#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 5 ក្នុងចំណោម 35 ថ្ងៃ

កាលពីម្សិលមិញយើងបានឆ្លុះបញ្ចាំងពីការជោគជ័យរបស់ព្រះយេស៊ូវក្នុងទីក្រុងយេរូសាឡឹម​​ ដែលមានធាងដូងក្រាលធ្វើជាផ្លូវ ដោយផ្អែកលើគម្ពីរយ៉ូហាន ១២: ១២, ១៣ ។

នៅក្នុងអត្ថបទ​ គម្ពីរម៉ាថាយជំពូក ២១ បានផ្តល់ព័ត៌មានខ្លះៗអំពីព្រឹត្តិការណ៍នេះ។ វាមិនមែនជាការចៃដន្យទេដែលព្រះយេស៊ូវចូលមកដោយជិះលើសត្វលា។ នេះត្រូវបានទាយរួចហើយដោយព្យាការីសាការី (សាការី ៩: ៩) ។ នេះបង្ហាញថាព្រះជាម្ចាស់មានផែនការ ហើយមិនមានអ្វីលាក់បាក់។ ប៉ុន្តែហេតុអ្វីបានជាសត្វលាវិញ? វាគួរតែជាសត្វសេះពណ៌ស ឬអស្ចារ្យជាងនេះទៅទៀតគឺជិះលើសត្វតោ។

នៅក្នុងសម្ព័ន្ធមេត្រីចាស់ សត្វដែលកើតមកដំបូងបង្អស់ត្រូវនាំទៅព្រះវិហារដើម្បីថ្វាយទៅកាន់ព្រះ។​ ផលផ្លែដំបូងគឺជាកម្មសិទ្ធិរបស់ព្រះ នេះហើយគឺជាគោលការណ៍។ ទោះយ៉ាងណាក៏ដោយមានករណីលើកលែងមួយគឺសត្វលា វាប្រហែលជាសំខាន់ណាស់សម្រាប់ជនជាតិអ៉ីស្រាអែលដើម្បីធ្វើស្រែចំការ។ វាគួរតែត្រូវបានប្រោះលោះ។ តើជាមួយ​អ្វី? ជាមួយកូនចៀមឬ? «ចំណែក​ឯ​កូន​ដំបូង​របស់​សត្វ​លា នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​មក​ថ្វាយ​ជំនួស​វិញ»។ (និក្ខមនំ ១៣:១៣)

តើអ្នកអាចយល់ពីអ្វីដែលកំពុងកើតឡើងនៅទីនេះទេ? ព្រះយេស៊ូវកំពុងតែបង្ហាញអង្គទ្រង់ផ្ទាល់ជាកូនចៀមរបស់ព្រះ! តាមរបៀបដែលទ្រង់ប្រោសលោះសត្វលានោះទ្រង់ចង់ប្រោសលោះអោយអ្នកមានសេរីភាពពីអ្វី ដែលឃុំឃាំងជីវិតអ្នក!

នៅក្នុងគម្ពីរម៉ាថាយ ២១: ៥ កូនចៀមគឺជាជាសត្វស្លូតបូត។ ទ្រង់មិនថ្កោលទោសអ្នកចំពោះការបរាជ័យរបស់អ្នកទេ

តែទ្រង់ចង់ប្រោះលោះអ្នកដោយព្រះគុណរបស់ទ្រង់!

ការអនុវត្ត

ថ្ងៃនេះសូមរៀបរាប់ចំនុចណាមួយអោយជាក់លាក់ អំពីភាពបរាជ័យម្តងហើយម្តងទៀតរបស់អ្នក។ ការញៀន អារម្មណ៍មិនល្អ ឬជាអ្វីដែលអ្នកមិនអាចយកឈ្នះបានទោះបីមានការប៉ុនប៉ងជាច្រើនក៏ដោយ។ សូមអញ្ជើញកូនចៀមរបស់ព្រះយាងចូលមក ហើយជឿទុកចិត្ដលើទ្រង់ជាថ្មី ថាទ្រង់អាចយកឈ្នះនូវចំណុចទាំងនោះបាន។

Joel Suter, ICF Luzern

អត្ថបទគម្ពីរ

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus