#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 34 ក្នុងចំណោម 48 ថ្ងៃ

“ហ្វូ សៃជី ភេហ្គាស៊ូស” ជាសត្វសេះប្រណាំងដែលមានលក់បានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក។ 

វាលក់ក្នុងតម្លៃ៦៤លានដុល្លា ទោះបីជាអ្នកមិនជឿក៏ដោយ។ សេះមួយក្បាល តែតម្លៃកប់ពពក។ 

មានតែសេះដែលល្អបំផុតទេដែលអាចចូលការប្រណាំងសេះក្នុងក្រោលបាន។ ស្កត បានធ្វើដំណើរជុំវិញពិភពលោក ដើម្បីស្វែងរកសេះដែលល្អជាងគេក្នុងពិភពលោក។ សេះដែលចាញ់ពិន្ទុនិងយឺតត្រូវបានដកចេញ ហើយមានតែសេះដែលល្អបំផុតប៉ុណ្ណោះ ហើយអាចយកឈ្នះនៅក្រោលប្រណាំងទេ ទើបគេទុកបន្ត។

នៅពេលដែលអ្នកដើរចេញពីផ្ទះរបស់អ្នកនៅថ្ងៃនេះ អ្នកនឹងធ្វើនូវអ្វីដែលស្រដៀងនេះ តិច ឬច្រើន។ អ្នកប្រហែលនឹងមិនស្វែងរកសេះប្រណាំងដែលមានទេពកោសល្យ ឬដូចជាម្ចាស់ក្រោលដែលបដិសេធសេះដែលគ្មានទេពកោសល្យនោះទេ យើងមានបំណងដើរចេញពីអ្នកដែលយើងមិនស្គាល់ មិនចូលចិត្ត ឬអ្នកដែលមិនចូលចំណោមគេ។ យើងគឺដូចជាមិនខ្វាយខ្វល់អ្វីទាំងអស់។

នៅក្នុងអត្ថបទនេះ នៅពេលព្រះយេស៊ូមានព្រះបន្ទូលពីចៀម គឺទ្រង់សម្តៅលើមនុស្ស។ ព្រោះទ្រង់មិនត្រឹមតែខ្វាយខ្វល់ពីមនុស្សដែលដើរតាមទ្រង់ហើយនោះទេ គឺទ្រង់ខ្វល់ពីមនុស្សគ្រប់គ្នា។ មិនខ្វល់ថាអ្នកមកពីណា មិនខ្វល់ថាអ្នកមានរូបរាងយ៉ាងម៉េច ឬ អតីតកាលអ្នកយ៉ាងណា ព្រះយេស៊ូមានកន្លែងសម្រាប់អ្នកនៅក្នុងហ្វូងចៀមរបស់ទ្រង់។ គ្មានអ្វីដែលព្រះយេស៊ូចង់បានជាង មានទំនាក់ទំនងជាមួយអ្នកនោះទេ។  ហ្វូងចៀមរបស់ទ្រង់មិនមែនជាក្លឹបផ្តាច់មុខសម្រាប់តែវីរជននោះទេ ក៏ប៉ុន្តែគឺសម្រាប់មនុស្សគ្រប់គ្នា។

តើអ្នកមើលឃើញមនុស្សនៅជុំវិញអ្នកក្នុងរបៀបបែបណា? ទោះបីជាគេជាមនុស្សដែលពិបាក។ ព្រះយេស៊ូមិនមែនគ្រាន់តែទៅតាមតារាល្បី ឬ អ្នកដែលគេទទួលស្គាល់ មនុស្សដែលតែងតែល្អឥតខ្ចោះ មើលទៅអស្ចារ្យ   និងអ្នកដែលត្រូវរ៉ូវជាមួយមនុស្សគ្រប់គ្នាទេ។ គឺទ្រង់ទតឃើញតម្លៃដែលទ្រង់បានដាក់ក្នុងយើងម្នាក់ៗ។

ការអនុវត្ត:

១. នៅពេលដែលអ្នកសន្ទនាជាមួយបុគ្គលដែល “ពិបាក” នៅសប្តាហ៍នេះ សូមឈប់មួយភ្លែត ដើម្បីអធិស្ធានថាព្រះនឹងបើកភ្នែកអ្នកឲ្យមើលទៅកាន់បុគ្គលនោះ ក្នុងរបៀបដូចជាទ្រង់មើលឃើញពួកគេ

២. តើអ្នកកំពុងនាំ “ចៀមវង្វេង” ណាមួយមកដែរឬទេ? តើក្នុងបរិយាកាសបែបណាដែលព្រះបានដាក់អ្នក ហើយតើអ្នកបាននាំយកភាពវិជ្ជមាននៅកាន់ទីនោះដែរឬទេ? ប្រសិនបើ ទេ តើអ្នកនឹងផ្លាស់ប្តូរវាយ៉ាងដូចម្តេច?

René Wagner - ICF Leipzig

អត្ថបទគម្ពីរ

ថ្ងៃ 33ថ្ងៃ 35

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus