់ពីស្ថានសួគ៌។

ការអនុវត្ត 

គិតអំពីព្រឹត្តិការណ៍សហគមន៍ណាមួយនៃព្រះវិហាររបស់អ្នក ដែលអ្នកអាចចូលរួមក្នុងអំឡុងពេល ៤០ ថ្ងៃនេះ។ ប្រហែលជាអ្នកអាចចូលរួមអោយបានច្រើនជាងមុន មិនគ្រាន់តែមិនចូលរួមថ្វាយបង្គំម្តងក្នុងមួយអាទិត្យទេ។

Joel Suter, ICF Luzern

អត្ថបទគម្ពីរ

ថ្ងៃ 9ថ្ងៃ 11

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus