#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
នៅថ្ងៃមុនពិធីនេះព្រះយេស៊ូបានបើកសម្តែងនូវការអស្ចារ្យ ជាមួយនំប៉័ងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ(យ៉ូហាន ៦:១-១៣) ប្រជាជនមានភាពរីករាយនិងចង់ដាក់ព្រះយេស៊ូធ្វើជាស្តេចរបស់ពួកគេ ហើយនៅថ្ងៃបន្ទាប់ប្រជាជនមកជួបជុំគ្នា ពួកគេស្វែងរកព្រះយេស៊ូប៉ុន្តែរកមិនឃើញព្រោះនៅពេលយប់ទ្រង់បានដើរឆ្លងកាត់ទៅទន្លេម្ខាងទៀត ដោយដើរលើទឹក។ ទោះបីជាយ៉ាងណា ប្រជាជនបានខកខានក្នុងដែលទ្រង់ធ្វើការអស្ចារ្យ នេះ ទោះបីជាពួកគេរងចាំដោយចិត្តរំភើប ប៉ុន្តែពួកគេចង់ឃើញការអស្ចារ្យ នេះមួយផ្សេងទៀត។
ព្រះយេស៊ូវជ្រាបថាគេប្រាថ្នាចង់ភ្ញាក់ផ្អើល ហើយទ្រង់ព្យាយាមបញ្ជាក់យ៉ាងច្បាស់ថាការអស្ចារ្យ ពីថ្ងៃមុនបានធ្វើឱ្យពួកគេភ័យខ្លាចនៅលើផ្ទៃនៃព្រលឹងរបស់ពួកគេ។ ប៉ុន្តែពួកគេបានភ្លេចពីការអស្ចារ្យ ដ៏ពិតប្រាកដ: ការអស្ចារ្យ ដ៏ពិតមិនមែនជានំបុ័ងធ្វើពីស្រូវសាលីដ៏ឆ្ងាញ់ដែលបានបំពេញវាក្នុងរយៈពេលជាក់លាក់មួយនោះទេ ប៉ុន្តែជានំបុ័ងដ៏ទេវភាពដែលពិតជាពេញចិត្តជារៀងរហូតហើយថែមទាំងផ្តល់ជីវិតអស់កល្បផងដែរ។
ព្រះយេស៊ូបានធ្វើការភ្ញាក់ផ្អើលទៅកាន់មនុស្សទាំងនោះនឹងបកស្រោយសំណួរចម្លើយពីររបៀបដែលទទួលបាននំបុ័ង។ វាមិនមែនជាអាថ៌កំបាំងឬអាកប្បកិរិយាជាក់លាក់មួយដែលជឿព្រះនោះទេ។ ព្រះយេស៊ូវមានបន្ទូលថាវាគ្រប់គ្រាន់ហើយក្នុងការជឿលើព្រះនាមរបស់ព្រះជាម្ចាស់។
ស្តាប់ទៅដូចជាងាយស្រួលសម្រាប់ខ្ញុំ គ្រាន់តែមានជំនឿ….នេះជាអ្វីដែលខ្ញុំធ្វើរួចស្រាប់ទៅហើយ។
ប៉ុន្តែតើខ្ញុំពិតជាជឿមែនទេ? តើខ្ញុំពិតជាជឿថាព្រះយេស៊ូយាងមកផែនដីនេះសម្រាប់ខ្ញុំទេ?
ដែលថាទ្រង់សុគតសម្រាប់ខ្ញុំ ទោះបីជាខ្ញុំមិនសាកសមទទួលវា? ថាព្រះចង់ឲ្យខ្ញុំស្កប់ស្កល់?
ដែលថាព្រះចង់ឲ្យខ្ញុំមានជីវិតពេញបរិបូណ៌?
ប្រសិនបើខ្ញុំពិតជាបានយល់ដឹងពិតមែន នោះ ខ្ញុំអាចនឹងស្កប់ស្កល់បាត់ទៅហើយ។ នោះខ្ញុំនឹងមិនចាំបាច់ដណ្តើមនំមួយចំណិតនោះទេ នោះខ្ញុំនឹងមិនចាំបាច់ប្រកួតប្រជែងចង់បានការទទួលស្គាល់ពីមនុស្ស ប៉ុន្តែខ្ញុំនឹងទទួលបានការទទួលស្គាល់ដែលខ្ញុំត្រូវការ។
ហើយនៅពេលនោះខ្ញុំបានកត់សម្គាល់ថាផ្លូវនៅពីមុខខ្ញុំ ហើយថាខ្ញុំតែងតែសម្លឹងមើលអ្វីដែលនៅទីនេះនិងអ្វីដែលស្ថិតនៅឥឡូវ ឬមិនបានយល់ពីការអស្ចារ្យ ឲ្យបានជ្រៅ។ តើខ្ញុំអាចចាប់ផ្តើមជឿម្តងទៀតបានយ៉ាងម៉េច ជាពិសេសនៅពេលខ្ញុំមិនដែលមានបទពិសោធន៍នៃការព្យាបាលឬការបើកបង្ហាញពីព្រះផងនោះ?
ការអនុវត្ត:
សូមនិយាយជាមួយព្រះពីស្ថានភាពដែលអ្នកមិនធ្លាប់មានបទពិសោធន៍ជាមួយទ្រង់និងសួរទ្រង់ប្រសិនបើទ្រង់ពិតជាគង់នៅទីនោះ។ ក្នុងការអធិស្ឋានសូមប្តូរការខកចិត្តរបស់អ្នកដោយការទុកចិត្តថ្មីនិងសូមឲ្យព្រះយេស៊ូធ្វើការតាមរយៈស្នាមរបួសនិងភាពភ័យខ្លាចទាំងនេះ។
Andreas Hörner – ICF Grünheide
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus