#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
តើអ្វីជាការរាំងស្ទះ?
ព្រះយេស៊ូលួសតែមែកណាដែលមានផលផ្លែតែប៉ុណ្ណោះដោយស្របតាមអ្នកដែលរស់នៅតាមព្រះហឬទ័យរបស់ទ្រង់។ ទ្រង់ធ្វើការនេះព្រោះទ្រង់ស្រលាញ់ពួកគេ! វាទាក់ទងនឹងការកាត់ចោលផ្នែកដែលមិនចាំបាច់ ដើម្បីអោយគុណភាពកាន់តែប្រសើរឡើងនៅឆ្នាំក្រោយ។ ប្រសិនបើគ្មានការកាត់ចោល នោះការប្រមូលផលនឹងទទួលបានតិចទៅៗ ហើយនៅទីបញ្ចប់វាក៏អាចនឹងគ្មានផ្លែតទៅទៀត។
ការលួសមែកនេះវាឈឺ,តើត្រូវដែរទេ?ហើយតើមាននរណាដែលចូលចិត្តក្នុងការកាត់ចោលអ្វីមួយឬក៏បោះបង់អ្វីមួយចោល?ឬក៏ឈប់ធ្វើនូវអ្វីដែលយើងរីករាយក្នុងការធ្វើវាអស់រយៈពេលជាយូរមកហើយ?
ក្រៅពីនេះការទាំងអស់នោះវាជាការល្អ ដែលព្រះផ្ទាល់បានគិតឡើងមកនិងបង្កើតការទាំងនោះ។
ខ្ញុំមិនបានធ្វើឲ្យនរណាម្នាក់មានគ្រោះថ្នាក់ ដោយសារការទាំងនេះ,តើត្រូវទេ?
សំនួរមកពីការមើលឃើញរបស់ព្រះនោះគឺ៖
តើការអ្វីខ្លះដែលល្អ ប៉ុន្តែឆក់យកកម្លាំងអ្នក ពេលវេលា ឬ លុយ ដែលអ្នកត្រូវការដើម្បី
ឲ្យគម្រោងការរបស់ព្រះបានបំពេញក្នុងជីវិតអ្នក?
អ្វីដែលពិបាកគឺការរកចម្លើយមួយដែលស្មោះត្រង់ ពេលខ្លះ យើងប្រៀបដូចជាមនុស្សពិការ ឬ យើងមិនចង់សារភាពកិច្ចការនេះមកកាន់ខ្លួនឯង។
វាអាចជាជំនួយមកកាន់យើង ប្រសិនបើយើងសុំមិត្តយើងឲ្យសួរសំនួរខាងក្រោមនេះមកកាន់យើង:
តើមានកិច្ចការអ្វីខ្លះដែលអ្នកបានលឺការលើកទឹកចិត្តពីព្រះវិញ្ញាណបរិសុទ្ធ?
តើអ្នកនឹងបាត់បង់ច្រើនទេ ប្រសិនបើអ្នកបោះបង់ចោល?
តើអ្វីដែលមើលទៅល្អ ប៉ុន្តែរាំងអ្នកមិនឲ្យបង្កើតផលផ្លែ?
វាអាចជាបំណងចិត្តរបស់អ្នកដែលចង់បានផ្ទះផ្ទាល់ខ្លួន ទម្លាប់ដែលត្រូវចំណាយពេលច្រើន ឬ ការផឹកគ្រឿងស្រវឹង។ នៅពេលដែលវាកាន់តែច្បាស់ថាតើអ្វីដែលមិនបានផ្តល់ផលប្រយោជន៍ សម្រាប់អ្នក(តាមរយៈការមើលឃើញរបស់ព្រះ) សម្រាប់ការលូតលាស់របស់អ្នក អ្នកអាចផ្តល់ឲ្យនិងទុកចិត្តលើព្រះ។
អ្នកអាចប្រាកដបាន តាមរយៈមុខជំនួញនៃការផលិតស្រាទំពាំងបាយជូរ ការប្រមូលផលនិងជាពិសេសគុណភាពនៃផលផ្លែនឹងកើនឡើង។ ទុកចិត្តលើអ្នកដាំទំពាំងបាយជូរ:អ្វីគ្រប់យ៉ាងនឹងមិនធ្លាក់ចុះទេ វានឹងនាំមកនូវអំណរ។
ការអនុវត្ត:
សូមចូលទៅកាន់នរណាម្នាក់ដែលអ្នកអាចចែកចាយនៅរឿងគ្រប់យ៉ាងនិងលន់តួទៅកាន់ព្រះជាម្ចាស់នូវរឿងដែលរំខានអ្នក និងអ្វីដែលដកអ្នកចេញពីគោលបំណងរបស់ព្រះជាម្ចាស់។ប្រគល់ការទាំងអស់នោះទៅកាន់ព្រះ តាមរយៈការអធិស្ឋាននិងសុំការលើកលែងទោសពីព្រះនិងសន្តិភាពពីទ្រង់។
Jörg Gräfingholt - ICF Freiburg
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus