#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 20 ក្នុងចំណោម 48 ថ្ងៃ

តើអ្នកធ្លាប់កើតមុនទេពេលអ្នកនៅវ័យជំទង់? អ្នកដើរចូលបន្ទប់ទឹកនៅពេលព្រឹក បើកភ្លើងហើយមុនដ៏ធំក៏បង្ហាញយ៉ាងច្បាស់ពេញដោយ...។ តើខ្ញុំកម្ចាត់វាយ៉ាងម៉េច? តុបតែងមុខ គ្រីមលាបមុខ ឬវិធីធម្មជាតិ? ជាញឹកញ៉យយើងតែងចូលទៅក្នុងពន្លឺហើយមើលមកកាន់ខ្លួនឯងឃើញកាន់តែច្បាស់នៅក្រោមពន្លឺ យើងកត់សម្គាល់ឃើញនូវកំហុសនិងចំនុចមិនល្អ វាតែងតែមិនល្អ។

ប៉ុន្តែពន្លឺក៏វាមានប្រយោជន៍ដើម្បីលុបបំបាត់នូវកំហុសនេះដែរ។ នៅក្នុងបច្ចេកវិទ្យាវេជ្ជសាស្រ្តហៅថា “អក្សរសាស្រ្ត” ត្រូវបានប្រើសម្រាប់ការធ្វើវិនិច្ឆ័យរោគមហារីក។ វាហៅថា”ល្បិច”(សារធាតុវិទ្យុសកម្មទាប)បានបញ្ចូលទៅក្នុងរាងកាយនិងតំបន់សំបូរមេតាប៉ូលីសកកកុញ(ហៅថា “ចំណុចក្តៅ”) គំនូសតាងបានចេញផ្សាយហៅថា”កាំរស្មីហ្គាម៉ា” ហើយដោយអត្ថន័យនៃ “កាំមេរា ហ្គាម៉ា”រូបភាពអវកាសបានកើតឡើង។របៀបដែលរលាកអាចកើតឡើងតាមតំបន់ជាក់លាក់នៅក្នុងរាងកាយ។ ព្រោះនៅតំបន់ដែលរលាក មេតាប៉ូលីសមានមុខងារលឿនជាងមុន ទោះយ៉ាងណាការបង្កើនសកម្មភាពរំលាយអាហារ ប្រហែលវាអាចចង្អុលបង្ហាញដុំសាច់និងធ្វើឲ្យសកម្មភាពថយចុះនិងការចង្អុលបង្ហាញសម្រាប់ជាលិកាដែលស្លាប់។

បច្ចេកវិទ្យាដូចនេះអាចគួរឲ្យគួរឱ្យចាប់អារម្មណ៍ណាស់សម្រាប់យើង ព្រោះវាអាចជួយសង្រ្គោះជីវិតបាន។

វាជា”ពន្លឺនៃជីវិត” ក្នុងរបៀបដូចគ្នាដែរព្រះយេស៊ូចង់ក្លាយជាពន្លឺដែលសង្រ្គោះអ្នកចេញពីវិញ្ញាណនៃក្តីស្លាប់។

ឥឡូវនេះយើងអាចយល់កាន់តែច្បាស់ពីឃ្លារបស់ព្រះយេស៊ូ “ខ្ញុំជាពន្លឺសម្រាប់ពិភពលោក”

អ្នកមួយចំនួនបានធ្វើកិច្ចការជាច្រើនក្រោមភាពងងឹត លាក់បាំងពីដៃគូរ ពីអ្នកដទៃ ពីខ្លួនឯង។ ព្រះយេស៊ូឃើញអ្វីគ្រប់យ៉ាងហើយថ្ងៃមួយអ្វីគ្រប់យ៉ាងនឹងចូលមកកាន់ពន្លឺហើយបើកបង្ហាញ។ នេះក៏ដូចជាករណីមួយជាមួយនឹងរឿងរបស់មនុស្ស ថ្ងៃមួយអ្វីគ្រប់យ៉ាងនឹងចូលមកក្នុងពន្លឺ។ រស់នៅដោយសុចរិត សូមកុំធ្វើអ្វីដែលខុសទោះបីជាគ្មាននរណាមើល នៅពេលដែលអ្នកនៅក្រោម”ភាពងងឹត”។

ការអនុវត្ត:

សូមកុំលាក់បាំងដូចជាកណ្តុរនិងកន្លាត នៅពេលដែលពន្លឺបើកឡើងនៅបន្ទប់ក្រោមដី ព្រោះថាបើធ្វើដូច្នេះ យើងនឹងនាំគ្រោះថ្នាក់មកកាន់ខ្លួនឯង។ ព្រះបានផ្តល់ឲ្យអ្នកជីវិតមួយដែលមិនមែនគ្មានតម្រង ប៉ុន្តែ តម្រងរបស់ព្រះយេស៊ូ។ នៅពេលអ្នកសារភាពអំពើបាបរបស់អ្នកទៅកាន់ទ្រង់ ទ្រង់អត់ទោសឲ្យអ្នកហើយបំពេញដួងចិត្តអ្នកដោយសន្តិភាព។ សូមទទួលយកទ្រង់នៅថ្ងៃនេះ!

John-Michael Warkentin - ICF München
ថ្ងៃ 19ថ្ងៃ 21

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus