#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 36 ក្នុងចំណោម 48 ថ្ងៃ

“នៅជាប់” នឹងព្រះយេស៊ូជាពាក្យញឹកញាប់ដែលនឹងប្រើក្នុងអត្ថបទនេះ

ខ្ញុំមានរឿងមួយសម្រាប់អ្នក វាគឺអំពីលោកឃឺតជាអ្នកផលិតស្រា: គាត់កំពុងឈរនៅចុងបញ្ចប់នៃចំការទំពាំងបាយជូររបស់គាត់នៅពេលគាត់បានកត់សម្គាល់ថាមានបញ្ហាកើតឡើងជាមួយចំការទំពាំងបាយជូររបស់គាត់។

ស្លឹកធ្លាក់ហើយគាត់លឺអំពីទុក្ខទំពាំងបាយជូថ្ងូរ។ ទំពាំងបាយជូរ បឺហ្គឹនឌី យំជាចម្រៀង។  គាត់ស្តាប់មួយសន្ទុះបន្ទាប់មក គាត់បានធ្វើនូវអ្វីដែលម្ចាស់ចម្ការតែងធ្វើ។ គាត់និយាយទៅកាន់ដំណាំ។ វាដល់ពេលដែលម្ចាស់ត្រូវនិយាយសន្ទនា។ គាត់ដាក់កៅអីនៅចំកណ្តាលជួរ ដោះមួកចេញ ហើយលើទឹកចិត្តពួកគេ: “អ្នកទាំងអស់គ្នា តើមានបញ្ហាអី? ហេតុអីអ្នកមើលទៅក្រៀមក្រំម្ល៉េះ?ខ្ញុំចង់ឲ្យទំពាំងបាយជូរនេះខុសប្លែកពីមុន”

គ្មាននរណាម្នាក់និយាយអីសោះបន្ទាប់មកដើមទំពាំងបាយជូរតូចមួយបានធ្វើសកម្មភាពហើយនិយាយ:”ខ្ញុំមិនអាចទៅមុខទៀតបាន” 

“ខ្ញុំព្យាយាមរុញហើយកៀប ប៉ុន្តែផ្លែទំពាំងបាយជូរមិនចង់ចេញមកសោះ”

មែកដទៃទៀតងក់ក្បាល យល់ស្រប

“សូម្បីតែសារជាតិចិញ្ចឹមក៏ខ្ញុំមិនទទួលបានដែរ ព្រោះខ្ញុំរងទុក្ខមិនអាចបង្កើតកូនបាន” ម្នាក់ទៀតក៏រអ៊ូបន្តបន្ទាប់។

បន្ទាប់ពីនោះម្នាក់ទៀតនិយាយដោយមនោសញ្ចេតនាថា:”ខ្ញុំមិនអាចទ្រាំទៀតទេ ជីវិតពិបាកណាស់នៅរដូវស្លឹកឈើជ្រុះ នៅពេលដែលខ្ញុំមើលឃើញផ្កាដទៃទៀត….”

នៅចំចំណុចមួយ លោកឃឺត បាននិយាយកាត់:”អ្នកទាំងអស់គ្នា គ្មានអីត្រូវសង្ស័យទេថា ហេតុអីបានជាអ្នកមិនសប្បាយចិត្ត គឺអ្នកកំពុងតែ

ព្យាយាមធ្វើអ្វីដែលអ្នកមិនអាចធ្វើបាន ហើយដោយសារការនេះ អ្នកក៏ភ្លេចធ្វើនូវអ្វីដែលអ្នកត្រូវបានបង្កើតមកដើម្បីធ្វើវា។ សូមបញ្ឈប់បង្ខំវាឲ្យកើតផលផ្លែ  អ្នកគ្រាន់តែត្រូវនៅជាប់នឹងដើម ដូច្នេះសូមឈប់យំ។អ្នកនឹងភ្ញាក់ផ្អើលពីអ្វីដែលអ្នកនឹងនាំមក!”

អ្នកគិតថាការសន្ទនាបែបនេះ គ្មានប្រយោជន៍មែនទេ? វាមានប្រយោជន៍ រវាងព្រះនិងកូនៗរបស់ទ្រង់ ហើយទ្រង់ស្តាប់លឺនូវការរអ៊ូបែបនេះជារៀងរាល់ថ្ងៃ។

“ជីវិតខាងព្រលឹងវិញ្ញាណខ្ញុំមិនសូវមានរឿងអ្វីច្រើនកើតឡើងទេ។ ផលផ្លែដែលខ្ញុំបាននាំមកគឹភាពភ័យខ្លាចនិងការព្រួយបារម្ភ” គ្មានផលផ្លែនិងពោរពេញដោយការបារម្ភ - ការនេះឆ្លុះបញ្ចាំងច្រើនមែនទែនមកកាន់ជីវិតយើងផ្ទាល់។

ប្រាកដណាស់ថាយើងចង់នាំមកនូវអំណរទៅកាន់មនុស្សដទៃវក្នុងរបៀបដូចគ្នាទៅនឹងម្ចាស់ចម្ការដ៏ល្អដែរ ហើយយើងព្យាយាម ធ្វើអំពើល្អ… Kurt ធ្វើវាជារឿង​ធម្មតា។ "អ្នកទាំងអស់គ្នា, អ្នកត្រូវតែនៅជាប់ទីនោះ។ "

ការអនុវត្ត:

១. សូមចំណាយពេល៥នាទី ដើម្បីជួបជាមួយព្រះយេស៊ូ

២. ប្រាប់ទ្រង់អំពីអ្វីដែលរំខានអ្នក ហើយសូមស្តាប់នូវពាក្យកម្សាន្តចិត្តរបស់ទ្រង់

Jörg Gräfingholt - ICF Freiburg

អត្ថបទគម្ពីរ

ថ្ងៃ 35ថ្ងៃ 37

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus