ទំនុកតម្កើង 63:1-3

ទំនុកតម្កើង 63:1-3 គខប

ឱ​ព្រះ‌ជាម្ចាស់​អើយ! ព្រះអង្គ​ពិត​ជា​ព្រះ​នៃ​ទូលបង្គំ​មែន ទូលបង្គំ​ស្វែង​រក​ព្រះអង្គ ទូលបង្គំ​ចង់​នៅ​ក្បែរ​ព្រះអង្គ​ណាស់ ទូលបង្គំ​ចង់​នៅ​ជាប់​ជា​មួយ​ព្រះអង្គ ដូច​ដី​ដ៏​ស្ងួត​បែក​ក្រហែង​ត្រូវ​ការ​ទឹក ។ ទូលបង្គំ​បាន​ឃើញ​ព្រះអង្គ​នៅ​ក្នុង​ទីសក្ការៈ ទូលបង្គំ​បាន​ឃើញ​ឫទ្ធា‌នុភាព និង​សិរី‌រុងរឿង​របស់​ព្រះអង្គ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រសើរ​លើស​ជីវិត​ទៅ​ទៀត ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង សិរី‌រុងរឿង​ព្រះអង្គ។