មិនភ័យព្រួយសម្រាប់អ្វីទាំងអស់គំរូ
ព្រះយេស៊ូជួបរូបយើងនៅចំកណ្ដាលនៃភាពថប់ព្រួយបារម្ភរបស់យើង សូម្បីតែយើងមិនបានដឹង ឬមានអារម្មណ៍ថាទ្រង់នៅក្បែរយើងពីដំបូងក៏ដោយ។ ឆេលស៊ី ទទួលបទពិសោធន៍ ថប់បារម្ភ ខ្វល់ព្រួយ មុនដំបូង នៅពេលគាត់រៀនចប់ពីសកលវិទ្យាល័យ។ នេះជារឿងរបស់គាត់ ហើយនិងរបៀបដែលព្រះជាម្ចាស់ទ្រង់បាននាំគាត់ចេញពីទីងងឹត ទៅក្នុងភាពសុខសាន្ដរបស់ព្រះអង្គ។
អារម្មណ៍នៃភាពភ័យខ្លាច ទុក្ខព្រួយ និងការបាក់ទឹកចិត្ដ មិនស្រាកស្រាន្ដ បានកើតឡើងពិតៗ។ ខ្ញុំមិនអាចញ៉ាំ ដោយព្រោះរាល់ថ្ងៃ ខ្ញុំមានអារម្មណ៍ចង់ក្អួត។ ខ្ញុំគេងជាង ១២ ម៉ោង រៀងរាល់យប់ តែទោះយ៉ាងនេះក្ដី រាល់ព្រឹក ខ្ញុំដូចស្ថិតនៅក្នុងសង្គ្រាម ដោយគ្រាន់តែការខំប្រឹងព្យាយាម ដាស់ខ្លួនឯងឱ្យក្រោកចេញពីគ្រែ តែប៉ុណ្ណឹង ក៏ពិបាកយ៉ាងខ្លាំង។ ខ្ញុំជាប់វិលវល់ នៅក្នុងគំនិតខ្លួនឯង សឹងតែរាល់ថ្ងៃ រហូតដល់ខ្ញុំ មិននិយាយអ្វីទាំងអស់។ ខ្ញុំបានខំប្រឹងស្វែងរកជំនួយ ពីក្រុមគ្រួសារ គ្រូពេទ្យ អ្នកផ្ដល់ប្រឹក្សាយោបល់ គ្រូគង្វាល និងមិត្ដភក្ដិ ប៉ុន្តែ ថ្ងៃងងឹតទាំងប៉ុន្មានរបស់ខ្ញុំ មើលទៅប្រៀបបីដូចជាគ្មានថ្ងៃបញ្ចប់ទាល់តែសោះ។
យើងគ្រប់គ្នា សុទ្ធមានវិបត្តិ ថ្ងៃងងឹត គ្មានរស្មី។ ហើយថ្ងៃងងឹតទាំងប៉ុន្មាននោះ អាចមានរហូតជាច្រើនសប្ដាហ៍។ ឬច្រើនខែ។ ប៉ុន្តែ ប្រសិនបើអ្នកស្គាល់រឿងនៃថ្ងៃសុក្រដ៏ល្អ ដែលជាថ្ងៃព្រះយេស៊ូ បានថ្វាយជីវិតរបស់ទ្រង់ សម្រាប់រូបអ្នក នោះបងប្អូនអើយ អ្នកអាចដឹងបានថា មាននូវដំណឹងល្អ។ ថ្ងៃសុក្រនោះ ជាថ្ងៃដ៏ងងឹត ប៉ុន្តែ ថ្ងៃអាទិត្យ កំពុងតែមកដល់!
យើងមាននូវក្ដីសង្ឃឹមនៅក្នុងភាពងងឹត ហើយក្ដីសង្ឃឹមរបស់យើង មាននូវនាមមួយ។ នាមរបស់ទ្រង់ នោះគឺ អង្គព្រះយេស៊ូ។
ថ្ងៃដ៏ងងឹតបំផុតរបស់ខ្ញុំ នោះគឺស្ថិតនៅចំថ្ងៃ សុក្រ នៃខែកក្កដា នៅគ្រានោះឯង ដែលខ្ញុំ បានសម្រេចចិត្ដចុងក្រោយ ក្នុងការចូលទៅជិតនឹងព្រះអង្គ ប្រៀបបីដូចជាព្រះអង្គ បានចូលមកជិតរូបខ្ញុំ។ ខ្ញុំបានអធិស្ឋាន៖
ព្រះយេស៊ូ សូមជួយដល់ទូលបង្គំ ចេះបដិសេធចំពោះសេចក្ដីកុហក របស់ពួកមារ សត្រូវ (អារក្ស)។
ព្រះយេស៊ូ សូមជួយដល់ទូលបង្គំ ឱ្យអាចយកឈ្នះ លើចិត្ដថប់ព្រួយខ្វល់ខ្វាយ ដែលមាននៅក្នុងដួងចិត្ដរបស់ទូលបង្គំ។
ព្រះយេស៊ូ សូមជួយទូលបង្គំ ចេះទុកចិត្ដ ថាព្រះអង្គទ្រង់ជាព្រះ ហើយទ្រង់គ្រប់គ្រងលើរាល់អ្វីៗ។
ព្រះយេស៊ូ សូមជួយទូលបង្គំជឿថា ព្រះវិញ្ញាណ ដែលបានប្រោសទ្រង់ឱ្យមានព្រះជន្មពីក្ដីស្លាប់ ក៏រស់នៅក្នុងទូលបង្គំ។
ហើយពីរថ្ងៃក្រោយមក នៅថ្ងៃអាទិត្យ ខ្ញុំបានក្រោកឡើង ដោយគ្មានភាពធ្ងន់ធ្ងរនៃការបាក់ទឹកចិត្ដ ហើយដោយគ្មាននូវអារម្មណ៍នៃភាពថប់ព្រួយបារម្ភ។ ដ្បិតតាំងពីពេលយូរកន្លងមកហើយ ដែលខ្ញុំអាចទទួលបានអារម្មណ៍នៃភាពសុខសាន្ដរបស់ទ្រង់។ ហើយខ្ញុំបានទទួលបទពិសោធន៍ នៃការព្យាបាលដ៏អស្ចារ្យ ដែលអាចពន្យល់បាន ដោយព្រោះតែសេចក្ដីល្អនៃព្រះ តែប៉ុណ្ណោះ។
ក្នុងអំឡុងពេលថ្ងៃងងឹតរបស់ខ្ញុំ ព្រះយេស៊ូបានផ្ដល់នូវក្ដីសង្ឃឹមដល់រូបខ្ញុំ។ សូម្បីតែនៅពេលរូបខ្ញុំ មិនអាចមានអារម្មណ៍ ថាទ្រង់នៅក្បែរក៏ដោយ ព្រោះព្រះអង្គទ្រង់គង់នៅទីនោះ។ ជារៀងរាល់ថ្ងៃ ដែលខ្ញុំបានមានអារម្មណ៍នៅឆ្ងាយពីព្រះអង្គ ទ្រង់បានកំពុងទាញខ្ញុំ ឱ្យបានចូលទៅជិតក្បែរព្រះអង្គផ្ទាល់។
ខ្ញុំមិនដឹងថាអ្នកនឹងមានបទពិសោធន៍ នៃការព្យាបាលភ្លាមៗ ហើយមួយរំពេច ពីភាពឈឺចាប់ ដូចអ្វីដែលខ្ញុំមាននោះ ដែរឬយ៉ាងណានោះទេ។ ប៉ុន្តែ ខ្ញុំដឹងយ៉ាងជាក់ច្បាស់ថា ព្រះជាម្ចាស់ទ្រង់គង់នៅជាមួយអ្នក នាពេលអ្នកមានភាពឈឺចាប់នោះ។
ព្រះយេស៊ូ ទ្រង់យល់ពីការឈឺចាប់ ទុក្ខលំបាករបស់មនុស្សលោក។ ហើយទ្រង់ខ្វល់ខ្វាយ និងយកចិត្ដទុកដាក់។ ទ្រង់យកចិត្ដទុកដាក់ ល្មមគ្រប់គ្រាន់ រហូតដល់ទ្រង់បានចាកចេញពីស្ថានសួគ៌ ហើយមកសុគតសម្រាប់យើង ដើម្បីបញ្ចប់នូវភាពងងឹតរបស់យើង ម្ដងជាសូរេច។
ព្រះគម្ពីរចែងថា៖ … ជីវិតរបស់ព្រះអង្គ បាននាំមកនូវពន្លឺដល់មនុស្សគ្រប់គ្នា។ ពន្លឺចាំងនៅទីងងឹត ហើយភាពងងឹតមិនអាចពន្លត់ ពន្លឺនោះបានឡើយ។ យ៉ូហាន ១៖៤-៥
ថ្ងៃអាទិត្យកំពុងតែមកដល់ហើយ។
--ឆេលស៊ី
អំពីគម្រោងអាននេះ
ចុះប្រសិនបើមានផ្លូវប្រសើរជាងការខំប្រឹងប្រយុទ្ធតទល់នឹងភាពខ្វល់ព្រួយដែលមិនចេះចប់ ទាំងមិនអាចឱ្យអ្នកសម្រាន្ដលង់លក់នារាត្រីនោះ? ការសម្រាក ពិតប្រាកដជាមាន—ប្រហែលជានៅក្បែរៗជាងការគិតរបស់អ្នកទៅទៀត។ ចូរផ្លាស់ប្ដូរការភិតភ័យ ជំនួសនឹងភាពសុខសាន្ដ តាមរយៈគម្រោងអានរយៈពេល ៧ ថ្ងៃនេះ ដែលទទួលបានមកពី ព័ន្ធកិច្ច Life.Church ដោយយោងលើសារអធិប្បាយរបស់ លោកគ្រូគង្វាល ហ្រ្គេក ហ្រ្គូឆេល នៅក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា មិនភ័យព្រួយសម្រាប់អ្វីទាំងអស់។
More