#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
ព្រះយេស៊ូមានព្រះបន្ទូលថា”ខ្ញុំហ្នឹងហើយជាផ្លូវ” ផ្លូវមានន័យយ៉ាងអស្ចារ្យ នៅក្នុងសម័យអាណចក្ររ៉ូម។ ហើយក្នុងប្រទេសភីលេស្ទីន ផ្លូវរ៉ូមជាផ្លូវដែលមានគុណភាព។ ដោយសារតែបច្ចេកវិទ្យាដែលប្រើសម្រាប់សាងសង់ផ្លូវ វាមានបដិវត្តន៍ផ្ទុយពីផ្លូវធម្មជាតិ។ ផ្លូវរ៉ូមគឺត្រង់ និងមានជម្រាលទាបស្មើរ។ ភាគច្រើនការកសាងមានបន្ទាត់តម្រង់ផ្លូវ។ ជួយទ្រជញ្ជាំងនិងស្ពាន ហើយក៏ជួយដល់ភ្នំចោតផងដែរ។ ផ្លូវនោះពិតជាសំខាន់សម្រាប់ជំនាន់នោះ។ ព្រះយេស៊ូបានប្រើរូបភាពនេះដើម្បីឲ្យកាន់តែច្បាស់សម្រាប់មនុស្សដែលទ្រង់នឹងនាំទៅកាន់ទិសដៅរបស់ពួកគេ។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ(លូកា ៩:២៣) ប៉ុន្តែផ្លូវរបស់ទ្រង់នឹងនាំទៅកាន់គោលដៅដ៏មានតម្លៃ។
មានគ្រិស្តបរិស័ទ្ធជាច្រើនមានទំនាក់ទំនងបែប “បើក- បិទ” ជាមួយព្រះយេស៊ូ។ ពេលខ្លះវាក៏កើតឡើងចំពោះខ្ញុំដែរ ដែលខ្ញុំមិនបានតភា្ជប់ជាមួយព្រះយេស៊ូជាប់លាប់ ដូចដែលខ្ញុំចង់។ ច្បាស់ណាស់ថា អ្នកងាយនឹងចាត់ទុកសកម្មភាពប្រចាំថ្ងៃសំខាន់ជាងហើយទុកឲ្យទំនាក់ទំនងជាមួយព្រះយេស៊ូបាត់ទៅម្ខាងទៀត។ ប៉ុន្តែព្រះយេស៊ូចង់ដឹកនាំយើងជារៀងរាល់ថ្ងៃជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធដូចជាប្រព័ន្ធGPS។ វាសំខាន់ណាស់ដែលយើងទាញយក’ផែនទីនៃព្រះគម្ពីរ’ មកដាក់ក្នុងទូរសស័ព្ទនៃព្រលឹងវិញ្ញាណរបស់យើង។
ព្រោះប្រសិនបើគ្មានការតម្រង់ទិសនេះទេ យើងអាចបត់ទៅផ្លូវខុសបាន។ ក្រោយមកទៀតយើងនឹងសោកស្តាយនូវការសម្រេចចិត្តខុសនេះ។ មុនដំបូងនៃការសម្រេចចិត្តខុស វាមិនទាន់បង្ហាញឃើញជាក់ស្តែងនោះទេ ប៉ុន្តែនៅពេលដែលយើងស្ថិតនៅក្នុងផ្លូវនោះយូរប៉ុណ្ណា យើងក៏កាន់តែចេញឆ្ងាយពីទិសដៅមុនរបស់យើងប៉ុណ្ណោះដែរ។ហើយអ្នកក៏វង្វេងក្នុងព្រៃនៃជីវិត ប៉ុន្តែទោះបីជាអ្នកបានបែរទៅទិសខុស ព្រះនៅតែដាក់ដៃនៅលើជីវិតអ្នក ទ្រង់បានបើកផ្លូវរបស់អ្នកតាមរយៈជីវិតទ្រង់។
នៅក្នុងវគ្គនៃការត្រាស់ហៅធ្វើជាគ្រូគង្វាលរយៈពេល២០ឆ្នាំមកនេះ ខ្ញុំបានឃើញមនុស្សជាច្រើនសម្រេចចិត្តទៅទិសខុស ពួកគេថែមទាំងមិនអនុញ្ញាត្តិឲ្យនរណាម្នាក់ព្រមានឬផ្តល់បម្រាមទៅកាន់ពួកគេ សូម្បីតែក្រុមតូច មិត្តភ័ក្តិ ក្រុមគ្រួសារដែលជឿព្រះ និងសូម្បីគ្រូគង្វាល។ ភាគច្រើនមនុស្សចូលមកកាន់ខ្ញុំ បន្ទាប់ពីពួកគេបានបែរចេញឆ្ងាយពីព្រះយេស៊ូអស់ជាច្រើនឆ្នាំ។ ពួកគេសោកស្តាយចំពោះការសម្រេចចិត្តខុសនេះ ប្រហែលជាថ្ងៃនេះអ្នកមានអារម្មណ៍ថាអ្នកដូចជាបានសម្រេចចិត្តខុស សូមត្រឡប់មកវិញ។
ការអនុវត្ត:
សរសេរចូលនូវការសម្រេចចិត្តសំខាន់ៗដែលអ្នកត្រូវការធ្វើក្នុងរយៈពេល៣ខែទៀត
ហើយសូមអធិស្ឋានថាព្រះនឹងដឹកនាំអ្នកក្នុងការធ្វើការសម្រេចចិត្តនេះ។
សូមអញ្ជើញព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹកនាំនិងនាំផ្លូវអ្នក
Dan Schmid - ICF Stuttgart
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus