មិនភ័យព្រួយសម្រាប់អ្វីទាំងអស់គំរូ

Anxious For Nothing

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

តើអ្នកមានដែលធ្លាប់មានអារម្មណ៍ថា មានចិត្ដខុសឬទេ ក្នុងនាមជាគ្រីស្ទបរិស័ទម្នាក់ ដែលជាមនុស្ស ដែលនៅតែ "ខ្វល់ខ្វាយសម្រាប់អ្វីៗទាំងអស់" នោះ? តើការមានភាពថប់បារម្ភ អាចនាំឱ្យអ្នកមានភាពខ្វល់ព្រួយបន្ថែមជាងនេះទៅទៀត ដោយសារតែអ្នកមានអារម្មណ៍ ថាអ្នកមិនគួរមានអារម្មណ៍ បែបដូច្នេះ ដែរឬយ៉ាងម៉េច? ឡូរី គាត់ធ្លាប់ស្ថិតនៅក្នុងស្ថានភាពដូចគ្នានេះ រហូតដល់គាត់បានរកឃើញ ការមួយ ដែលផ្លាស់ប្រែអ្វីៗទាំងអស់។ 

ចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំ ស្ថិតនៅក្នុងទីក្រូតក្រៀត។ ខ្ញុំជាប់ពលីទំនួលខុសត្រូវទាំងប៉ុន្មាន មើលចិញ្ចឹមបីបាច់ថែរក្សាកូនៗទាំងបីរបស់ខ្ញុំ ទាំងកូនពីរនាក់ជា ក្មេងវ័យជំទង់ (ព្រះអង្គអើយជួយខ្ញុំផង!) ហើយបន្ទុកទាំងអស់នេះ គឺខ្ញុំត្រូវធ្វើតែឯង។ ធ្វើការងារ ចំអិនម្ហូប បោសសម្អាត ដឹកជញ្ជូនកូនទៅរៀន ជួសជុលរបស់ខូច ចាត់ចែងថវិកា គាំទ្រផ្គត់ផ្គង់ ផ្ដល់ក្ដីស្រឡាញ់ ទំនុកបម្រុងផ្សេងៗ—ទាំងអស់សុទ្ធធ្លាក់មកលើរូបខ្ញុំ។​ ចិត្ដថប់បារម្ភរបស់ខ្ញុំ គឺហួសកំណត់ ខ្ពស់ជាងដំបូលផ្ទះខ្ញុំទៅទៀត ហើយខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងដូចម្ដេចទេ។ 

ខ្ញុំបានព្យាយាមអ្វីៗទាំងអស់ ដែលខ្ញុំអាចរកនឹកគិតឃើញ៖ ទាំងការប្រឹក្សាយោបល់ ការស្មឹងស្មាធិ៍ ថ្នាំព្យាបាល ភ្លេងតន្ត្រី ការហាត់ប្រាណ ការទន្ទេញចាំអត្ថបទព្រះគម្ពីរ គឺរាប់មិនអស់ទេ! គ្មានអ្វីដែលមើលទៅអាចជួយដល់រូបខ្ញុំ ឱ្យអាចយកចិត្ដខ្វល់ថប់បារម្ភទាំងនេះចេញបាននោះទេ។ កុំយល់ច្រឡំ ទង្វើទាំងនោះ ពិតជាអាចជួយ ប្រសិនបើអ្នកព្យាយាមធ្វើ។ គ្រាន់ចំពោះរូបខ្ញុំ ខ្ញុំបានរៀនប្រើប្រាស់វិធីសាស្រ្ដ ឧបករណ៍ ដែលខ្ញុំត្រូវការ ដើម្បីនាំរូបខ្ញុំផ្ទាល់ ឱ្យអាចរៀនដាក់ព្រះគ្រីស្ទ ស្ថិតនៅក្នុងចំណុចកណ្ដាលនៃជីវិតរបស់ខ្ញុំ សាជាថ្មី។ ប៉ុន្តែ ខ្ញុំនៅតែពិបាក ខ្ញុំនៅប្រឹងតយុទ្ធ។ សម្លឹងមើលទៅក្រោយវិញ មានអ្វីមួយដែលខ្ញុំចាប់យល់ដឹង ហើយអ្វីដែលខ្ញុំមិនបានប្រឹងព្យាយាម នោះគឺ "ការកុំខំប្រឹងព្យាយាមពេក" នោះឯង។

ប្រសិនបើអ្នករុករកអត្ថបទព្រះគម្ពីរ អ្នកនឹងរកឃើញ នូវខគម្ពីរជាច្រើន ដែលនិយាយពី ភាពខ្វល់ខ្វាយ។ ខ្ញុំដឹង ដោយសារតែ ខ្ញុំបានរកមើល នូវរូបមន្តវិជ្ជាការដ៏ពិសេស ដើម្បីជួយដល់ខ្ញុំ ដើម្បីឱ្យអាចបង្រ្កាបវា តែម្ដងឱ្យរួចជាស្រេច។ នៅក្នុងការរុកស្វែងរករបស់ខ្ញុំ ខ្ញុំបានរកឃើញនូវអ្វីដែលខ្ញុំមិនបានរំពឹងទុក។ អ្នកត្រូវតែយកចិត្ដទុកដាក់ ដើម្បីឱ្យអ្នកអាចមើលឃើញវាបាន ប៉ុន្តែនៅក្នុងខគម្ពីរទាំងនេះ មាននូវការណែនាំគ្មានវាចារមួយចំនួន ពីព្រះបិតារបស់យើង ដើម្បីកុំឱ្យយើងប្រឹងធ្វើអ្វីទាំងអស់ ដោយខ្លួនឯង។ ខ្ញុំមិននិយាយលេងសើចមែន—គឺការមិនធ្វើអ្វីទាំងអស់។

នៅក្នុង ម៉ាថាយ ១១៖២៨ ព្រះយេស៊ូ ថ្លែងថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក»។ ព្រះអង្គជាព្រះ ដែលធ្វើការនៅទីនេះ មិនមែនយើងនោះទេ។ យើងគ្រាន់តែត្រូវចេះមកឯទ្រង់ទៅ នោះបានហើយ។

នៅក្នុង យ៉ូហាន ១៤៖២៧ ព្រះយេស៊ូ ថ្លែងថា៖ «ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា …» តើអ្នកមានអារម្មណ៍ដឹងពីខ្លឹមសារមួយឬនៅ? ព្រះអង្គកំពុងតែផ្ដល់ភាពសុខសាន្ដ ដល់យើង។ ព្រះអង្គកំពុងផ្ដល់ដល់យើងនូវការសម្រាក។ យើងមិនបាច់ធ្វើអ្វីទាំងអស់។ 

ជាថ្មីម្ដងទៀត នៅក្នុង ម៉ាថាយ ៦៖២៥-៣៤ អត្ថបទគម្ពីរដ៏ពេញនិយមនេះ ប្រាប់ដល់យើង កុំឱ្យខ្វល់ខ្វាយ ដ្បិតព្រះជាម្ចាស់ "តុបតែង" សូម្បីតែ "ស្មៅដុះតាមទីវាល" ដូច្នេះ តើព្រះអង្គនឹងមើលថែទាំយើងដល់កម្រិតណាទៅទៀត? យើងត្រូវបានបង្គាប់ឱ្យ "ស្វែងរកនគរនៃព្រះជាមុនសិន … នោះគ្រប់អ្វីៗនឹងប្រទានឱ្យ" មកដល់យើង។ ពិតមែន—តើអ្នកតាមទាន់អត់? គឺប្រទានឱ្យ!

ព្រះជាម្ចាស់គឺជាអ្នកដែលប្រទានឱ្យ។ ទ្រង់មានគ្រប់ចម្លើយ ហើយព្រះអង្គកាន់ខាងយើង។ ទ្រង់នៅចាំការពារយើង ដែលមានពេលខ្លះ យើងមិនអាចធ្វើបានដោយខ្លួនឯងផ្ទាល់ទេ ប៉ុន្តែ នេះហើយគឺជារបៀបដែលព្រះអង្គបានតាក់តែង គ្រោងឡើងនោះ។ គឺដើម្បីឱ្យយើង ចេះត្រូវការព្រះអង្គ។

រាល់គ្រប់ការទាំងប៉ុន្មានដែលខ្ញុំខ្វល់ខ្វាយ នោះបានបំពេញនិងទទួលបានចម្លើយ តាមផ្លូវ ឬរបៀបណាមួយ។ ការនោះមិនបានកើតឡើង រហូតដល់ខ្ញុំ ចេះរកពេលដកដង្ហើម ចេះសម្រាក ពិតជាមកឯព្រះយេស៊ូ ចេះនៅស្ងប់ស្ងៀម ចេះអនុញ្ញាតលែងរាល់ទុក្ខកង្វល់ ប្រាប់ដល់ព្រះជាម្ចាស់ ថារូបខ្ញុំទុកចិត្ដទ្រង់ ទាំងស្រុង—ហើយបន្ទាប់មក ខ្ញុំចេះរៀន ដោយមិនធ្វើអ្វីទាំងអស់—ហើយដឹងថារូបខ្ញុំ ពិតជាបានរកឃើញនូវភាពសុខសាន្ដ។ នៅចុងគ្រាបំផុត សេចក្ដីអធិស្ឋានរបស់ខ្ញុំបានក្លាយជាការអធិស្ឋាន ដែលមិនថ្លែងអំពីស្ថានភាពរបស់ខ្ញុំ ប៉ុន្តែជាការថ្លែងអំពី ការទុកចិត្ដរបស់ខ្ញុំ នៅក្នុងព្រះអង្គ ច្រើនជាង នោះវិញ។ 

ប្រសិនបើអ្នកត្រូវការធ្វើដូច្នេះដូចគ្នា ខ្ញុំពិតជាលើកទឹកចិត្ដដល់អ្នកមែនទែន ឱ្យរៀនសម្រាកនៅក្នុងព្រះអង្គ។ អ្នកអាចទុកចិត្ដព្រះអង្គ។ ទីនេះជាអ្វីដែលខ្ញុំអធិស្ឋាន នៅពេលខ្ញុំមានអារម្មណ៍ លើសលន់ដោយភាពថប់ព្រួយបារម្ភ សាជាថ្មី៖ 

ព្រះអម្ចាស់អើយ

ទូលបង្គំចូលមករកព្រះអង្គថ្ងៃនេះ ដើម្បីទូលសូមព្រះអង្គជួយដល់ទូលបង្គំ។ ទ្រង់ជាអ្វីៗទាំងអស់របស់ទូលបង្គំ។ ព្រះអង្គអើយ ទូលបង្គំត្រូវការការសម្រាក។ ទូលបង្គំថ្វាយការខ្វល់ខ្វាយរបស់ទូលបង្គំ ទៅដល់ព្រះអង្គ។ ព្រះអង្គអើយ សូមទ្រង់ទទួលយក។ ទូលបង្គំ សូមទទួលនូវសេចក្ដីសុខសាន្ដ ក្ដីស្រឡាញ់ និងការយល់ដឹង របស់ព្រះអង្គ។ សូមជួយដល់ទូលបង្គំ បែរទៅរកព្រះអង្គ មិនមែនរូបទូលបង្គំទេ។ សូមជួយដល់ទូលបង្គំ ឱ្យចេះឈប់ធ្វើ ហើយចាប់ផ្ដើមចេះទុកចិត្ដវិញ។ សូមជួយដល់ទូលបង្គំ ចេះរង់ចាំចម្លើយរបស់ព្រះអង្គ ដោយសារតែ ទូលបង្គំដឹងថា ចម្លើយរបស់ព្រះអង្គ សុទ្ធតែជាការល្អ។ សូមទ្រង់ប្រទានទូលបង្គំនូវ ប្រាជ្ញា ក្ដីសង្ឃឹម និងភាពសុខសាន្ដ។ ទូលបង្គំ សូមអរគុណ ព្រះអង្គ សម្រាប់ការអត់ធ្មត់ និងព្រះគុណរបស់ព្រះអង្គ។ ទូលបង្គំ ស្រឡាញ់ព្រះអង្គ ហើយទូលបង្គំដឹងថា ព្រះអង្គស្រឡាញ់ទូលបង្គំខ្លាំងណាស់ គឺខ្លាំងជាងអ្វីដែលទូលបង្គំអាចគិតដល់ទៅទៀត។

អាមែន។

—ឡូរី

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Anxious For Nothing

ចុះប្រសិនបើមានផ្លូវប្រសើរជាងការខំប្រឹងប្រយុទ្ធតទល់នឹងភាពខ្វល់ព្រួយដែលមិនចេះចប់ ទាំងមិនអាចឱ្យអ្នកសម្រាន្ដលង់លក់នារាត្រីនោះ? ការសម្រាក ពិតប្រាកដជាមាន—ប្រហែលជានៅក្បែរៗជាងការគិតរបស់អ្នកទៅទៀត។ ចូរផ្លាស់ប្ដូរការភិតភ័យ ជំនួសនឹងភាពសុខសាន្ដ តាមរយៈគម្រោងអានរយៈពេល ៧ ថ្ងៃនេះ ដែលទទួលបានមកពី ព័ន្ធកិច្ច Life.Church ដោយយោងលើសារអធិប្បាយរបស់ លោកគ្រូគង្វាល ហ្រ្គេក ហ្រ្គូឆេល នៅក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា មិនភ័យព្រួយសម្រាប់អ្វីទាំងអស់។

More

យើងខ្ញុំសូមអរគុណដល់ LifeChurch.tv ដែលបានផ្ដល់គម្រោងអាននេះ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់: https://www.life.church/

គម្រោងអានដែលពាក់ព័ន្ធ