#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 11 ក្នុងចំណោម 48 ថ្ងៃ

ក្តីស្រលាញ់មួយដែលជ្រៅនិងគ្មានលក្ខខណ្ឌគឺក្តីស្រលាញ់រវាងឪពុកម្តាយនិងកូន។ ទំនាក់ទំនងនេះហើយដែលផ្តល់ក្តីសង្ឃឹម ការគាំទ្រនិងការប្រយុទ្ធ ដើម្បីកុំឲ្យទំនាក់ទំនងនេះអាចបំបែកបំបាក់បាន។

ក្តីស្រលាញ់ដ៏អស្ចារ្យ  នេះជាញឹកញាប់យើងអាចមើលឃើញតាមរយៈស្ថានភាពអាកក្រក់ នៅពេលដែលកូនៗរងទុក្ខ នោះឪពុកម្តាយធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីជួយកូនៗ។ប្រសិនបើកូនពេញដោយការសង្ស័យមកលើខ្លួនឯង ឪពុកម្តាយតែងតែស្វែងរកដំណោះស្រាយដើម្បីលើកទឹកចិត្តកូន។ ក្នុងករណី មានការភ័យខ្លាចខ្លាំង គ្រាន់តែមានឪពុកម្តាយនៅជាមួយក៏គ្រប់គ្រាន់- ការអស្ចារ្យ  ដ៏ពិត។ ទំនាក់ទំនងជាមួយឪពុកម្តាយពិតជាមានអំណាច។

ក្នុងករណីជួបនឹងជម្ងឺដែលបណ្តាលឲ្យស្លាប់ ឪពុកម្តាយភាគច្រើនសុខចិត្តរងទុក្ខនិងស្លាប់ជំនួសឲ្យតែកូននៅរស់។ នៅពេលត្រូវការអ្នកបរិចាក្ខខួរឆ្អឹង នោះការលះបង់ខ្ពស់។ នេះបង្ហាញពីតម្លៃនៃជីវិតបុគ្គល។ ហើយនៅពេលដែលយើងរកឃើញអ្នកដែលត្រឹមត្រូវដើម្បីបរិចាក្ខហើយ នោះការដឹងគុណគឺពិតជាធំធេងយ៉ាងក្រៃលែង។

ខ្ញុំស្រមើស្រមៃមើលថាក្តីស្រលាញ់របស់ព្រះគឺបែបនេះ។ ក្នុងករណីនេះដែរ នៅទីនោះគឺជាអ្វីមើលមិនឃើញនេះដែលព្រះយេស៊ូវបានប្រយុទ្ធ។ អ្នកគង្វាលដ៏ល្អនេះអាចធ្វើលើសពីនេះសម្រាប់ចៀមនីមួយៗ។ ទ្រង់ផ្តល់ឲ្យចៀមនូវភាពក្លាហាន ដកយកភាពភ័យខ្លាច និងការបារម្ភ។ អ្នកគង្វាលល្អអាចលះបង់ខ្លួនឯងទាំងស្រុង ដើម្បីអ្នកនិងចៀមសុខសប្បាយនិងអាចមានជីវិតរស់នៅ។

ការអនុវត្ត:

សូមសរសេរចុះនូវតម្រូវការបច្ចុប្បន្នដ៏ធំបំផុតរបស់អ្នកនៅលើក្រដាស។ ប្រហែលនេះជាតម្រូវការខាងរាងកាយ សំនួរខាងព្រលឹងវិញ្ញាណ ភាពគ្មានសុវត្ថិភាពឬដំបៅក្នុងដួងចិត្ត។ ឥឡូវសូមបានអង្គុយចុះនៅកន្លែងស្ងាត់ពីរបីនាទី ហើយសួរខ្លួនឯងនូវអ្វីដែលអ្នកគង្វាលល្អអាចប្រាប់អ្នកអំពីការនេះ។

André Schönfeld – ICF Grünheide

អត្ថបទគម្ពីរ

ថ្ងៃ 10ថ្ងៃ 12

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus