#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 6 ក្នុងចំណោម 48 ថ្ងៃ

​​​​​​​​​​​​​​​​“សេចក្តីអធិស្ឋាននៃព្រះជាម្ចាស់” ប្រហែលជាការអធិស្ធានដ៏ល្បីនៅក្នុងព្រះគម្ពីរ។ នៅកាលពីកុមារភាពរបស់ខ្ញុំ​​​ ខ្ញុំត្រូវការរៀនទន្ទេញអត្ថបទនេះដោយចាំក្នុងចិត្តនៅក្នុងថ្នាក់រៀនខ្ញុំ។ ហើយនៅក្នុងអំឡុងពេលនោះ​វាដូចជាកំណាព្យ ដ៏គួរឲ្យធុញសម្រាប់ខ្ញុំ។​ មួយសប្តាហ៍ទៅមួយសប្តាហ៍វាដក់ជាប់ក្នុងមាត់ខ្ញុំ។​ ថ្ងៃនេះ “សេក្តីអធិស្ធាននៃព្រះជាម្ចាស់” បានក្លាយជាអ្វីមួយដ៏សំខាន់សម្រាប់ខ្ញុំ​លើសពីពាក្យធម្មតា ហើយខ្ញុំមិនចាំបាច់គិតថា តើពាក្យនោះមានអត្ថន័យយ៉ាង ណានោះទេ វាជាបញ្ជីផ្ទៀងផ្ទាត់។​ បញ្ជីផ្ទៀងផ្ទាត់សម្រាប់ប្រចាំថ្ងៃ ដែលវាត្រូវបានតម្រៀបតាមអ្វីដែលសំខាន់មុន។  ​តើតាមរយៈការនេះខ្ញុំចង់មានន័យដូម្តេច?

១​​. ព្រះអង្គជាព្រះអស្ចារ្យ​   ជាស្តេច​ និងជាបិតារបស់ខ្ញុំ

ឱ​ព្រះ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​អើយ! 

សូម​សម្តែង​ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គឲ្យ​មនុស្ស​លោក​ស្គាល់

២. គំនិតរបស់ទ្រង់គឺល្អប្រសើជាងគំនិតខ្ញុំ ​នេះជាមូលហេតុដែលបំណងព្រះហឬទ័យរបស់ទ្រង់គួរតែបានសម្រេច 

សូម​ឲ្យ​ព្រះ‌រាជ្យ*ព្រះអង្គ​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫទ័យ​ទ្រង់បាន​សម្រេច​នៅ​លើ​ផែនដី ដូច​នៅ​ស្ថាន​បរម‌សុខ​ដែរ។

៣. សូមផ្តល់កម្លាំងឲ្យកូនដើម្បីដើរតាមទ្រង់ សូម​ប្រទាន​អាហារដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។

៤ ខ្ញុំនឹងអត់ទោសទៅកាន់អ្នកដទៃ​ព្រោះទ្រង់បានអត់ទោសមកកាន់ខ្ញុំ

សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ ដូច​យើង​ខ្ញុំ​បានអត់‌ទោស​ឲ្យអស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។

ព្រះយេស៊ូជាពិសេសសូមបានបញ្ជាក់បង្ហាញមកយើងថាយើងមិនគួរនិយាយចេញនូវអត្ថបទរបស់ទ្រង់ដូចជារបៀប ដែល យើងសូត្រនូវកំណាព្យនៃក្តីស្លាប់នោះឡើយ។​ ទ្រង់ចង់ឲ្យយើងឆ្លុះបញ្ចាំងលើវា ហើយនាំយកនូវចំណុច នេះទៅកាន់ព្រះជាថ្មីជារៀងរាល់ថ្ងៃ។​ ការចែកចាយនេះ​វាគ្រប់គ្រាន់ហើយសម្រាប់អ្នកដើម្បីយកមកគិតអំពីវា​ ប៉ុន្តែសូមឲ្យខ្ញុំបានចង្អុលបង្ហាញអ្វីមួយទៅកាន់អ្នក។

យើងកំពុងស្ថិតនៅសប្តាហ៍ដែលនិយាយពី “នំបុ័ងជីវិត”​ ដូចនេះសូមក្រឡេកមើល (ខទី១១) ។

សូម​ប្រទាន​អាហារដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។

មើលទៅប្រយោគនេះដូចខ្លី និងមិនសំខាន់សោះ វាសឹងតែលុបបាត់ដោយសារខគម្ពីរដែលវែងទៅហើយ។ ខ្ញុំអាចនឹងសរសេរនូវសេចក្ដីអធិប្បាយដោយប្រើខគម្ពីរបន្ទាប់ ប៉ុន្តែព្រះយេស៊ូបានផ្តល់អ្វីមួយមកកាន់គំនិតរបស់ខ្ញុំ គឺនៅពេលដែលទ្រង់បានមានបន្ទូលឲ្យយើងសុំនូវអាហារប្រចាំថ្ងៃ។

តើអ្នកមានកត់សម្គាល់អ្វីមួយដែរទេ? យើងទទួលបានអំណាចនូវនំបុ័ងដ៏សំខាន់មុននឹងយើងអត់ទោស។​ តើអ្នកមានស្គាល់ការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានមនុស្សម្នាក់មិនព្រមស្ងាត់សោះរហូតទាល់តែបានញ៉ាំសូកូឡាទេ? ប្រសិនបើយើងមិនចេះស្ងប់ចិត្តពីខាងក្នុងមកទេ នោះយើងនឹងពិបាកក្នុងការអត់ទោស។ វាស្រដៀងគ្នាទៅនឹងពេលដែលអ្នកស្ថិតក្នុងអារម្មណ៍មិនល្អ ព្រោះពោះអ្នកឃ្លាន។ នេះជាមូលហេតុដែលយើងត្រូវញ៉ាំនំបុ័ងខាងព្រលឹងវិញ្ញាណជាប្រចាំ។

ការអនុវត្ត:

សូមអធិស្ធានដោយប្រុងប្រយ័ត្នចំពោះ ”អាហាររបស់ព្រះអម្ចាស់” ដូចជាបញ្ជីដែលត្រូវធ្វើ។ សូមបានសម្រាកនិងសរសេរបន្ថែមនៅពាក្យផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងនេះ ហើយសូមចងចាំថាអ្នកត្រូវការនំបុ័ងជារៀងរាល់ថ្ងៃដើម្បីអាចធ្វើការអត់ទោសបាន។

Andreas Hörner – ICF Grünheide

អត្ថបទគម្ពីរ

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus