មិនភ័យព្រួយសម្រាប់អ្វីទាំងអស់គំរូ

Anxious For Nothing

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

តើភាពសុខសាន្ដអាចមានពិតឬទេ នៅសព្វថ្ងៃនេះ? ឈារី បានធ្វើការស្វែងរុករក អស់រយៈពេល ១១ ឆ្នាំ ដើម្បីរកមើលនូវភាពសុខសាន្ដនេះ។ នេះគឺជាអ្វីដែលគាត់បានរុករកឃើញ នៅតាមដំណើរផ្លូវរបស់គាត់៖ 

ខ្ញុំនៅចងចាំវាយ៉ាងច្បាស់ក្រឡែត។ ថ្ងៃដែលខ្ញុំបានសម្រេចចិត្ដ ថាខ្ញុំមិនអាចរស់នៅដូចរបៀបឥឡូវបានតទៅទៀតឡើយ។

ដូចជីវិតរស់នៅសព្វថ្ងៃ ខ្ញុំបានដាក់ចិត្ដ គំនិត កម្លាំងទាំងប៉ុន្មាន ដើម្បីដើរតាមព្រះគ្រីស្ទ ហើយបែរជាឆ្លើយតបចំពោះជីវិត ដូចអ្វីដែលមនុស្សទូទៅ គាត់បានធ្វើទៅវិញ។ ខ្ញុំបានរស់នៅនៅក្នុងភាពភ័យខ្លាច និងខ្វល់ព្រួយ ប៉ុន្តែខ្ញុំបានដឹងថា ខ្ញុំមិនត្រូវរស់នៅតាមបែបយ៉ាងដូច្នេះ នោះទេ! ជារឿយៗ ខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលប្រាប់ថា ខ្ញុំមិនត្រូវភ័យខ្លាច និងមានអារម្មណ៍ភ័យព្រួយសម្រាប់អ្វីទាំងអស់។ ប៉ុន្តែ ការនេះ ស្ដាប់ទៅ វាមិនអាចទៅរួចឡើយ!

ព្រះជាម្ចាស់មានបន្ទូលជាច្រើននៅក្នុងព្រះគម្ពីរអំពីភាពភ័យខ្លាច ហើយនិងថ្នាំប្រឆាំងរបស់វា នោះគឺ៖ ភាពសុខសាន្ដ។ នៅក្នុងគ្រាមួយ ព្រះយេស៊ូវនិងសាវ័ករបស់ទ្រង់ បានធ្វើដំណើរ នៅលើទូក ឆ្លងកាត់សមុទ្រកាលីឡេ នៅពេលដែលព្យុះកំពុងបោកបក់យ៉ាងសន្ធោសន្ធៅ ចង់លេបត្របាក់ពួកគាត់។ ពួកគេខំប្រឹងព្យាយាមសង្វាតប្រឹងដងទឹកចេញពីទូក ហើយតើព្រះយេស៊ូវទ្រង់កំពុងធ្វើអីដែរ? ព្រះអង្គកំពុងលង់លក់បាត់! គឺនៅពេលព្យុះកំពុងតែក្រោធយ៉ាងខ្លាំង។

ពួកសាវ័កសួរដល់ទ្រង់៖ «លោកគ្រូ ព្រះអង្គមិនខ្វល់ទេឬអី ថាយើងជិតលង់ស្លាប់អស់ហើយ?» ព្រះយេស៊ូវបានតើនឡើង ហើយស្ដីបន្ទោសដល់ព្យុះនោះ ហើយវាក៏បានស្ងប់បាត់ឈឹងទៅ។ បន្ទាប់មក ព្រះអង្គសួរទៅពួកសាវ័កវិញ៖ «តើហេតុអ្វីបានជាអ្នកភ័យខ្លាចអ្វីម្ល៉េះ? តើអ្នកនៅមិនទាន់មានជំនឿទៀត ឬអី?» ម៉ាកុស ៤៖៤០ ។

នេះគឺជាកិច្ចសន្ទនាសង្ខេបទាំងមូល ដែលខ្ញុំធ្លាប់មាន រវាងរូបខ្ញុំហើយនិងព្រះជាម្ចាស់។ ខ្ញុំអាចមានអារម្មណ៍ថា ទ្រង់កំពុងសួរមកដល់ខ្ញុំ ថាហេតុអ្វីបានជាខ្ញុំភ័យខ្លាច ហើយរូបខ្ញុំបានឆ្លើយតបទៅដល់ទ្រង់ថា៖ «ឱ្យខ្ញុំប្រាប់ម៉េចទៀតព្រះអង្គ? សូមទ្រង់ទតមើលស្ថានភាពខ្ញុំទៅ! តើនរណាមិនភ័យខ្លាច ឬមិនភាំង បាននោះ?

នៅក្នុងដំណើរស្វែងរកភាពសុខសាន្ដរបស់ខ្ញុំ មានចំណុចមួយចំនួន ដែលបានបង្ហាញយ៉ាងច្បាស់ក្រឡែត។

  1. ស្ថានភាពរបស់ខ្ញុំ វាបានបញ្ជាក់ទៅលើកម្រិតនៃភាពសុខសាន្ដរបស់ខ្ញុំ។ ប្រសិនបើស្ថានភាពជីវិតរបស់ខ្ញុំ វាល្អប្រសើរ នោះខ្ញុំមានភាពសុខសាន្ដ។ ប្រសិនបើព្យុះ កំពុងរុំព័ទ្ធខ្ញុំ ខ្ញុំធ្លាក់ទៅជា តានតឹង ថប់បារម្ភ និងហត់នឿយរាល់ពេលវេលា—ដោយល្ហិតល្ហៃ ព្រោះតែអារម្មណ៍ទាំងឡាយរបស់ខ្ញុំ។ ខ្ញុំប្រៀបដូចជាសាវ័កទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងព្យុះនោះអ៊ីចឹង។ ខ្ញុំភិតភ័យចំពោះព្យុះ ការឈឺចាប់ និងភាំងស្មារតី ដោយសារតែខ្ញុំបានគិតថាព្រះជាម្ចាស់ ទ្រង់មិនខ្វល់ខ្វាយទេ។​ ប៉ុន្តែព្រះយេស៊ូវបាននាំខ្ញុំទៅដល់ចំណុចបន្ទាប់។
  2. ព្រះយេស៊ូវកំពុងព្យាយាមបង្រៀនដល់រូបខ្ញុំថា ភាពសុខសាន្ដ ពិតជាអាចទៅរួច មិនថាព្យុះនោះវាតូច ឬធំប៉ុណ្ណាក៏ដោយ។ តើអ្នកអាចយល់ពីអារម្មណ៍និងស្ថានភាពនេះទេ? វាពិតជាមិនងាយស្រួលនោះទេ មែនអត់? ខ្ញុំនៅតែមានភាពលំបាកលំបិន ក្នុងការយល់ដឹងអំពីរបៀបដែលព្រះយេស៊ូវ ទ្រង់អាចរំពឹងឱ្យខ្ញុំអាចមានបទពិសោធន៍ ចំពោះភាពសុខសាន្ដ ក្នុងគ្រាមានព្យុះ ទាំងខ្ញុំឆ្ងល់ថា តើព្រះអង្គពិតជាខ្វល់ខ្វាយដែរឬយ៉ាងណា រហូតដល់ពេលខ្ញុំចាប់ផ្ដើមយល់ដឹង អំពីចំណុចបង្ហាញជាក់ស្ដែង ជាបន្ទាប់នោះ។ 
  3. ព្យុះរបស់ខ្ញុំ បង្ហាញពីកម្រិតនៃការទុកចិត្ដរបស់ខ្ញុំ។ ភាពសុខសាន្ដមិនមែនមានន័យថា អ្វីៗទាំងអស់នៅក្នុងជីវិតរបស់ខ្ញុំ វាមានដំណើរទៅល្អរហូតនោះទេ។ វាមានន័យថា ការស្ថិតនៅក្នុងភាពសុខសាន្ដ នៅពេលមានព្យុះកំពុងតែរង្គោះរង្គើក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំបានរៀនទុកចិត្ដព្រះជាម្ចាស់ ហើយស្វែងរកភាពសុខសាន្ដ ទោះបីជានៅក្នុងព្យុះនានា។ តើអ្នកមានដែលធ្លាប់ទៅបុកនឹងជញ្ជាំង ឬបញ្ហានឹង ដែរហើយឬនៅ?

ការនេះបានបង្ហាញយ៉ាងច្បាស់ ថាខ្ញុំត្រូវការទីកន្លែងនិងពេលវេលា សម្រាប់លូតលាស់។ ប៉ុន្តែ ខ្ញុំបានរៀនថា មាគ៌ាទៅរកភាពសុខសាន្ដ ត្រូវបានរកឃើញ ដោយការទុកចិត្ដ និងការជួសជុលគំនិតរបស់យើង ទៅលើអង្គតែមួយ ដែលជាព្រះ ដែលព្យុះមិនអាចធ្វើឱ្យទ្រង់រង្គើ សូម្បីតែបន្តិច។ ការនេះមិនអាចកើតឡើងទៅរួច ក្នុងមួយយប់ទេ ប៉ុន្តែគឺបន្តិចម្ដងៗ ដោយភាពសុខសាន្ដបានបន្ថែម ហើយការសម្រាកបាននាំឱ្យព្រលឹងនឿយណាយ និងសោះកក្រោះរបស់ខ្ញុំ បានទទួលថាមពល សាជាថ្មីឡើងវិញ។ 

—ឈារី  

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Anxious For Nothing

ចុះប្រសិនបើមានផ្លូវប្រសើរជាងការខំប្រឹងប្រយុទ្ធតទល់នឹងភាពខ្វល់ព្រួយដែលមិនចេះចប់ ទាំងមិនអាចឱ្យអ្នកសម្រាន្ដលង់លក់នារាត្រីនោះ? ការសម្រាក ពិតប្រាកដជាមាន—ប្រហែលជានៅក្បែរៗជាងការគិតរបស់អ្នកទៅទៀត។ ចូរផ្លាស់ប្ដូរការភិតភ័យ ជំនួសនឹងភាពសុខសាន្ដ តាមរយៈគម្រោងអានរយៈពេល ៧ ថ្ងៃនេះ ដែលទទួលបានមកពី ព័ន្ធកិច្ច Life.Church ដោយយោងលើសារអធិប្បាយរបស់ លោកគ្រូគង្វាល ហ្រ្គេក ហ្រ្គូឆេល នៅក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា មិនភ័យព្រួយសម្រាប់អ្វីទាំងអស់។

More

យើងខ្ញុំសូមអរគុណដល់ LifeChurch.tv ដែលបានផ្ដល់គម្រោងអាននេះ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់: https://www.life.church/

គម្រោងអានដែលពាក់ព័ន្ធ