#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
ព្រះយេស៊ូជាពន្លឺរបស់អ្នក ប៉ុន្តែពេលខ្លះយើងងាយស្រួលមែនទែនក្នុងការចាប់ផ្តើមគិតថាពន្លឺនោះគ្រាន់តែផ្តល់ភាពកក់ក្ដៅប៉ុណ្ណោះ។
ដូចជាទៀនឬភ្លើងតូចមួយ ដែលយើងអាចអង្គុយជុំវិញបាន
ព្រះបានរំដោះជនជាតិអុីស្រាអែលពីការចាប់ឃាំងនៅក្នុងប្រទេសអេហ្សុីប ហើយព្រះកំពុងតែធ្វើដំណើរជាមួយពួកគេទៅកាន់ដីដ៏ស្រស់ស្អាតដែលទ្រង់ចង់ផ្តល់ឲ្យពួកគេ ប៉ុន្តែដំណើរនេះទើបតែចាប់ផ្តើមប៉ុណ្ណោះ។
ពួកគេមិនទាន់ទៅដល់ទេ នេះជារបៀបដែលព្រះបើកបង្ហាញអង្គទ្រង់ទៅកាន់ពួកគេ គឺតាមដុំពពកនៅពេលថ្ងៃនិងជាដុំភ្លើងភ្លឺនៅពេលយប់ ដើម្បីបង្ហាញផ្លូវទៅកាន់ពួកគេ។ ដែលជាផ្លូវមិនត្រង់ស្រួលរហូតទេ។ ជាផ្លូវដែលពួកគេមិនអាចទាយទុកមុនបាន ប៉ុន្តែផ្លូវនេះជាផ្លូវដែលត្រូវបានបំផ្លឺដោយពន្លឺរបស់ព្រះជាម្ចាស់ មួយជំហានទៅមួយជំហាន មួយម៉ែត្រទៅមួយម៉ែត្រ។
ឧបសគ្គសម្រាប់ប្រជាជននោះគឺការបន្តដំណើរ ដើរតាមពន្លឺ។ វាមិនមែនជាពន្លឺធម្មតាដែលនៅនឹងមួយកន្លែងទេ។ ពួកវាជាពន្លឺដែលនៅទីណា ពួកគេត្រូវដើរតាមទៅទីនោះ។
ក្នុងរបៀបស្រដៀងគ្នានោះដែរ ព្រះនៅក្នុងដំណើរជាមួយអ្នក។ ទ្រង់នាំផ្លូវអ្នក ក្នុងនាមជាពន្លឺ ដើម្បីឲ្យអ្នកអាចមើលឃើញផ្លូវនិងស្គាល់ពីទិសដៅ។ បន្ទាប់មកទ្រង់រងចាំអ្នកដើម្បីឲ្យអ្នកដើរតាមទ្រង់។
ផ្លូវនោះមិនតែងតែជិតនោះទេ វាក៏មិនតែងងាយស្រួលដែរ ប៉ុន្តែព្រះមានគម្រោងការ។ ហើយទ្រង់ជ្រាបពីមូលហេតុដែលទ្រង់ដឹកនាំអ្នកនូវតាមផ្លូវរបស់អ្នក។ ហើយទ្រង់ជា ពន្លឺរបស់អ្នក រងចាំអ្នកដើម្បីដើរតាមទ្រង់។
ការអនុវត្ត:
តើផ្នែកណាមួយដែលព្រះបានធ្វើការក្នុងជីវិតអ្នកនាពេលនេះ? ហើយតើការនេះមានន័យថា អ្នកត្រូវដើរតាមទ្រង់មែនទេ?
Sammy Dittmann - ICF Essen
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus