មិនភ័យព្រួយសម្រាប់អ្វីទាំងអស់គំរូ

Anxious For Nothing

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

រត់គេចរហូត 

ការរស់នៅជាមួយនឹងភាពទុក្ខព្រួយកង្វល់ មានលក្ខណៈស្រដៀងមែនទែន ទៅនឹងការរស់នៅបែបរត់គេចខ្លួន—គ្រាន់ថាការរត់នោះ គឺរត់គេចចេញពីជីវិតផ្ទាល់របស់អ្នក។ មានភាពស្លន់ស្លោមកស្ថិតនៅក្នុងទ្រូង ក្នុងខណៈដែលអ្នកព្យាយាមយ៉ាងទាន់ហន់ ដើម្បីគេចចេញឱ្យផុតទៅដល់ទីមានសុវត្ថិភាព ប៉ុន្តែមើលទៅប្រៀបបីដូចជាទៅមិនដល់ទាល់តែសោះ។ កង្វល់ព្រួយ វិលវក់ក្នុងល្បឿនដ៏លឿន អណ្ដែតជុំវិញក្នុងគំនិតរបស់អ្នក ដែលធ្វើឱ្យអ្នកពិបាកដកដង្ហើម ក្ដីភ័យខ្លាចហើមធំឡើងៗ បង្កឱ្យអ្នកខ្វះការគិត ខ្វះការសម្រេចចិត្ដ និងត្រឡប់ទៅជាសង្ស័យខ្លួនឯង។ 

ស្ដាប់ទៅដូចអ៊ីចឹងអត់? មាននូវសម្ពាធឥតស្រាកស្រាន្ដ ដែលនឹងគ្មានថ្ងៃបញ្ចប់ សម្រាប់ជីវិតរបស់អ្នក—អ៊ីមែលមានមិនចេះចប់ ដំណឹងមានកុះករហូរហៀរក្នុងទូរស័ព្ទរបស់យើង ហើយកុំភ្លេចផងដែរ ថាមានការប្រៀបធៀបនានា ដែលជាអន្ទាក់ ក្នុងបណ្ដាញសង្គម ដែលតែងលុកលាយក្នុងជីវិតរបស់យើង។ ដូច្នេះ តើយើងគួររស់នៅជាមួយការទាំងនេះ បានយ៉ាងដូចម្ដេច នៅពេលយើងដឹងថា ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូ ព្រះអង្គត្រាស់ហៅយើងឱ្យរស់នៅ ក្នុងជីវិត ដែលមិនភ័យព្រួយសម្រាប់អ្វីទាំងអស់នោះ? 

ជារឿយៗ យើងបន្ទុកទម្ងន់ ដោយវិប្បដិសារី និងចិត្ដមានកំហុស ដោយសារតែយើងគិតថា ក្នុងនាមជាគ្រីស្ទបរិស័ទ យើងមិន គួរ មានអារម្មណ៍បែបយ៉ាងដូច្នេះឡើយ។ 

ប៉ុន្តែចុះបើយើងអាចឈប់រត់ពីអ្វីមួយ ហើយចាប់ផ្ដើមរត់ ទៅឯ នរណាម្នាក់ វិញនោះ? 

យើងអាច។ អ្នកអាច។ សេចក្ដីសន្យា ដែលថាយើងអាចរស់នៅដោយមិនភ័យព្រួយសម្រាប់អ្វីទាំងអស់នោះ មិនមានមូលដ្ឋាន នៅលើអ្វីដែលយើងអាចផលិតនោះទេ ប៉ុន្តែគឺស្ថិតនៅក្នុងវត្ដមានរបស់ព្រះជាម្ចាស់នោះវិញ។ ចូរពិនិត្យមើលទៅលើអត្ថបទគម្ពីរ ថាតើ ភីលីព ៤៖៦-៧ (RKOV16) បានចែងអំពីអ្វីដែរ៖ 

កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។

ដោយការប្រព្រឹត្ដខ្លួនឯង យើងពិតគ្មានសង្ឃឹមទេ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងទុក្ខព្រួយកង្វល់នោះ។ ប៉ុន្តែជាមួយនឹងព្រះជាម្ចាស់? យើងមានទីសម្រាប់ចូលទៅឯព្រះវត្ដមានព្រះ ដែលអាចផ្ដល់ឱ្យយើងនូវភាពសុខសាន្ដ ដែលយើងមិនទាំងអាចផ្ដើមយល់ដឹងបានផង។ 

តើមានអ្វីដែលកាន់តែប្រសើរជាងនេះទៅទៀត អំពីសេចក្ដីសន្យានោះ? វាជាដំណើរដែលបន្តមានទៅមុខ។ នៅក្នុងគ្រប់ស្ថានភាពទាំងឡាយ។ ជារៀងរាល់ពេលវេលា យើងចាប់ផ្ដើមមានអារម្មណ៍ភ័យព្រួយ យើងអាចចូលទៅឯព្រះជាម្ចាស់ ដើម្បីទទួលបានភាពសុខសាន្ដរបស់ទ្រង់ ដោយសារតែភាពសុខសាន្ដទ្រង់ គឺជាផលនៃព្រះវត្ដមានរបស់ព្រះអង្គ។ 

កង្វល់ភ័យព្រួយនឹងមិនរសាត់បាត់ទៅភ្លាមៗឡើយ។ ពីមួយគ្រាទៅមួយគ្រា ប្រៀបដូចជាដំណើរបន្តទៅមុខ នៃការស្វះស្វែងរកនូវព្រះវត្ដមាននៃព្រះ។ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ យើងនឹងចែករំលែក រឿងនានា ដែលដកស្រង់ពីដំណើរជីវិតមនុស្សសាមញ្ញៗ ដែលពួកគាត់បានតយុទ្ធជាមួយនឹងទុក្ខព្រួយកង្វល់ និងអ្វីៗទាំងឡាយ ដែលពួកគាត់បានរៀន នៅក្នុងដំណើរជីវិតរបស់ពួកគាត់។ 

តើអ្នកចង់រៀនបន្ថែមទៀតអំពីការរស់នៅ មិនភ័យព្រួយសម្រាប់អ្វីទាំងអស់ ដែរឬទេ? ចូរពិនិត្យនិងសាកមើលសារមេរៀន យោង នានា ដើម្បីឱ្យអ្នកអាចទទួលបាននូវភាពសុខសាន្ដ បន្ថែមទៀត។ 

*ប្រសិនបើអ្នកមានអាការៈបញ្ហាសុខភាព ដែលនាំឱ្យអ្នកងាយនឹងមានភាពភ័យព្រួយ ឬថប់បារម្ភ វាគឺជាការចាំបាច់ ដែលអ្នកត្រូវស្វែងរកជំនួយ តាមតម្រូវការរបស់អ្នក។ ប្រសិនបើអ្នកមានអាការៈនេះមែន ចូរទៅរកគ្រូពេទ្យរបស់អ្នក។ ការស្វែងរកជំនួយ មិនមែនមានន័យថាអ្នកជាមនុស្សទន់ជ្រាយនោះឡើយ ប៉ុន្តែវាមានន័យថា អ្នកជាមនុស្សមានប្រាជ្ញា ទៅវិញទេ។

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Anxious For Nothing

ចុះប្រសិនបើមានផ្លូវប្រសើរជាងការខំប្រឹងប្រយុទ្ធតទល់នឹងភាពខ្វល់ព្រួយដែលមិនចេះចប់ ទាំងមិនអាចឱ្យអ្នកសម្រាន្ដលង់លក់នារាត្រីនោះ? ការសម្រាក ពិតប្រាកដជាមាន—ប្រហែលជានៅក្បែរៗជាងការគិតរបស់អ្នកទៅទៀត។ ចូរផ្លាស់ប្ដូរការភិតភ័យ ជំនួសនឹងភាពសុខសាន្ដ តាមរយៈគម្រោងអានរយៈពេល ៧ ថ្ងៃនេះ ដែលទទួលបានមកពី ព័ន្ធកិច្ច Life.Church ដោយយោងលើសារអធិប្បាយរបស់ លោកគ្រូគង្វាល ហ្រ្គេក ហ្រ្គូឆេល នៅក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា មិនភ័យព្រួយសម្រាប់អ្វីទាំងអស់។

More

យើងខ្ញុំសូមអរគុណដល់ LifeChurch.tv ដែលបានផ្ដល់គម្រោងអាននេះ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់: https://www.life.church/

គម្រោងអានដែលពាក់ព័ន្ធ